ស្រ្ដីជាកម្មការិនីរោងចក្រម្នាក់ត្រូវរថយន្តធុនធំបុកស្លាប់ ខណៈបើកម៉ូតូឆ្លងផ្លូវត្រង់ចំណុចភ្លើងស្ដុប
កណ្តាលៈ រថយន្ដមួយគ្រឿង ខណៈបើកមកដល់ចំណុចភ្លើងស្ដុបក្រហមបានឈប់ លុះភ្លើងស្ដុបចេញសញ្ញាភ្លើងខៀវក៏បើកទៅមុខតិចៗ ស្របពេលនោះមានម៉ូតូមួយគ្រឿងបើកបរដោយស្រ្ដីម្នាក់ឆ្លងផ្លូវកាត់មុខរថយន្ដ បណ្ដាលឲ្យរថយន្ដកិនស្លាប់យ៉ាងអណោចអធ័ម នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ចំណុចផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ស្រ្ដីរងគ្រោះមានឈ្មោះ ផល ចាន់ណា អាយុ ២៩ឆ្នាំ…