រថយន្តកុងតៃន័រកំពុងតែបើកបណ្តាលឲ្យក្រឡាប់សង្កត់តាកុងស្លាប់ភ្លាមៗ

ភ្នំពេញៈ (ពត័មានបឋម)មានករណីរថយន្តកុងតាន័រកំពុងតែបើកសុខៗបណ្តាលអោយក្រឡាប់សង្កត់តាកុងស្លាប់ភ្លាមៗនាវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ តាមបណ្តោយផ្លូវថៃហ្គឺ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្មំពេញ ។ ព័ត៌មានលម្អិតPost News និងផ្សាយជូននៅពេលក្រោយ៕  

កម្លាំងចម្រុះចុះបង្ក្រាបភោជនីយដ្ឋានយីហោ«បាត់អូន»ល្មើសវិធានការ ឃាត់ខ្លួនមនុស្ស៣០នាក់

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌទួលគោករាជធានីភ្នំពេញឆ្មក់ចូលបង្ក្រាបភោជនីយដ្ឋានមួយកន្លែងយីហោ«បាត់អូន» ដែលបានប្រព្រឹត្តល្មើសវិធានការរដ្ឋបាលរាជធានីភ្នំពេញឃាត់ខ្លួនមនុស្សប្រុស-ស្រីចំនួន៣០នាក់។ ប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានធ្វើ នៅវេលាម៉ោង២១និង០៥នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១​ ស្ថិតនៅទីតាំងផ្ទះលេខ២ ផ្លូវលេខ៣៣៧ក្រុមទី២៦​ ភូមិទី០៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការបង្ក្រាបនោះដឹកនាំកម្លាំងដោយលោកទៀវសំអឿននិងលោកកែវសុភាអភិបាលរងខណ្ឌទួលគោកនិងលោកវរសេនីយ៍ទោនាក់សាន្តអធិការរងនគរបាលខណ្ឌទួលគោក។ ការបង្ក្រាបភោជនីដ្ឋាន«បាត់អូន»នេះត្រូវបានអាជ្ញាធរខណ្ឌទទួលគោកបញ្ជាក់ឱ្យដឹងថាថៅកែហាងបានបំពានមិនគោរពវិធានការរដ្ឋបាលស្ដីពីការអនុវត្តវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ប្រភេទDeltaបំប្លែងថ្មីនៅក្នុងរាជធានីភ្នំពេញដែលបានតម្រូវឱ្យផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារមុខរបរឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំកូវីដ-១៩និងការជួបជុំឬការប្រមូលផ្តុំមនុស្សជាលក្ខណ:ឯកជននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញសម្រាប់រយ:ពេល១៤ថ្ងៃគិតចាប់ពីថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២១រហូតដល់ថ្ងៃទី០៧ខែតុលាឆ្នាំ២០២១។ បើតាមការបញ្ជាក់ឱ្យដឹងពីកម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការគឺបានឃើញមានការប្រមូលផ្តុំជួបជុំផឹកស៊ីនៅក្នុងហាងនេះចំនួន០៣តុនិងមានការចាក់ភ្លេងកំដរអារម្មណ៍ដោយមានភ្ញៀវចំនួន១៨នាក់ស្រី០៧នាក់និងបុគ្គលិកចំនួន១២នាក់ស្រី០៥នាក់។ មនុស្សទាំង៣០នាក់ខាងលើត្រូវបានធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩គឺពួកគេអវិជ្ជមាន។ទន្ទឹមនោះក្រុមប្រតិបត្តិការក៏បានសម្រេចបិទហាងជាបណ្តោះអាសន្នរង់ចាំការសម្រេចជាក្រោយ។ដោយឡែកមនុស្សចំនួន៣០នាក់នេះផងដែរត្រូវបានបញ្ជូនទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីអនុវត្តបន្តតាមនីតិវិធី៕  

រថយន្តAudi A7បុកជាមួយ រថយន្តបាឡែនខូចខាតយ៉ាងដំណំដូចគ្នា

ភ្នំពេញៈ រថយន្ត២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលអោយរថយន្ត១ឡើងសួនច្បារពុះចែកទ្រូងផ្លូវ រងការខូចខាតស្ទេីទាំងស្រុង តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤និង៤៥នាទីល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចមុខធនាគារ ABA ជ្រោយចង្វារ តាមបណ្ដោយផ្លូវជាតិលេខ ៦A ក្នុងភូមិគៀនឃ្លាំងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញមាន រថយន្តសេរីទំនើបម៉ាក Audi…

ប្រាក់ខ្មែរ៦,០០០,០០0 រៀល ដុល្លារ៣០០០ ដុល្លារ ប្រាក់បាត១០ម៉ឺន និងសម្ភារជាច្រើនទៀតត្រូវអគ្គិភ័យឆាបឆេះ

ព្រៃវែងៈ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៧និង៥០ នាទីព្រឹក មានករណីអគ្គិភ័យនៅចំនុច ភូមិជ្រាវ ឃុំព្រៃកន្លោងស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។ ម្ចាស់ផ្ទះឈ្មោះ សយ ហៀង អាយុ ៥៥ ឆ្នាំ មុខរបរ កសិករ…

កម្ពុជា​កំពុង​រង់ចាំ​ដំណោះស្រាយពី​ប៉ូលីសអន្តរជាតិ​អាំងទែប៉ូល​ លើសំណុំ​រឿងប្រេង​ជាង ៣០ម៉ឺន​បារ៉ែល​

ក្រោយពីការសម្រេចផ្តន្ទាទោសលើប្រធាននាវិក MT Strovolos ឲ្យជាប់ពន្ធនាគារចំនួន១៥ថ្ងៃនិងពិន័យជាប្រាក់១០០លានរ៉ូពី ពីសំណាក់តុលាការឥណ្ឌូនេស៊ី ជុំវិញការរំលោភបំពានច្បាប់ឥណ្ឌូនេស៊ីដោយសារការបិទប្រព័ន្ធកំណត់អត្តសញ្ញាណស្វ័យប្រវត្តិរបស់នាវា ក្រុមនាវិកចំនួន១៩នាក់ទៀត ក៏កំពុងត្រូវបានសាកសួរពីការលួចដឹកជញ្ជូនប្រេងឆៅចំនួន២៩៥០០០បារ៉ែលចេញពីកម្ពុជាដោយគ្មានការអនុញ្ញាតត្រឹមត្រូវ។ លោកជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតបានបញ្ជាក់ថា កម្ពុជាកំពុងដាក់ស្នើនូវឯកសារច្បាប់ជាបន្តទៀតទៅកាន់ប៉ូលីសអន្តរជាតិអាំងទែប៉ូល ដើម្បីបញ្ជាក់ថាប្រេងឆៅជាង៣០ម៉ឺនបារ៉ែលដែលនាវា MT Strovolos ដឹកចេញទៅនោះជាកម្មសិទ្ធិរបស់កម្ពុជាពិតប្រាកដមែន។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែនិងថាមពលនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងដែរថា រាល់ប្រេងឆៅទាំងអស់គឺជាកម្មសិទ្ធិផ្តាច់មុខរបស់កម្ពុជា និងមិនអាចក្លាយជាកម្មវត្ថុនៃការទាមទាររបស់នាវា…

ខ្មាន់កាំភ្លើងបានបាញ់សម្លាប់មេដឹកនាំក្រុមមូស្លីម Rohingya ក្នុងជំរុំជនភៀសខ្លួននៅបន្ទាប់ពីមានអំពើហិង្សា

(Reuters) – អ្នកនាំពាក្យអង្គការសហប្រជាជាតិ និងមន្រ្តីនគរបាលក្នុងតំបន់បាននិយាយថា កាលពីថ្ងៃពុធនេះ ខ្មាន់កាំភ្លើងបានបាញ់សម្លាប់មេដឹកនាំក្រុមមូស្លីម Rohingya ដ៏លេចធ្លោម្នាក់នៅក្នុងជំរុំជនភៀសខ្លួននៅភាគខាងត្បូងប្រទេសបង់ក្លាដែស បន្ទាប់ពីមានអំពើហិង្សាដែលកាន់តែធ្ងន់ធ្ងរនៅក្នុងជំរុំជនភៀសខ្លួនដ៏ធំបំផុតនៅក្នុងពិភពលោក។ លោក Mohib Ullah ដែលមានអាយុជាង ៤០ ឆ្នាំបានដឹកនាំក្រុមសហគមន៍ធំបំផុតមួយក្នុងចំណោមក្រុមសហគមន៍ជាច្រើនដែលបានចាប់ផ្តើមដំណើរការចាប់តាំងពីជនជាតិមូស្លីម Rohingya ប្រមាណ ៧៣ ម៉ឺននាក់បានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាបន្ទាប់ពីការបង្ក្រាបដោយយោធាកាលពីខែសីហាឆ្នាំ ២០១៧…

តើមានរឿងអ្វី? បានជាភរិយាអតីតតារា​ចម្រៀងលោក លាន អាព្រីលគីនីន ពោលពាក្យបែបនេះ!

ឃើញផ្អែមល្ហែមនឹងគ្នាណាស់ ស្រាប់តែបែកធ្លាយហ្វេសប៊ុកភរិយារបស់អតីតតារា​ចម្រៀងលោក លាន អាព្រីលគីនីន បានបង្ហោះសារតាមហ្វេសប៊ុក​ដោយប្រើពាក្យជេរលោកយ៉ាងគ្រោកគ្រាតរឿងជក់ថ្នាំបែបនេះទៅវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គេមិនដឹងថាដំណើររឿងកើតចេញពីអ្វីឡើយប៉ុន្តែភរិយារបស់លោកគឺអ្នកនាង កែវ វល័ក្ខ បានបង្ហោះសារបែបនេះថា៖ «អញប្រាប់ហើយថាជក់ថ្នាំល្មមៗបានហើយបើជក់ខ្លាំងពេកពេលបែក វ៉ៃតែអញនឹងកូនទេ អាកើតចេញ ពី……»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈសារដែលបានបង្ហោះនេះមានន័យថាទំនាស់បានកើតឡើងទំនងកើតពីការប្រើហឹង្សាពីលោក អាព្រីល គីនីន មកលើក្រុមគ្រួសាររបស់ខ្លួនជាការកត់សម្គាល់ករណីនេះមិនមែនទើបតែកើត​ឡើងជាលើកដំបូងនៅក្នុងគ្រួសារលោក អាព្រីល គីនីន ឡើយ…

តុលាការកំពូលបានសម្រេចតម្កល់សាលដីកា លើជនជាតិកូរ៉េខាងត្បូង ២នាក់ ពីបទលួចនាំចូលលុយខ្មៅជាង ២លានដុល្លារ

ភ្នំពេញ៖ តុលាការកំពូល បានបើកសវនាការប្រកាសសាលដីកាលើបណ្ដឹងសារ ទុក្ខរបស់ពិរុទ្ធជនជាជនជាតិកូរ៉េខាងត្បូងចំនួនពីរនាក់ ពាក់ព័ន្ធនឹងការដឹកជញ្ជូន និងការនាំចូលលុយចំនួនជាង ២លានដុល្លារអាមេរិក នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ពីបរទេសដោយមិនមានឯកសារ ឬប្រភពព័ត៌មានមិនច្បាស់លាស់ ដែលបានប្រព្រឹត្តនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបកាលពីអំឡុងឆ្នាំ២០១៩។ ក្នុងសវនាការនោះ តុលាការកំពូលបានសម្រេចតម្កល់សាលដីការបស់តុលាការឧទ្ធរណ៍ រក្សាទុកជាបានការដដែល និងតម្កល់ទណ្ឌកម្មរបស់ជនជាប់នៅដដែល។ ជនជាប់ចោទ ទាំង ២នាក់មានឈ្មោះ…

វៀតណាម៖ ទីក្រុងហូជីមិញ នឹងចាប់ផ្ដើមបន្ធូរបន្ថយវិធានការរឹតត្បិត ប្រឆាំងកូវីដ-១៩

(ហូជីមិញ)៖ ក្រុមមន្ត្រីវៀតណាម បាននិយាយថាទីក្រុងហូជីមិញនឹងចាប់ផ្តើមបន្ធូរបន្ថយវិធានការប្រឆាំង COVID-19 បន្ទាប់ពីថ្ងៃព្រហស្បតិ៍នេះតទៅ ដើម្បី អនុញ្ញាតឲ្យសកម្មភាពអាជីវកម្មនិងសង្គម អាចប្រព្រឹត្តទៅបានឡើងវិញ ក្រោយអ្វីៗត្រូវបានរឹតត្បិតអស់រយៈពេលជាច្រើនខែ ដើម្បីតែទប់ទល់នឹងការរាតត្បាត នៃជំងឺឆ្លងដ៏អាក្រក់នេះ។ តាមរយៈការចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតនេះ ប៉ុស្តិ៍ត្រួតពិនិត្យទាំងអស់តាមដងផ្លូវ នឹងត្រូវដកចេញទាំងស្រុង ហើយលិខិតអនុញ្ញាតសម្រាប់ការធ្វើដំណើរ ក៏លែងចាំបាច់ទៀតដែរ ខណៈសួនឧស្សាហកម្ម គម្រោងសាងសង់ ផ្សារទំនើប កន្លែងទទួលបដិសណ្ឋារកិច្ច…

ក្រុមហ៊ុនឱសថអាមេរិក Merck អះអាងថាថ្នាំគ្រាប់របស់ខ្លួនមានប្រសិទ្ធភាព ប្រឆាំងវីរុសកូវីដ-១៩ បំប្លែងថ្មី រួមទាំង Delta

(អាមេរិក)៖ ក្រុមហ៊ុនផលិតឱសថអាមេរិក Merck បានឲ្យដឹងថាយោងតាមលទ្ធផលសិក្សាក្នុងមន្ទីរពិសោធន៍ថ្នាំគ្រាប់ឈ្មោះ molnupiravir ដែលខ្លួនកំពុងអភិវឌ្ឍ អាចមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនផ្សេងៗនៃជំងឺ COVID-19 រួមមានទាំងវីរុស Delta ដែលខ្លាំងជាងគេនោះផងដែរ ដោយអាចជួយអ្នកជំងឺឆាប់ជាស្បើយ។ ផ្អែកលើទិន្នន័យនៃការសិក្សា ថ្នាំ molnupiravir មានប្រសិទ្ធភាពខ្ពស់ នៅពេលឲ្យអ្នកជំងឺលេបកំលុងដំណាក់កាលដំបូង នៃការឆ្លងជំងឺ COVID-19។ តែបច្ចុប្បន្ន…