ហង្សមាសប្រកាសថា គ្មានការបំប៉ើងកៅអី ឆន សុវណ្ណរាជ ដាក់ ខេមរៈ សិរីមន្ត នោះទេ!

បន្ទាប់ពីការបង្ហោះព័ត៌មានថា តារាចម្រៀងលោក ខេមរៈ សិរីមន្ត នឹងជំនួសតំណែងលោក ឆន សុវណ្ណរាជ ក្នុងកម្មវិធី Cambodian Idol រដូវវកាលទី៣ មន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុនហង្សមាសបានច្រានចោលភ្លាមៗថា តារាចម្រៀងខេមរៈ សិរីមន្ត នឹងមិនមានតំណែងណាមួយនៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះនោះទេ។ មន្ត្រីដដែលក៏បានប្រកាសថាហង្សមាស នឹងមិនទិញកម្មវិធីលំដាប់ថ្នាក់ពិភពលោកណាមួយ ដើម្បីតម្រូវឲ្យ លោក ខេមរៈ…

វ៉ានីឡា បំភ្លឺរឿងមិនបានចូលរួមមង្គលការ លោក សុខ ជំនោរ

យោងតាមអាក់ខោនផ្លូវការរបស់តារាចម្រៀងកញ្ញា វ៉ានីឡា ដែលមានឈ្មោះដើមថា សុខ ចិន្តា គឺកញ្ញានៅបន្តស្ថិតក្នុងប្រទេសបារាំង ដោយមិនអាចចូលរួមក្នុងពិធីការរបស់លោក សុខ ជំនោ ជាបងប្រុស ដែលបានធ្វើឡើងយ៉ាងអធឹកអធ័មកាលពីយប់ថ្ងៃទី២៦ វិច្ឆិកា នោះទេ។ នាងបានបញ្ជាក់ពីមូលហេតុជាច្រើននៅលើការបង្ហោះរបស់ខ្លួន ជុំវិញការខកខានមិនបាននៅអបអរបងប្រុស និងបងថ្លៃ ក្នុងពិធីមង្គលការនេះ។ កញ្ញា វ៉ានីឡា បានបញ្ជាក់ពីប្រទេសបារាំងថា…

ពិធីករជើងចាស់ប៉ុស្ដិ៍លេខ៥ ត្រូវរថយន្តកុងតឺន័របុកនៅពេជ្រ និល ស្លាប់ភរិយាភ្លាមៗ

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងថាពិធីករក្នុងកិច្ចសម្ភាសន៍កម្មវិធីសិល្បៈ និងហ្គេមកម្សាន្តប្រចាំនៅប៉ុស្ដិ៍លេខ៥ លោក សរ ងួន ដែលត្រូវគេស្គាល់ថាអ្នកអានព័ត៌មានផង មានគ្រោះថ្នាក់ជាទម្ងន់ ដោយរថយន្តរបស់លោកត្រូវបានរថយន្តកុងតឺន័របស់ក្រុមហ៑ុនស្រាប៑ៀមួយបុកពេញទំហឹងនៅពេជ្រនិល កាលពីព្រលប់ថ្ងៃទី២៦ វិច្ឆិកា នេះ ដោយដំណឹងចុងក្រោយបានអះអាងថាភរិយារបស់លោកត្រូវបានស្លាប់ភ្លាមៗ ហើយលោកសរ ងួន ដែលជាអ្នកបើកបរគឺមានរបួសជាទម្ងន់ ខណៈដែលកូនរបស់លោក ក៍ស្ថិតក្នុងការសង្គ្រោះ។ ប្រភពពីបុគ្គលិកស្និទ្ធិស្នាលបម្រើការនៅប៉ុស្ដិ៍លេខ៥បានអះអាងថា លោក…

Huawei nova 2i ហៅអាភ្នែក៤ ដាច់ស្តុក៤ ដង មុនថ្ងៃដាក់សម្ពោធផ្លូវការ

នេះគឺជាលើកទីមួយក្នុងប្រវត្តិសាស្រ្តហើយដែលស្មាតហ្វូនស៊េរីថ្មីលំដាប់ថ្នាក់កណ្តាលរបស់ក្រុមហ៊ុន Huawei ទទួលបានការពេញនិយមគាំទ្រខ្លាំងក្លា រហូតដល់ទទួលបានការកម្ម៉ង់ទិញមុនដាច់ស្តុក ៤ ដង មុនការបើកសម្ពោធជាផ្លូវការនៅកម្ពុជា ថ្ងៃនេះ។ នេះបើយោងតាមការថ្លែងរបស់លោក អែម យុទ្ធូ នាយកផ្នែកទីផ្សារជាន់ខ្ពស់របស់ក្រុមហ៊ុន នាឱកាសថ្ងៃសម្ពោធលក់ជាផ្លូវការនូវស្មាតហ្វូន Huawei nova 2i។ នៅក្នុងកម្មវិធីបើកសម្ពោធរយៈពេល ២ ថ្ងៃ ដ៏កក្រើកនាផ្សារទំនើបអីុអន…

ទីបំផុត Huawei nova 2i មកដល់កម្ពុជា ចុងសប្តាហ៍នេះហើយ!

ស្មាតហ្វូនលំដាប់ថ្នាក់កណ្តាលរបស់ក្រុមហ៊ុន Huawei បំពាក់កាមេរ៉ាភ្លោះមុនដំបូងបង្អស់របស់ពិភពលោក នឹងមកដល់កម្ពុជា នាចុងសប្តាហ៍នេះហើយ តាមរយៈកម្មវិធីសម្ពោធមួយ ដែលនឹងប្រារព្ធឡើងនៅផ្សារទំនើបអ៊ីអនម៉ល ជាន់ផ្ទាល់ដី។ នៅក្នុងកម្មវិធីដែលនឹងប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២៥-២៦ វិច្ឆិកានោះ នឹងមានការចូលរួមពីសំណាក់ចម្រៀង បង្ហាញម៉ូដ និងពិធីករល្បីៗ ដូចជា ក ញ្ញា មាស សុខសោភា លោករ៉ូលីន…

ភិន ដាលីស ចេញទៅអាមេរិក

​ នៅព្រឹកថ្ងៃទី២២ វិច្ឆិកានេះ តារាសម្ដែងអ្នកនាង ភិន សុដាលីស បានចាកចេញទៅកាន់សហរដ្ឋអាមេរិក ដោយមានលោកអ៉ិន ជាឪពុកជូនដំណើរផង។ នេះមិនមែនជាដំណើរដើរកម្សាន្តដូចដែលនាងធ្លាប់បានចេញទៅមុនៗនោះទេ ដោយឪពុកនាងប្រាប់ថាគឺដើម្បីទៅបំពេញការងារពាក់ព័ន្ធនឹងអាជីពប៉ុណ្ណោះ។ លោកអ៉ិន បានថ្លែងបញ្ជាក់ក្រោយពីជូនដំណើរកូនស្រីចេញទៅអាមេរិកថា អ្នកមេម៉ាយកូនមួយ ភិន សុដាលីស មិនមែនចេញទៅអាមេរិកដើម្បីដើរកម្សាន្តដូចមុននោះទេ គឺនាងចេញទៅលើកនេះក្នុងគម្រោងទៅបំប៉នជំនាញឌីហ្សាញរបស់នាងដែលរៀនជិតចប់ជាមួយនឹងក្រុមអ្នកឌីហ្សាញរបស់សហរដ្ឋអាមេរិក បន្ទាប់ពីភាគីខាងអាមេរិកបានផ្ដល់សិទ្ធិអោយនាងចេញទៅបំប៉នជំនាញមួយនេះរយៈពេលកន្លះខែ។ លោកថាភិន…

កម្ពុជា ជម្រុញឲ្យជើងហោះហើរត្រង់ពី ឥណ្ឌូនេស៊ី

ប្រទេសឥណ្ឌូនេស៊ី គ្រោងនឹងបើកជើងហោះហើរត្រង់មក ប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះ ដើម្បីជម្រុញវិស័យទេសចរណ៍ និងពាណិជ្ជកម្ម។ នេះបើយោងតាមការឲ្យដឹងពី ទីភ្នាក់ងារសារព័ត៌មានជាតិ។ បន្ទាប់ពីជំនួបពិភាក្សាការងាររវាង លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Pitono Purnomo ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ភាគីឥណ្ឌូនេស៊ី បានបង្ហាញពីបំណងបើកជើងហោះហើរត្រង់…

Volendam នាំយកភ្ញៀវទេសចរបរទេស ២ពាន់នាក់ ចូលមកកម្សាន្តនៅក្រុងព្រះសីហនុ

នាវាទេសចរណ៍ Volendam បាននាំយកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ប្រមាណ ២ពាន់នាក់ ចូលមកកម្សាន្តនៅប្រទេសកម្ពុជា តាមច្រកកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ កាលពីម្សិលមិញនេះ។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានជាតិ។ នាវា Volendam មានសញ្ជាតិហូឡង់ និងមានប្រវែងបណ្តោយ ២៣៨ម៉ែត្រ ទទឹង ៣៤ម៉ែត្រ និងជម្រៅទឹក ៨ម៉ែត្រ មានភ្ញៀវទេសចរសរុបជាង ១២០០នាក់…

ហួរ សុផល ទទូចឲ្យគាំទ្ររឿង«នរណា Comeback» ដើម្បីគន្ធបុប្ផា

តាំងពីថ្ងៃទី១៦ វិច្ឆិកា ដែលជាថ្ងៃដាក់បញ្ចាំងរឿង «នរណា Comeback » ដែលជារឿងពាក់ព័ន្ធនឹងអតីតតារាចម្រៀងលោករាជ បូរី គេឃើញភាពយន្តខ្នាតធំមួយនេះទទួលបានការគាំទ្រនៅមានកម្រិតនៅឡើយដោយសារតែបណ្ដារោងធំៗហាក់មិនសូវមានបំណងលើស្ទួយ ហើយបានដកម៉ោងល្អៗឲ្យទៅភាពយន្តបរទេស ដោយមិនបន្តនូវម៉ោងល្អៗដែលត្រូវគេដឹងថាសម្បូរអ្នកចង់ទស្សនា។ ជាមួយនឹងក្ដីរំពឹងហាក់មិនសូវត្រូវតាមការចង់បាននេះ ចាងហ្វាងផលិតកម្មបានអះអាងថាមានការគាទ្រពីអ្នកស្នេហាវិស័យភាពយន្តប៉ុណ្ណោះ ដែលជួយឲ្យភាពយន្តទទួលបានផលចំណេញច្រើនហើយអាចកាត់ភាគរយទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងកងទាហាននៅតាមព្រំដែនបានច្រើនតាមការប៉ងប្រាថ្នា។ លោកហួរ សុផល បានថ្លែងអំពាវនាថាមានការចូលរួមពីសំណាក់អ្នកគាំទ្រ ដែលស្រឡាញ់ស្នាដៃកូនខ្មែរ និងស្នាដៃភាពយន្តខ្មែរប៉ុណ្ណោះ…

នឹកដល់ស្មានហ្វូនកាមេរ៉ា 4 នឹកដល់ Huawei nova 2i

Huawei nova 2i គឺជាកំពូលស្មាតហ្វូនស៊េរីថ្មី កាមេរ៉ា 4 (ភ្លោះមុខ ភ្លោះក្រោយ) ដំបូងគេបង្អស់ ដែលត្រូវបានរចនាឡើងក្រោមរបកគំហើញនៃបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន Huawei។ HUAWEI nova 2i ត្រូវបានរំលេចភាពស្រស់ស្អាតជាមួយនឹងអេក្រង់ធំ ពេញចិត្ត ពេញភ្នែក ពេញគែម ទំហំ 5.9…