អីក៏យ៉ាងនេះ! ប្រច័ណ្ឌប្រពន្ធមិនឲ្យធ្វើការរោងចក្រ ផ្ទុះកំហឹងដុតរោងបាយកម្ទេចចោល!
ពោធិ៍សាត់ៈ លោកអធិការស្រុកក្រគរ បានប្រាប់Post Newsថា មានករណីហិង្សាមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ រហូតឈានទៅដល់ការដុតរោងបាយកម្ទេចចោល បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅធ្វើការឃាត់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិបឹងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលដុតរោងបាយខ្លួនឯងខាងលើនេះមានឈ្មោះ ឆាំ គឹមឆេង…