ផឹកស្រាសអស់៤លីត្រ! បញ្ចេញក្បាច់គុណដាក់គ្នា ម្នាក់ដេកពេទ្យ ម្នាក់ដេកគុក!!

កណ្តាលៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័នឹងករណីហិង្សាដោយចេតនា។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៦ និង១០នាទីយប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ចំណុចភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះ ធឿន ថែ ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិទួលស្វាយ ឃុំកំពង់កុង…

ច្រើនដល់ម្លឹងផង! ឃាត់ខ្លួនជនជាតិចិនបុគ្គលិកកាស៊ីណូ ជីង ប៉ី ជាង៣០នាក់ បន្ទាប់ពីបើកឆាកប្រយុទ្ធគ្នាជាមួយពលរដ្ឋខ្មែរ ផ្អើលពេញក្រុងព្រះសីហនុ!!

ព្រះសីហនុៈ ហេតុការណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង បន្ទាប់ពីមានករណីហិង្សារមួយរវាងជនជាតិចិន និងប្រជាជនខ្មែរ ជាច្រើននាក់ បានផ្ទុះហិង្សារដាក់គ្នា ប្រដាប់ដោយប្រើដំបង និងដែកបំពង់ទីប បង្កឲ្យមានភាពអសណ្តាប់ធ្នាប់យ៉ាងខ្លាំង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី យប់ឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចរង្វង់មូលតោ២ ក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ បន្ទាប់ពីបានទទួលដំណឹងនេះភ្លាម កម្លាំងការិយាល័យជំនាញ…

គ្រាន់តែមើលមុខសោះ! ផ្ទុះហិង្សាវាយគ្នាដេរ៦ថ្នេរ

ភ្នំពេញៈ ភ្នាក់ងារ បានរាយការណ៍មកថា មុននេះបន្តិច មានករណីហិង្សាមួយបានកើតឡើង បន្ទាប់ពីរថយន្តកាមរីមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2J-7669 បានបើកវ៉ាក់អើគ្នា ជាមួយម៉ូតូឌ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BV-0579 ហើយម្ចាស់រថយន្តស៊ីផ្លេ ហើយម្ចាស់ម៉ូតូងាកមើលមុខ តែត្រូវបានរថយន្តថា មុខឌឺដងក៏បង្កជាហិង្សាវាយម្ចាស់ម៉ូតូបែកក្បាលដេរអស់៦ថ្នេរ។…

ខ្លាំងប៉ះខ្លាំង អ្នកចាញ់ដេកពេទ្យ អ្នកឈ្នះដេកគុក!

ក្រចេះ: លោកប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះបានប្រាប់Post Newsថា មានករណីហិង្សាមួយបានកើតឡើង រវាងបុរស២នាក់ បណ្តាលឲ្យភាគីម្ខាងរងរបួស និងម្ខាងទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកធ្វើការសាកសួរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុមហ៊ុនដុងហ្វូក្រចេះអភិវឌ្ឍកៅស៊ូ ភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ សមត្ថកិច្ចបានឲ្យដឹងថា ករណីហិង្សានេះបង្កដោយជនសង្ស័យឈ្មោះ ភិន…

ខ្លាំងបាត់! ខឹងមិនឲ្យខ្ចីម៉ូតូ បែរជាយកដុំឥដ្ឋការ៉ូវាយក្បាលគេបែកឈាម

ភ្នំពេញៈ ករណីហិង្សាមួយបានកើតឡើងទាំងកណ្ដាលយប់បង្កការភ្ញាក់ផ្អើល​ដល់​ប្រជាពល​រដ្ឋ​និង​សមត្ថកិច្ច​យ៉ាង​ខ្លាំង។ ​ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាល​ពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៧ នៅ​ប្រឆិត​ខាង​ត្បូង​វិទ្យា​ល័យ ជា ស៊ីមសាមគ្គី ប្រហែល​៥០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវ​២៧១ ស្ថិត​ក្នុង​ភូមិ​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជន​បង្ក​មាន​ឈ្មោះ អូ សីហា ភេទប្រុស…

ទាស់ពាក្យសម្ដីគ្នាបន្តិចបន្តួចកាប់៥ដាវ ដេរ២៥ថ្នេរ!

កណ្ដាលៈ ករណីហិង្សាដោយចេតនាមួយបានកើតឡើងដោយសារការទាស់សម្ដីគ្នាបន្តិចបន្តួចនៅកន្លែងស៊ីផឹក បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធី វណ្ណៈ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិចន្លក់ ឃុំគគីរ…

ជុំ លីណូ ចូលតុលាការទទួលសាលក្រម

នៅវេលាម៉ោង៣រសៀល ថ្ងៃទី៩ មិថុនា មុននេះ លោក ជុំ លីណូ តារាចម្រៀង បានបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញ ដោយលោកបញ្ជាក់នេះអាចជាការបង្ហាញខ្លួនលើកចុងក្រោយ ប្រសិនបើលោក ភុំ មុន្នីរ័ត្ន ដែលជាចុងបណ្ដឹង មិនបន្តប្ដឹងឩទ្ទរ ហើយទទួលយកការប្រកាសសាលដីការរបស់តុលាការ។ នេះជាបណ្ដឹងយ៉ាងរ៉ាំរ៉ៃរបស់ឪពុកមាលោក ពាក់ព័ន្ទនឹងករណីហិង្សាបង្ករបួសស្នាម លើប្អូនស្រីជីដូនមួយរបស់លោក។ លោក…

គ្រូពេទ្យម្នាក់ បានរងរបួសភ្នែកធ្ងន់ ក្រោយម្តាយក្មេកជះថ្នាំពុលចំ

កណ្តាលៈ ករណីហិង្សាដោយចេតនា បុរសជាពេទ្យឯកជនម្នាក់ ត្រូវបានរងរបួសកែវភ្នែកធ្ងន់ ដោយត្រូវជះនឹងថ្នាំពុលចំ ក្រោយពេលទៅព្យូរសារ៉ូមឲ្យម្តាយក្មេក។ កើតហេតុនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៦ល្ងាច នៅចំណុច ភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះ ឈ្មោះ គុណ តាំងអូន ភេទប្រុស…

កូនថ្លើមខ្មៅ! ផឹកស្រវឹងយកដំបងសំពងក្បាលឪពុកបណ្តាលឲ្យរបួសធ្ងន់ ចំណែកខ្លួនចូលគុក!

ព្រៃវែងៈ លោកអធិការស្រុកព្រះស្តេច បានប្រាប់Post News ថា មានករណីហិង្សាចេតនាដោយកូនប្រុសវាយឪពុក រងរបួសក្បាល ដេរ៥ថ្នេរ។ កើតហេតុនៅវេលាម៉ោង៤និង៣០នាទី ល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុច ផ្ទះរបស់ជនរងគ្រោះឈ្មោះ ផូ អុល ភេទប្រុស អាយុ៥៩ឆ្នាំនៅភូមិ ឫស្សីជុក ឃុំបន្ទាយចក្រី…

ឃោរឃៅណាស់! ស្ត្រីម្នាក់ត្រូវបានបុរសជាប្ដីប្រើអំពើហិង្សាលើរាងកាយរហូតដល់ស្លាប់ បង្កការភ្ញាក់ផ្អើល!

កណ្តាល: ស្រី្តត្រូវស្លាប់ដោយសារតែរងរបួសធ្ងន់ធ្ងរពីការប្រើហិង្សារបស់ប្ដីខ្លួនព្រោះតែទាស់ពាក្យសម្ដីគ្នា បានបង្កការភ្ញាក់ផ្អើលដល់ប្រជាជលរដ្ឋនិងសមត្ថកិច្ច។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៥រសៀល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្ទះជនរងគ្រោះ ភូមិព្រែកអណ្ដូង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គិន ព្រីង ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកអណ្ដូង…