សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ ករណីហិង្សា និងផ្ដើមគំនិតហិង្សាដោយចេតនា ធាក់ម៉ូតូបុរសម្នាក់បណ្តាលឲ្យដួល
ភ្នំពេញៈ យោងតាមផេកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃបានឲ្យដឹងថា ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងផ្តើមគំនិតក្នុងអពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស លើជនរងគ្រោះ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៦:២០នាទី នៅត្រង់ចំណុចបណ្តោយផ្លូវជាតិលេខ៣ ជិតស្ពានអាកាសចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ…