ជនសង្ស័យម្នាក់ធ្វើសកម្មភាព យកញញួរដែកវាយទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួស ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២២ វេលាម៉ោង១៦ និង០០នាទី ត្រង់ចំណុចក្រុមទី១០ ភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោលខេត្ដបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធ(ញញួរ) មួយបានកើតឡើង ដែលករណីនេះបង្កឡើងដោយជនសង្ស័យ ០១នាក់…

ករណីទំនាស់ពាក្យសំដីគ្នា ជនសង្ស័យម្នាក់ យកញញួរដែកវាយក្បាលជនរងគ្រោះ បណ្តាលឲ្យបែករងរបួសធ្ងន់

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៦និង០០នាទី ត្រង់ចំណុចក្រុមទី១០ ភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្ដបាត់ដំបង មានករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់អាវុធ (ញញួរ) មួយបានកើតឡើង ដែលករណីនេះបង្កឡើង ដោយជនសង្ស័យ០១នាក់ឈ្មោះ…

បង្ក្រាបជនសង្ស័យម្នាក់ ករណីផឹកស៊ីស្រវឹងទាស់សម្តីគ្នា យកចានវាយក្បាលក្មួយបង្កើតបែកចិញ្ចើម និងយកកាំភ្លើងស្នប់គំរាមបាញ់គេ

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៤និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹកចំនួន៣នាក់ បានចុះបង្រ្កាបករណីហិង្សាដោយចេតនា បង្កឡើងដោយឈ្មោះ ឯម អឿន…

ករណីឈ្លោះគ្នារឿងរកត្រី ជនសង្ស័យ៣នាក់ ប្រើកាំបិតកាប់ទៅលើជនរងគ្រោះ២នាក់ បណ្តាលឲ្យរងរបួសធ្ងន់ដេរជាច្រើនថ្នេរ

បាត់ដំបងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២៤ និង៤៥នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់​ បានធ្វើការបង្ក្រាបករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់អាវុធកាំបិត)​ ០១លើក​ ដោយជនសង្ស័យប្រើប្រាស់កាំបិតកាប់ត្រី កាប់ទៅលើជនរងគ្រោះរងរបួសធ្ងន់ស្រាល នៅត្រង់ចំណុចនៅចំណុចឈ្នាន់៣ ស្ថិតក្នុងភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់…

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីផឹកស្រាស្រវឹងទំនាស់ពាក្យសម្ដី ធ្វើសកម្មភាពកាប់ទៅលើបុរស ៣នាក់ បណ្ដាលឲ្យរងរបួសធ្ងន់

ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ២កើតខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ នាវេលាម៉ោង ២២និង៤៣នាទី មានករណីហិង្សារដោយចេតនា បុរសម្នាក់បានយកកាំបិតកញ្ចែតកាប់ទៅលើបុរសចំនួន ០៣នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ ហេតុការណ៍នេះ កើតឡើងនៅចំណុចអូរមីនតោន ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង…

ករណីហិង្សារវាងម្ចាស់ម៉ូតូកង់បីនិងអ្នកជិះ បណ្តាលឲ្យម្នាក់បែកក្បាលហូរឈាម ត្រូវសមត្ថកិច្ចនាំទៅប៉ុស្តិ៍ទាំងពីរនាក់

ភ្នំពេញៈ នៅវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ទី២៦ ខែសីហា ឆ្នាំ២០២២ មានករណីហិង្សាមួយបានកើតឡើង រវាងម្ចាស់ម៉ូតូកង់បី និងភ្ញៀវបណ្ដាលឲ្យអ្នកជិះត្រូវមួយដុំថ្មបែកក្បាលហូរឈាម បង្កឲ្យមានការភ្ញាក់ផ្អើល ទីតាំងស្ថិតតាមបណ្ដោយផ្លូវលេខ១៩៩ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុ តាមការឲ្យដឹងពីម្ចាស់ម៉ូតូកង់បីថា គាត់បានដឹកភ្ញៀវចេញពីផ្សារកាប់គោ ដោយមិនបាននិយាយពីតម្លៃមុន នោះទេ ។ លុះពេលគាត់ដឹកមកដល់គោលដៅដែលភ្ញៀវត្រូវចុះនោះ…

ជនដៃដល់ជាអ្នកញៀនសារធាតុញៀន បានយកកាំបិតសម្រាប់ចាក់.កជ្រូក កាប់សន្តិសុខមណ្ឌល បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១០និង២៥នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានធ្វើការបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស…

ករណីហិង្សាក្នុងគ្រួសារ! កូនកាប់ឪពុក១ពូថៅ ត្រូវចំកំភួនដៃខាងឆ្វេង បណ្ដាលឲ្យរងរបួសជាទម្ងន់

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃអង្គារ៍១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហាឆ្នាំ២០២២វេលាម៉ោង៦និង៣៥នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ បានចុះបង្ក្រាបករណីហិង្សាក្នុងគ្រួសារ កូនយកពូថៅកាប់មកលើឪពុកចំនួន០១ពូថៅចំត្រង់កំភួនដៃខាងឆ្វេងបណ្ដាលឲ្យរងរបួសធ្ងន់ ហេតុការណ៍នេះកើតឡើងនៅចំណុចត្របែកខ្ទូង ស្ថិតនៅភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។…

កម្មករបូមលូពីរក្រុមជិះម៉ូតូដើរបិទលេខទូរស័ព្ទ តាមបង្គោលភ្លើងសាធារណដូចគ្នា បានទាស់ពាក្យសម្តី បង្កជាហិង្សាវាយតប់គ្នាទៅវិញទៅមករបួសរៀងខ្លួន

កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ មានករណីហិង្សាដោយចេតនាទៅវិញទៅមក ចំណុចក្រោយវត្តតាខ្មៅ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៧នាក់ ករណីហិង្សាដេញគប់វាយកាប់ចាក់គ្នា បណ្ដាលឲ្យជនរងគ្រោះស្លាប់

ឧត្តរមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែសីហា​ ឆ្នាំ​២០២២​ វេលាម៉ោង​ ២៣និង២០​នាទី​យប់ មានករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបណ្តាលឱ្យស្លាប់ ជនរងគ្រោះចំនួន ០១នាក់ ដែលបង្កឡើងដោយក្រុមក្មេងទំនើង ២ក្រុម បានដេញគប់វាយកាប់ចាក់គ្នា នៅតាមដងផ្លូវជាតិលេខ…