សាហាវណាស់! ពូ វាយទាត់ធាក់ក្មួយប្រុសអាយុ ៤ឆ្នាំ របួសយ៉ាងដំណុះ ព្រោះរឿង…

ភ្នំពេញៈ កាលពីវេលាម៉ោង ៦ និង០០នាទីល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាលើកុមារអាយុ០៤ឆ្នាំ (ប្រើអំបោស ខ្សែក្រវ៉ាត់ និងជើង វាយធាក់បណ្តាឲ្យរបួស បាក់ឆ្អឹងដងកាំបិតខាងស្តាំ) នៅចំណុចផ្ទះសង់ថ្មី ផ្លូវរថភ្លើង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ…

ប៉ះចំប្តីហេងស៊យ! វាយផង ខាំផង រហូតប្រពន្ធសន្លប់បញ្ជូនទៅពេទ្យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន..

តាកែវៈ មានករណីហិង្សាមួយបានកើតឡើង បង្កឡើងដោយបុរសម្នាក់ បានវាយនិងខាំទៅលើប្រពន្ធ បណ្តាលឲ្យរងរបួស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបង្កឡើងដោយជនសង្ស័យមានឈ្មោះ តៅ សុធា ហៅតុញ ភេទប្រុស អាយុ២៥ឆ្នាំ…

ជនសង្ស័យ៥នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សាដោយចេតនា បណ្តាលឲ្យមានមនុស្សស្លាប់

ភ្នំពេញៈ ជនសង្ស័យចំនួន៥នាក់ ត្រូវបាននគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន បន្ទាប់ពីពួកគេទាំងនោះ មានជាប់ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស វាយជនរងគ្រោះនិងដំបង បណ្តាលឲ្យស្លាប់បាត់បង់ជីវិត។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង០០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។ សមត្ថកិច្ចឲ្យដឹងថា មានការទាស់ពាក្យសម្ដីគ្នា រហូតឈានដល់ការវាយជនរងគ្រោះ បណ្តាលឲ្យស្លាប់…

រត់ទៅណារួច ករណីវាយសមត្ថកិច្ចកាលពីថ្ងៃមុន ឃាត់បានបន្ថែម០២នាក់ទៀតហើយ

ភ្នំពេញៈ កាលពីវេលាម៉ោង០១ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់បន្ថែមទៀត ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា (ប្រើខ្សែក្រវ៉ាត់វាយមកលើសមត្ថកិច្ច បណ្តាឲ្យរបួស) នៅចំណុចផ្លូវបេតុង ភូមិក្រាំងអងក្រង សង្កាត់ឃ្មួញ ខណ្ឌសែ​នសុខ បង្កឡើងដោយជនសង្ស័យចំនួន០៤នាក់ ។ ជនសង្ស័យ ០៤នាក់ រួមមាន(ឃាត់បន្ថែមចំនួន ០២នាក់…

ធ្លាប់ជាប់គុកម្តងរួចមកហើយ តែមិនរៀង គ្រាន់តែរឿងតេទូរសព្ទទៅប្រពន្ធមិនបានលើក មកវិញប្រើហិង្សាត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន

បន្ទាយមានជ័យៈ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១រសៀល នៅចំណុចផ្លូវរថភ្លើង ក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ប្រព្រឹត្តកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩…

ចុម! សូម្បីតែសមត្ថកិច្ចក៏ហ៊ានវាយដែរ ចុះទម្រាំ……….

ភ្នំពេញៈ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១ ប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ បានធ្វើការឃាត់ខ្លួនេជនសង្ស័យម្នាក់ករណីហិង្សាដោយចេតនា (ប្រើខ្សែក្រវាត់វាយមកលើសមត្ថកិច្ចបណ្តាលឲ្យរបួស) នៅចំណុចផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ឃ្មួញ ខណ្ឌសែ​នសុខ រាជធានីភ្នំពេញ។ ករណីនេះបង្កឡើងដោយជនសង្ស័យចំនួន៤នាក់ តែសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់ រួមមាន៖ ១-ឈ្មោះ យ៉ាត ចាន់ ភេទប្រុស…

ផឹកស្រវឹង ច្រៀងឌឺដងដាក់គ្នា ផ្ទុះជាហិង្សា ផ្អើលនៅហាង KTV ហ្គោលឌិនស៊ីធី២

ភ្នំពេញៈ កាលវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ មានករណីហិង្សា ដោយភ្ញៀវពីរក្រុម បានចូលផឹកស៊ីច្រៀងលេង ក្នុងKTV ហ្គោលឌិនស៊ីធី២ លុះស្រវឹងរៀងៗខ្លួន បានច្រៀងឌឺដងដាក់គ្នា ឈានដល់យកកែវ និងថូស្រាគប់គ្នា បណ្ដាលរងរបួសទាំងសង នៅតាមបណ្ដោយផ្លូវ២៧១ ត្រង់ចំណុចខាងត្បូងស្តុបបញ្ញាសក្ត័ ប្រមាណ១០០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។…

​តេណាត់មិនមកជួប! ប្តីជះទឹកអាស៊ីត រងរបួសធ្ងន់ស្រាល៣នាក់ រួចរត់គេចខ្លួនបាត់

កណ្តាលៈ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៤​ ខែមករា ឆ្នាំ២០១៩ មានករណីហិង្សាដោយចេតនា​( ជះទឹកអាស៊ីត) នៅភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនរងគ្រោះ៣នាក់ ទី១​ឈ្មោះ រ៉ា ស្រីនិច្ច ភេទស្រី អាយុ​១៩​ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ…

ទាស់ពាក្យសម្តី! ​បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

តាកែវៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា​(ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ) ​នៅវេលាម៉ោង​១២និង១០​នាទី ថ្ងៃទី ១៣ខែមករា ឆ្នាំ ២០១៩ នៅភូមិសុក្រំ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។ ​ ជនសង្ស័យមានឈ្មោះ ង៉ែម បូរ៉ាល់ ភេទប្រុស អាយុ​២៥​ឆ្នាំ​ បានទៅលេងនិងហូបបាយនៅផ្ទះឈ្មោះសំ…

ខ្ចីប្រាក់គេស្រួល ពេលគេទារ ខឹង​កាប់រងរបួសធ្ងន់!

តាកែវៈ នៅវេលាម៉ោង៤និង២៥នាទីរសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ប្រព្រឹត្តនៅភូមិតាអូរខាងត្បូង ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ ។​ ជនសង្ស័យមានឈ្មោះ យុង ដុស ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិ…