ករុណា ពេជ្រ បង្កើតក្រុមផលិតបទភ្លេងថ្មី

ភ្នំពេញៈ ខណៈដែលក្រុមមហាជនកាន់តែផ្ដោតការរិះគន់យ៉ាងពេញទំហឹង ទៅលើបទចម្លង ជាពិសេសគឺដែលមានអត្ថន័យប្រាស់ចាកពីសីលធម៌ខ្មែរ ដូចជាបទ«ស៊ីបានចេះតែស៊ីទៅ»របស់លោកកែវ វាសនា និងបទ«ទាល់យូរបានស៊ីអូនបាន»របស់កញ្ញាម៉ាលីសនោះ លោកករុណា ពេជ្រ តារាចម្រៀងប្រចាំផលិតកម្ម ថោន ត្រូវគេឃើញប្រកាសស្វែងរកអ្នកមានសមត្ថភាពក្នុងការនិពន្ធបទថ្មីមកធ្វើជាក្រុមផ្ទាល់ខ្លួន។ តាមរយៈការប្រកាសជាសាធារណៈនេះ លោកជឿជាក់ថានឹងមានក្រុមផលិតចម្រៀងជារបស់ផ្ទាល់ខ្លួនមួយ ដែលក្រុមទាំងនេះក្រៅពីជាផ្នែកមួយសម្រាប់លោក ក៏នឹងក្លាយជាផ្នែកដ៏សំខាន់របស់ផលិតកម្មថោនផងដែរ។ លោកករុណា ពេជ្រ បានថ្លែងប្រាប់ Post…

សន វិជ្ជបុត្រ នាំអំណោយចែកអ្នកក្រីក្រនៅខេត្តព្រៃវែង

ភ្នំពេញៈ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ តារាចម្រៀង M ដែលទើបផ្លាស់ទ្រនំទៅកុងត្រាក្នុងផលិតកម្ម L លោក សន វិជ្ជបុត្រ បានដឹកនាំតារាសិល្បៈ និងពាំនាំជំនួយពីសប្បុរសជននៅប្រទេសអូស្រ្តាលី និងតារាសិល្បៈក្នុងក្រុម«គ្រួសារតារាកម្ពុជា» យកទៅចែកដោយផ្ទាល់ដល់សហគមន៍ និងគ្រួសារកំសត់ស្ថិតក្នុងខេត្តព្រៃវែង។ ពិធីនោះ ក៏មានការចូលរួមពីសំណាក់មន្ត្រីអជ្ញាធរ ដែលរង់ចាំទទួលផងដែរ។ កម្មវិធីចុះចែកអំណោយនេះ…

ករុណា ពេជ្រ លូកលាន់កិច្ចការសង្គម

ភ្នំពេញៈ ក្រឡេកទៅមើលគណនេយ្យហ្វេសប៊ុករបស់លោក ករុណា ពេជ្រ គេចាប់អារម្មណ៍ថា លោកកាន់តែសកម្មខ្លាំងឡើងក្នុងគម្រោងទទួលរៀបពិធីដូចជាទទួលផ្កាស្រស់ រៀបចំតារាចម្រៀង និងចាត់ចែងដេគ័រស៊ឹងមិនមានពេលសម្រាកនោះឡើយ បន្ថែមពីលើការងារដែលលោកទទួលខុសត្រូវនៅក្នុងក្លិបថោនដែលមានចំណែករបស់គ្រួសារលោក។ ប៉ុន្តែសម្រាប់សកម្មភាពមនុស្សធម៌វិញ លោកក៏មិនបានដាច់ឆ្ងាយផងដែរ បើទោះជាលោកមិនសូវចូលរួម និងមិនមានមូលនិធិណាមួយដូចគ្នានឹងតារាមួយចំនួន។ គ្រប់ពេលតារាមានទុក្ខ ឬឃើញមានការបង្ហោះពីសកម្មភាពមនុស្សធម៌ផ្សេង គេកម្រឃើញលោកករុណា ពេជ្រ មិនបានចូលរួមខ្លាំងណាស់ បើធៀបនឹងតារាល្បីឈ្មោះផ្សេងទៀតដែលមិនចង់លូកលាន់នឹងសកម្មភាពរបស់សង្គម។ នៅក្នុង…

សាវិន ហ្វីលីព យកថ្ងៃដែលម្តាយឈឺចាប់បំផុត ធ្វើការងារសប្បុរសធម៌ នៅភូមិភាគឥសាន

មណ្ឌលគិរីៈ តារាសម្តែង សាវិន ហ្វីលីព និង ជា ឯកអគ្គរាជទូតសុឆន្ទះ អង្គការសប្បុរសធម៌បារាំង CGF Children Foundation នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៦ បាននាំយកអំណោយជាកង់ចំនួន១៥គ្រឿង និងសម្ភារៈសិក្សាមួយចំនួនចែកជូនដល់សិស្សក្រីក្រកូនចៅជនជាតិភាគតិចនៅសហគមន៍ភូមិ ពូតាំងស្រុកសែនមនោរម្យខេត្តមណ្ឌលគិរី។ កង់ចំនួន១៥គ្រឿងនេះ…

តារាល្បីៗ លេចមុខថ្ងៃសម្ពោធសណ្ឋាគារ«តារា»

ភ្នំពេញៈ កាលពីយប់ថ្ងៃទី១៧ មិថុនា លោកប៉ាន់ តារាដែលត្រូវគេដឹងថាជាពាណិជ្ជករមានទំនាក់ទំនងស្អិតល្មួតជាមួយតារាសិល្បៈនៅក្នុងប្រទេសកម្ពុជា បានប្រារព្ធពិធីបើកសម្ពោធភោជនីយដ្ឋាន និងសណ្ឋាគារយីហោ«តារា» យ៉ាងអធឹកអធម។ នៅក្នុងពិធីនោះគេឃើញវត្តមានតារាល្បីៗយ៉ាងច្រើនកុះករដែលសុទ្ធសឹងតែជាតារាល្បីៗមកពីបណ្ដាផលិតកម្មផ្សេងៗ និងតារាសម្ដែងផងចូលរួម។ ហាងដែលបើកដំណើរការនេះ គឺជាប្រភេទសណ្ឋាគារ និងភោជនីយដ្ឋានក្នុងទ្រង់ទ្រាយធំមួយនៅលើទីតាំងផ្ទះលេខ១០៦AB សង្កាត់ផ្សារដើមគរ តាមបណ្ដោយផ្លូវធំ ត្រង់ខាងកើតស្ដុបម៉ុងឌីយ៉ាល់នៅផ្សារដើមគរ។ តារាសិល្បៈដែលបានបង្ហាញមុខនៅក្នុងយប់នោះរួមមាន លោកហ្សូណូ, លោកនៅ ស៊ីនឿន…

តារាជើងចាស់​ប៉ះគ្នា​គាំងឌីស ខ្មាស់គេដូច ករុណា ពេជ្រ (មានវីដេអូ)

ភ្នំពេញ៖វាមិនខុសពី ករុណា ពេជ្រ​ ប៉ុន្មាននោះទេ ច្រៀងគាំងឌីស ​ធ្វើឲ្យមាន​ពាក្យរិះគន់ជាច្រើន ពីសំណាក់ ទស្សនិកជន ។ ដូចគ្នានេះដែរ តារាជើងចាស់ពីរដួង ក៏គាំងឌីសដ៏ចគ្នា ដោយច្រៀងស្រាប់តែគាំងឌីស ឈរមើលមុខគ្នាព្រាត ។​ តោះ !ទស្សនា​វីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

លោក ផ្លុង មឿក ៖បើស្លាប់ក៏អស់ចិត្តដែរ​ ឃើញ ឯកឧត្តម ខៀវ កាញារិទ្ធ សូរសុខទុក្ខ

​ភ្នំពេញ​៖ ក្រោយពី តារាចម្រៀង លោក អ៊ឹម ជីវ៉ា បំផុសគំនិត​ឲ្យ ជួយ ដល់ លោក ព្រឹទ្ធាចារ្យ ផ្លុង មឿក និង តារាចម្រៀង ជើងចាស់ នូ ស៊ិប មក ឯកឧត្តម…

អ៊ឹម ជីវ៉ា​៖​ប្រាក់​ដែល​ជូន​លោក នូ ស៊ិប មិន​ស្មើ​នឹង​អ្នក​មាន​ចូល​ច្រៀង​ខារ៉ាអូខេ មួយ​យប់​ផង តែ​ជា​សន្តាន​ចិត្ត​

​ភ្នំពេញ​៖​ក្រោយពី​មាន​ការ​បំផុសគំនិត​ពី អ៊ឹម ជីវ៉ា ឲ្យ​ចេះ​ជួយ​សិល្បៈករ​ដូចគ្នា ជាពិសេស លោក នូ ស៊ិប ដែល​កំពុង​ជួង​គ្រោះថ្នាក់​ចរាចរណ៍ និង​លោក ផ្លុង មឿក ដែល​កំពុង​ដេក​ឈឺ នៅ​កន្ទេល រងចាំ​ជំនួយ នោះ ពេលនេះ តារាចម្រៀង ខេមរៈ សិរី​មន្ត…

“ផ្ញើស្នេហ៍ តាមកូនកង្កែប” របស់ ករុណា ពេជ្រ កំពុងទទួលបានការចាប់អារម្មណ៍​

ជាមួយទំនុកច្រៀងបែបស្រុកស្រែ​ របស់​កវិនិពន្ធទំនុកច្រៀង​ ងួន សុបិន្ត ​ច្រៀងដោយ តារាចម្រៀង​ដ៏មានឥទ្ធិពលនៅផលិតកម្មថោន ​​ករុណា ពេជ្រ តាមរយៈបទ “ផ្ញើស្នេហ៍ តាមកូនកង្កែប” ពិតជាឡូយ និងកំពុងទទួលបានការចាប់អារម្មណ៍ ពីសំណាក់ទស្សនិកជន ។ ​MV ក្នុងបទនេះដែរ​មើលទៅត្រជាក់ភ្នែក នឹកដល់ទេសភាពស្រុកស្រែ ដ៏ស្រស់ស្អាត និងឆ្លុះពី​ការរស់នៅ​របស់អ្នកស្រុកស្រែ…

ករុណា ពេជ្រ ចេញ​បទ​ចម្រៀង​ស្នាដៃ​កូន​ខ្មែរ បំបែក​ភាពស្ងប់ស្ងាត់​

​ភ្នំពេញ​៖ ករុណា ពេជ្រ តារាចម្រៀង​ដ៏​មាន​ឥទ្ធិពល​របស់​ផលិតកម្ម​ថោ​ន តែ​សំលេង​មិនសូវ​បាន បាន​ចេញ​បទ​ចម្រៀង​ថ្មី ជា​ស្នាដៃ​កូន​ខ្មែរ ដើម្បី​បំបែក ភាពស្ងប់ស្ងាត់ របស់ខ្លួន ក្រោយពី​មាន​រឿង​រិះគន់​ជាច្រើន​។​ ​ម៉ុក ករុណា ឬ ករុណា ពេជ្រ មានរឿង​រិះគន់​ជាច្រើន ក្នុងនោះ គឺ​បញ្ហា​ចម្បង​ពីរ ច្រៀង​គាំង​ឌី​ស…