ម្ចាស់ស្ថានីយប្រេង គំរាមដកចៅសង្កាត់ និងមេប៉ុស្តិ៍ ព្រោះរារាំងមិនឲ្យសង់តូបលក់
កំពង់ធំៈ ក្រុមអជីវករ និងអាជ្ញាធរ ក្តៅក្រហាយចំពោះម្ចាស់ស្ថានីយប្រេងឯកជនមាត់ស្ទឹងសែន ផ្សារចាស់ ដែលបានសាង់រំលោភយកដីចំណីស្ទឹង យកធ្វើជាកម្មសិទ្ធិ ហើយដេញអ្នកលក់ និងអ្នករត់ម៉ូតូឌុប ដែលមានមុខរបររកព្រឹកខ្វះល្ងាច គ្រាដែលពួកគេប្រកបមុខរបរជាង១០ឆ្នាំមកហើយ។ មិនតែប៉ុណ្ណោះ នៅពេលអាជ្ញាធរភូមិឃុំចុះទៅសួរនាំពាក់ព័ន្ឋនឹងលិខិតអនុញ្ញាតសាងសង់ បែរជាម្ចាស់ស្ថានីយប្រេងនេះ បានគំរាមដកតំណែងចៅសង្កាត់កំពង់ក្របៅ និងមេប៉ុស្តិ៍ ហើយបានបញ្ជាឲ្យទៅសុំចៅហ្វាយខេត្តកំពង់ធំ សិន បានអាចឲ្យមើលច្បាប់បាន។ អាជ្ញាធរកំពង់ក្របៅ…