ពលរដ្ឋកូរ៉េខាងជើង ប្រមាណជាង៥ពាន់នាក់ ត្រូវជម្លៀសចេញពីដែនជម្រក ដោយសារតែជំនន់ទឹកភ្លៀងយ៉ាងខ្លាំងជាប់ៗគ្នា
នៅក្នុងខេត្តមួយ ផ្នែកខាងត្បូងប្រទេសកូរ៉េខាងជើង គឺ គេហដ្ឋានរាប់រយខ្នងត្រូវទឹកជន់លិច ឃើញលឹមៗតែដំបូល។ កសិដ្ឋានធ្វើស្រែស្រូវ និងដំណាំ រាប់រយហិចតា ត្រូវបំផ្លិចបំផ្លាញ។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ត្រូវខូចខាតយ៉ាងដំណំ។ នេះបើតាមសេចក្តីរាយការណ៍ និងបើតាមរូបភាពបញ្ចាំងដោយប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋកុម្មុយនីស្តកូរ៉េខាងជើង KCTV។ ព្រឹត្តិការណ៍នេះ កើតឡើងបន្ទាប់ពី បុរសខ្លាំងកូរ៉េខាងជើង លោកប្រមុខរដ្ឋ គីម…