កូរ៉េខាងជើង អាចនឹងបង្កើនការបាញ់តេស្តមីស៉ីលផ្លោង KN-23 ដ៊ើម្បីជំនួសមីស៊ីល Scud

  (សេអ៊ូល)៖ កូរ៉េខាងជើងអាចនឹងធ្វើតេស្តបាញ់មីស៉ីលផ្លោងជាបន្តបន្ទាប់ទៀត ខណៈភាពតានតឹងនៅលើឧបទ្វីបកូរ៉េបានឡើងកម្ដៅជាថ្មី ក្រោយទីក្រុងព្យុងយ៉ាង និងទីក្រុង វ៉ាស៊ីនតោនផ្លោងសម្ដីរិះគន់ដាក់គ្នាទៅវិញទៅមក។ នេះបើតាមវិទ្យាស្ថានវិភាគវិស័យការពារជាតិរបស់កូរ៉េខាងត្បូង KIDA។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក Lee Sang-min អ្នកជំនាញនៃវិទ្យាស្ថាន KIDA បាននិយាយថាកូរ៉េខាងជើងកំពុងធ្វើតាមរុស្ស៉ីក្នុងការអភិវឌ្ឍមីស៉ីលផ្លោងឈ្មោះ Iskander ដែលជាប្រភេទប្រើឥន្ធនៈរឹង គឺដើម្បីជំនួយមីស៉ីលផ្លោង Scud…

ក្រុមប្រឹក្សាសន្តិសុខ UN ជួបពិភាក្សាគ្នា ដោយគ្មានចេញចំណាត់ការលើការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង

  (ញូយ៉ក)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅទីក្រញូយ៉ក) បានជួបប្រជុំគ្នាដើម្បីពិភាក្សាពីការបាញ់សាកល្បងមីស៊ីលរបស់ កូរ៉េខាងជើង ប៉ុន្តែមិនបានធ្វើសកម្មភាពអ្វីភ្លាមៗនោះទេ បើទោះជាសហរដ្ឋអាមេរិកនិយាយថាស្ថាប័នអន្តរជាតិកំពូលមួយនេះនឹងពិចារណាចាត់វិធានការថ្មីៗក៏ដោយ។ មន្ត្រីការទូតម្នាក់បាននិយាយថាបណ្ដាប្រទេសភាគច្រើនជាសមាជិកក្រុមប្រឹក្សាសន្តិសុខ សុទ្ធតែបានបង្ហាញពីក្ដីកង្វល់កំឡុងកិច្ចប្រជុំកាលពីថ្ងៃអង្គារ ហើយបានអំពាវនាវ ជាថ្មីឱ្យមានកិច្ចខិតខំប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែរ បើទោះមិនមានការចេញសេចក្ដីថ្លែងការណ៍តាមការគ្រោងទុកក៏ដោយ។ ប៉ុន្តែចំណោយពេលក្នុងកិច្ចប្រជុំបិទទ្វារជាង កន្លះម៉ោង ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមទាំងបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបមិនបានចេញផ្សាយសេចក្ដីថ្លែងការណ៍ណាមួយ ផ្ទុយពីឆ្នាំ២០២០ ជាពេលដែលប្រទេសអឺរ៉ុបចំនួន៥…

កូរ៉េខាងជើង បាញ់មីស៊ីលបាលិស្ទីគពីរគ្រាប់ចូលក្នុងសមុទ្រជប៉ុន ស្វាគមន៍អាណត្តិរបស់លោក បៃដិន

  (សេអ៊ូល)៖ ក្រុមមន្ត្រីអាមេរិក និងជប៉ុន បានឱ្យដឹងថាកូរ៉េខាងជើងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគពីរគ្រាប់ចូលក្នុងសមុទ្រជប៉ុន ដែលជាការធ្វើតេស្ដមីស៊ីលប្រភេទនេះលើកដំបូងបំផុត ចាប់តាំងពីលោក ចូ បៃដិន ក្លាយជាប្រធានាធិបតីអាមេរិកមក។ ការបាញ់សាកល្បងមីស៊ីលបាលិស្ទីគរបស់កូរ៉េខាងជើងជាទង្វើត្រូវបានហាមឃាត់ ដោយដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខណៈជប៉ុនបាន ចាត់ទុកថាការធ្វើតេស្ដនេះគឺជាការគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។ កូរ៉េខាងត្បូងបានទទួលស្គាល់ដូចគ្នាថាកូរ៉េខាងជើង បានធ្វើតេស្ដ មីស៊ីលពីរគ្រាប់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ តែមិនទាន់អាចកំណត់ពីប្រភេទមីស៊ីលត្រូវបានបាញ់តេស្ដនៅឡើយទេ។ វិមានប្រធានាធិបតីកូរ៉េខាងត្បូង…

កូរ៉េខាងជើងបាញ់តេស្ដមីស៊ីល២គ្រាប់ ក្រោយបដិសេធចរចាជាមួយសហរដ្ឋអាមេរិក

  (វ៉ាស៊ីនតោន)៖ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លីចំនួន២គ្រាប់កាលពីចុងសប្ដាហ៍កន្លងទៅនេះដែលជាការធ្វើតេស្ដប្រតិកម្មឆ្លើយតបរបស់ សហរដ្ឋអាមេរិកជាលើកដំបូងបំផុតចាប់តាំងពីលោក ចូ បៃដិនឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក និងបន្ទាប់ពីទីក្រុងព្យុងយ៉ាងបដិសេធចរចាជាមួយរដ្ឋបាល លោក បៃដិន។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃអង្គារសប្ដាហ៍នេះ មន្ត្រីអាមេរិកម្នាក់បានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចំងាយខ្លី២គ្រាប់ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ពោលគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិកបញ្ចប់ដំណើរទស្សនកិច្ចនៅក្នុង ប្រទេសកូរ៉េខាងត្បូង និងជប៉ុន។ មន្ត្រីអាមេរិករូបនេះដដែលបន្តទៀតថាការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើងមិនមែនជាសកម្មភាពបង្ករឿងធ្ងន់ធ្ងរអ្វីនោះទេ ហើយថែមទាំងអះអាងដែរថា សហរដ្ឋអាមេរិកនៅតែបើចំហទ្វារចរចាជាមួយទីក្រុងព្យុងយ៉ាង៕ ប្រភព៖…

កូរ៉េខាងជើងបិទស្ថានទូត នៅម៉ាឡេស៊ីជាផ្លូវការហើយ

  កូរ៉េខាងជើងបានបិទស្ថានទូតរបស់ខ្លួន ប្រចាំទីក្រុងគូឡាឡាំពួរហើយ រីឯមន្ត្រីទូតរបស់ខ្លួនទាំងអស់ក៏បានចាកចេញពី ប្រទេសម៉ាឡេស៊ីដែរកាលពីថ្ងៃអាទិត្យ បន្ទាប់ពីទីក្រុងព្យុងយ៉ាងប្រកាស កាត់ផ្ដាច់ទំនាក់ទំនងការទូត ជាមួយប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ជុំវិញការធ្វើបត្យាប័នពលរដ្ឋកូរ៉េខាងជើងម្នាក់ ទៅកាន់សហរដ្ឋអាមេរិក។   កូរ៉េខាងជើង និងម៉ាឡេស៊ីបានភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នា ចាប់តាំងពីឆ្នាំ១៩៧៣មកម្ល៉េះ។ ប៉ុន្តែទំនាក់ទំនងនេះត្រូវបានកាត់ផ្ដាច់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយកូរ៉េខាងជើងជាអ្នកចាប់ផ្ដើមមុន ជាមួយការប្រកាសផ្ដាច់ទំនាក់ទំនងទូតជាមួយម៉ាឡេស៊ី ជុំវិញការធ្វើបត្យាប័នជនជាតិកូរ៉េខាងជើងម្នាក់ ទៅកាន់សហរដ្ឋអាមេរិក។…

ម៉ាឡេស៊ី ទុកពេល៤៨ម៉ោងឱ្យបុគ្គលិកទូតកូរ៉េខាងជើងទាំងអស់ចាកចេញពីប្រទេស

  (គូឡាឡាំពួរ)៖ ក្រសួងការបរទេសម៉ាឡេស៊ី នៅថ្ងៃសុក្រសប្ដាហ៍នេះបានទុកពេល៤៨ម៉ោង ដើម្បីឱ្យបុគ្គលិកទូតកូរ៉េខាងជើងទាំងអស់ចាកចេញពីប្រទេសរបស់ខ្លួន ជាការឆ្លើយតបទៅនឹងទីក្រុងព្យុងយ៉ាងដែលបានសម្រេចចិត្តកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយទីក្រុងគូឡាឡាំពួរ។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសម៉ាឡេស៊ីបានថ្កោលទោសកូរ៉េខាងជើង ជុំវិញការផ្ដាច់ទំនាក់ទំនងការទូតនេះដោយចាត់ទុកថាវាជាទង្វើ «អមិត្ត និងគ្មានលក្ខណៈស្ថាបនា» ទាល់តែសោះ។ សេចក្ដីថ្លែងការណ៍ដដែលបន្ថែមទៀតថា ម៉ាឡេស៊ីនឹងបិទស្ថានទូតរបស់ខ្លួនប្រចាំទីក្រុងព្យុងយ៉ាង រីឯបុគ្គលិកក្នុងស្ថានទូត កូរ៉េខាងជើងប្រចាំទីក្រុងគូឡាឡាំាពួរទាំងអស់មានពេល៤៨ម៉ោង ដើម្បីចាកចេញពីប្រទេសម៉ាឡេស៊ី។ ការសម្រេចចិត្តខាងលើរបស់ម៉ាឡេស៊ី កើតមានឡើងបន្ទាប់ពីកូរ៉េខាងជើង នៅថ្ងៃសុក្រសប្ដាហ៍នេះដែរបានប្រកាសផ្តាច់ចំណងការទូតជាមួយម៉ាឡេស៊ីជាការឆ្លើយតប…

កូរ៉េខាងជើង៖ គ្មានទ្បើយចេតនា ធ្វើកិច្ចចរចាទ្បើងវិញ ជាមួយអាមេរិកនោះ

កូរ៉េៈ ថ្មីៗនេះ កូរ៉េខាងជើង បានច្រានចោលឱកាស ដែលនាំទៅរកការចាប់ផ្តើម កិច្ចចរចាឡើងវិញ ជាមួយអាមេរិក ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានប្រកាន់នូវគោល នយោបាយអរិភាព ចំពោះទីក្រុងព្យុងយ៉ាង និងមិនគោរពតាមកិច្ចព្រមព្រៀង ដែលបានធ្វើ នៅក្នុងកិច្ចប្រជុំកំពូលកន្លងមក។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០។ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ…

កូរ៉េខាងជើង ពិនិត្យឡើងវិញនូវផែនការបញ្ជូនកងទ័ព ក៏ដូចជាត្រៀមខ្លួនរួចជាស្រេច ចំពោះវិធានការណ៍ណាមួយ

កូរ៉េៈ មេដឹកនាំយោធាកូរ៉េខាងជើង បានប្រកាសនៅថ្ងៃអង្គារនេះថា ពួកគេកំពុងពិនិត្យឡើងវិញ នូវគម្រោងកែលម្អផ្នែកខ្លះ នៃតំបន់ព្រំដែនដែលបានរំសាយអាវុធរវាងអន្តរកូរ៉េ ដែលវាជាកិច្ចព្រមព្រៀងពីមុន ជាមួយក្រុងសេអ៊ូល។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។ សកម្មភាពនេះ បានកើតឡើងចំពេលដែលទំនាក់ទំនង រវាងកូរ៉េទាំងពីរ ធ្លាក់ចូលទៅក្នុងសភាពយ៉ាប់យ៉ឺន បន្ទាប់ពីមានសកម្មភាពអ្នករត់ចោលជួររបស់កូរ៉េខាងជើង នៅភាគខាងត្បូងនៃប្រទេស។ ទីភ្នាក់ងារសារព័ត៌មាន…

កូរ៉េខាងជើង៖ អាមេរិក គ្មានជំហរអី មកធ្វើអត្ថាធិប្បាយលើកិច្ចការអន្តរកូរ៉េទ្បើយ

កូរ៉េៈ ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បានរិះគន់អាមេរិកថា គ្មានជំហរអី មក ធ្វើអត្ថាធិប្បាយលើកិច្ចការផ្ទៃក្នុង របស់កូរ៉េឡើយ បន្ទាប់ពីនៅដើមសប្តាហ៍នេះ ក្រុងព្យុងយ៉ាង បានផ្តាច់ទំនាក់ទំនងជាមួយក្រុងសេអ៊ូល ជុំវិញការចែកចាយការឃោសនា បញ្ជូនខិតប័ណ្ណ និងសម្ភារ:ផ្សេងៗ ចូលទៅកាន់ប្រទេសកូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។…

កូរ៉េខាងជើង នឹងកាត់ផ្តាច់បណ្តាញទូរស័ព្ទអន្តរកូរ៉េ ជាមួយក្រុងសេអ៊ូល

កូរ៉េៈ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា កូរ៉េខាងជើងនៅថ្ងៃអង្គារនេះ បាននិយាយថា ខ្លួននឹងកាត់ផ្តាច់បណ្តាញទូរស័ព្ទអន្តរកូរ៉េ ជាមួយប្រទេសកូរ៉េខាងត្បូង ដែលវាជាជំហានដំបូងឆ្ពោះទៅរកការបិទទាំងស្រុង នូវរាល់មធ្យោបាយនៃការទាក់ទង ជាមួយទីក្រុងសេអ៊ូល។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។ អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដែលកូរ៉េខាងជើង…