អាមេរិកនៅតែត្រៀមខ្លួនចរចាជាមួយកូរ៉េខាងជើង ក្រោយការធ្វើតេស្ដមីស៊ីលក៏ដោយ

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅតែត្រៀមខ្លួនជានិច្ច ដើម្បីរក្សាការទំនាក់ទំនងជាមួយកូរ៉េខាងជើង បើទោះជាទីក្រុងព្យុងយ៉ាងទើបតែបាញ់តេស្ដមីស៊ីល រយៈចម្ងាយឆ្ងាយដោយជោគជ័យ កាលពីចុងសប្ដាហ៍កន្លងទៅនេះក៏ដោយ។ នេះបើតាមអ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre លោកស្រី Jean-Pierre បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទសប្ដាហ៍នេះដូច្នេះថា «គោលជំហររបស់យើងចំពោះកូរ៉េខាងជើង នឹងមិនផ្លាស់ប្ដូរទេ ហើយយើងនៅតែត្រៀមខ្លួនក្នុងការទំនាក់ទំនងដដែល»។ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយកាលពីថ្ងៃចន្ទ ទី១៣ ខែកញ្ញាកន្លងទៅ…

កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលប្រភេទ «cruise missile» ដោយជោគជ័យ

(សេអ៊ូល)៖ កូរ៉េខាងជើងបានធ្វើតេស្តដោយជោគជ័យនូវមីស៊ីលរយៈចម្ងាយឆ្ងាយប្រភេទគ្រូសមីស៊ីល (cruise missile) ប្រកបដោយជោគជ័យកាលពីថ្ងៃអាទិត្យ ម្សិលមិញ ខណៈសហរដ្ឋអាមេរិកចាត់ទុកថាការធ្វើតេស្ដនេះជាការគំរាមកំហែងបណ្ដាប្រទេសជិតខាង និងអន្តរជាតិទាំងមូល។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទ ទី១៣ ខែកញ្ញានេះបានឱ្យដឹងថា គ្រាប់មីស៊ីលដែលអាចមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរខាងលើនេះ បានហោះហើរក្នុងរយៈចម្ងាយ រហូតដល់ទៅ ១,៥០០គីឡូម៉ែត្រ រួចទើបបុកចំគោលដៅទៅតាមការកំណត់ ហើយក៏បានធ្លាក់ទៅក្នុងដែនសមុទ្រ នៃប្រទេសកូរ៉េខាងជើងតែម្តង។…

កូរ៉េខាងជើងធ្វើព្យុហយាត្រាយោធា ក្រោមវត្តមានលោក គីម ជុងអ៊ុន

(សេអ៊ូល)៖ កូរ៉េខាងជើងពិតជាបានធ្វើព្យុហយាត្រាយោធាមួយក្នុងទីក្រុងព្យុងយ៉ាង កាលពីយប់ឈានចូលថ្ងៃព្រហស្បតិ៍នេះប្រាកដមែន ដើម្បីរំលឹកខួបលើកទី៧៣ នៃថ្ងៃបង្កើតប្រទេសរបស់ខ្លួន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថា លោក គីម ជុងអ៊ុនក៏បានចូលរួមជាអធិបតីនៅក្នុងការធ្វើព្យុយាត្រយោធាខាងលើផងដែរ តែលោកមិនបានថ្លែងសុន្ទរកថាអ្វី នោះទេ ហើយ KCNA ក៏មិនបាននិយាយពីអាវុធយុទ្ធសាស្ត្រថ្មីណាមួយ ដែលត្រូវបានដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍នេះដែរ។ កូរ៉េខាងជើងបានធ្វើព្យុហយាត្រាចុងក្រោយបំផុតកាលពីខែមករា ឆ្នាំ២០២១កន្លងទៅនេះ…

កូរ៉េខាងត្បូង បាញ់សាកល្បងមីស៊ីលបាលិស្ទីគចេញពីនាវាមុជទឹក ដោយជោគជ័យ

(សេអ៊ូល)៖ កូរ៉េខាងត្បូងបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគប្រភេទ (SLBM) ចេញពីនាវាមុជទឹកដោយជោគជ័យ ក្នុងនាមជាប្រទេសដំបូងគេគ្មានអាវុធនុយក្លេអ៊ែរដែល អភិវឌ្ឍបាននូវសមត្ថភាពមីស៊ីលមួយនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានយ៉ុនហាប់។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ដោយដកស្រង់ចេញពីប្រភពយោធាដែលមិនបញ្ចេញឈ្មោះថា នាវាមុជទឹក Dosan Ahn Chang-ho ថ្មីមួយគ្រឿង បានដឹកនាំការធ្វើតេស្តបាញ់មីស៉ីលចេញពីក្រោមទឹកដោយជោគជ័យកាលពីសប្តាហ៍មុន បន្ទាប់ពីការធ្វើតេស្តស្រដៀងគ្នានេះត្រូវបានធ្វើឡើងកាលពីខែមុន។ មីស៊ីល SLBM នេះមានឈ្មោះថា Hyunmoo…

កូរ៉េខាងជើងទំនងជាកំពុងសំងំចម្រាញ់ភ្លុយតូនីញ៉ូម ទុកផលិតអាវុធនុយក្លេអ៊ែរ, នេះបើតាម IAEA

(វ៉ាស៊ីនតោន)៖ កូរ៉េខាងជើងទំនងជាបានចាប់ផ្ដើមដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរមួយកន្លែង ដើម្បីចម្រាញ់សារធាតុភ្លុយតូញ៉ូម (plutonium) សម្រាប់ផលិតអាវុធនុយក្លេអ៊ែរ។ នេះបើតាមទីភ្នាក់ងារឃ្លាំមើលថាមពលអាតូមិចអន្តរជាតិ (IAEA) នៅក្នុងរបាយការណ៍របស់ខ្លួន ចេញផ្សាយកាលពីចុងសប្ដាហ៍មុន ទីភ្នាក់ងារ IAEA បានបញ្ជាក់ទៀតថា ចាប់ផ្ដើមពីខែធ្នូ ឆ្នាំ២០១៨ រហូតដល់ដើមខែកក្កដា ឆ្នាំ២០២១ កូរ៉េខាងជើងមិនបានដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរនៅឯរោងចក្រ យ៉ុងប្យុន (Yongbyon) នោះទេ។…

កូរ៉េខាងជើងអភិវឌ្ឍឧបករណ៍តេស្ដស្ដង់ដារ PCR ដោយខ្លួនឯង ដើម្បីដឹកនាំការធ្វើតេស្ដរកកូវីដ-១៩

(សេអ៊ូល)៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun បានឱ្យដឹងថាកូរ៉េខាងជើងបានអភិវឌ្ឍឧបករណ៍ធ្វើតេស្ដស្ដង់ដារ ឬ PCR ដោយខ្លួនឯង ដើម្បីដឹកនាំការធ្វើតេស្ដរក COVID-19 ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរាលដាលជំងឺដ៏កាចសាហាវមួយនេះរបស់របបដឹកនាំលោក គីម ជុងអ៊ុន។ «ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរាលដាល COVID-19 ក្រុមអ្នកវិទ្យាសាស្ត្រ និងបច្ចេកទេសនៃរាជបណ្ឌិតសភាវិទ្យាសាស្ត្រកូរ៉េខាងជើង បាននិងកំពុងអភិវឌ្ឍឧបករណ៍តេស្ដ PCR ដោយខ្លួនឯង…

ប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក នឹងធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង

ប្រភពការទូតមួយបាននិយាយកាលពីថ្ងៃអាទិត្យថា អ្នកតំណាងពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់កូរ៉េខាងជើង លោក Sung Kim ត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូលនៅចុងខែនេះដើម្បីពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង និងកិច្ចប្រជុំត្រីភាគីពាក់ព័ន្ធនឹងប្រេសិតនុយក្លេអ៊ែររបស់រុស្ស៊ី។ ប្រភពនោះបាននិយាយថា លោក Kim ត្រូវបានគេរំពឹងថានឹងមកដល់នៅថ្ងៃសៅរ៍សប្តាហ៍នេះសម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ។ វានឹងក្លាយជាដំណើរទស្សនកិច្ចលើកទីពីររបស់លោកទៅកាន់ប្រទេសកូរ៉េខាងត្បូងចាប់តាំងពីបានឡើងកាន់តំណែងជាប្រេសិតនុយក្លេអ៊ែររបស់ទីក្រុងវ៉ាស៊ីនតោន។ លោកបានទៅធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូលចុងក្រោយកាលពីខែមិថុនា។ ខណៈដែលលោក Kim ស្ថិតនៅក្នុងទីក្រុងនោះ ប្រសិតនុយក្លេអ៊ែររបស់រុស្ស៊ី លោក Igor…

កម្ពុជា និងជប៉ុន ត្រូវជួបហុងកុង ក្នុងពូល K នៃ​វគ្គ​ជម្រុះ AFC U23 Asian Cup 2022

CAMSOC-ភ្នំពេញ៖ ពិធីចាប់ឆ្នោតស្វែងរកក្រុមបង្គ្រប់ពូល K នៃ​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFC U-23 Asian Cup 2022 បាន​បញ្ចប់​ហើយ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​សី​ហា​នេះ ដោយ​លទ្ធ​ផល​​ក្រុម U23 ហុងកុង ត្រូវ​បាន​ចាប់​ឆ្នោត​ចូល​ពូល​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​យុ​វ​ជន​អាយុ​ក្រោម ២៣ឆ្នាំ​កម្ពុជា និង​ជប៉ុន។ ការចាប់ឆ្នោតនេះ ធ្វើឡើងក្រោយក្រុម…

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បន្តជួបពិភាក្សាគ្នាតាមទូរស័ព្ទ បន្ទាប់ពីកូរ៉េខាងជើង ថ្កោលទោសទៅលើការធ្វើសមយុទ្ធយោធារួមគ្នា

ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយថា អ្នកការទូតជាន់ខ្ពស់របស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានជួបពិភាក្សាគ្នាតាមទូរស័ព្ទកាលពីថ្ងៃអង្គារ បន្ទាប់ពីប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានស្តីបន្ទោសទៅលើសម្ព័ន្ធមិត្តចំពោះការបន្តធ្វើសមយុទ្ធយោធារួមគ្នារបស់ពួកគេ។ ក្រសួងនេះបាននិយាយថា នៅក្នុងកិច្ចពិភាក្សានោះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសទី ១ របស់កូរ៉េខាងត្បូង លោក Choi Jong-kun និងអនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy…

កូរ៉េខាងជើងអំពាវនាវឲ្យអាមេរិកដកទ័ព នឺងលប់ចោលសមយុទ្ធយោធាជាមួយនឹងកូរ៉េខាងត្បូង

  បរទេស៖ប្រទេសកូរ៉េខាងជើងនៅព្រឹកថ្ងៃអង្គារនេះនិងត្រូវបានយកមកចេញផ្សាយដោយទីភ្នាក់ងារចិនស៊ិនហួបានធ្វើការប្រកាសអំពាវនាវឲ្យយោធាអាមេរិកក្នុងការចាកចេញពីប្រទេសកូរ៉េខាងត្បូងព្រមទាំងប្តេជ្ញាចិត្តថានឹងបន្តកសាងអាវុធនុយក្លេអ៊ែរដើម្បីឆ្លើយតបរាល់ការធ្វើសមយុទ្ធយោធារវាងគ្នាណាមួយនាពេលខាងមុខ។ លោក Kim Yo Jong មន្ត្រីជាន់ខ្ពស់នៃគណកម្មការគណបក្សកម្មកររបស់កូរ៉េខាងជើងបានថ្លែងនៅក្នុងសេចក្តីថ្លែងសន្ទរកថាមួយថាអាមេរិកនិងកូរ៉េខាងត្បូងដែលមានផែនការធ្វើសមយុទ្ធយោធារវាងគ្នានោះអាចបង្កឲ្យស្ថានភាពអស្ថេរភាពកាន់តែមានភាពច្បាស់លាស់ជាមិនខាន។ គួរឲ្យដឹងដែរថាសមយុទ្ធយោធារវាងកូរ៉េខាងត្បូងនិអាមេរិកដែលត្រូវបានរៀបចំរួចរាល់នឹងត្រៀមដំណើរការនោះមានដូចជានៅថ្ងៃទី ១០ដល់ ថ្ងៃទី១៣ ខែសីហាដែលមានឈ្មោះថា Exercies of the staff for crisis control និងសមយុទ្ធយោធាចន្លោះពីថ្ងៃទី១៦ទៅថ្ងៃទី ២៦…