លោក Fumio Kishida ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុនជាផ្លូវការហើយ
លោក Fumio Kishida បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុនជាផ្លូវការបន្ទាប់ពីលោក Yoshihide Suga ដែលបានលាលែងពីតំណែងបន្ទាប់ពីកាន់តំណែងបានតែមួយឆ្នាំប៉ុណ្ណោះ។ លោក Kishida វ័យ ៦៤ឆ្នាំបានឈ្នះការប្រណាំងប្រជែងដើម្បីដឹកនាំគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) ដែលកំពុងកាន់អំណាចរបស់ជប៉ុនកាលពីសប្តាហ៍មុន។ លោកនឹងប្រឈមនឹងបញ្ហាលំបាកជាច្រើន រួមទាំងការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយការរាតត្បាតនៃវីរុស covid-19 និងការគំរាមកំហែងពីប្រទេសកូរ៉េខាងជើង។ រូបលោកក៏នឹងសង្ឃឹមផងដែរថា នឹងជួយឱ្យគណបក្សរបស់លោកទទួលបានប្រជាប្រិយភាពឡើងវិញ…