កម្ពុជា​ចុះ​បញ្ជីពាណិជ្ជកម្ម​ថ្មី​បាន ២.២២៣ ក្រុមហ៊ុន ក្នុង​រយៈពេល ៩​ខែ​ដំបូង​

​ក្រសួង​ពាណិជ្ជកម្ម​កម្ពុ​ជា នៅ​ថ្ងៃ​សុក្រ ទី​០១ ខែវិច្ឆិកា ឆ្នាំ ២០១៣ ម្សិលមិញ​នេះ​បានឲ្យដឹងថា កម្ពុជា​បាន​ផ្តល់​អាជ្ញាប័ណ្ណ ប្រតិបត្តិការ​ទៅឲ្យ ក្រុមហ៊ុន​ថ្មី​ចំនួន ២.២២៣ ក្រុមហ៊ុន នៅ​រយៈពេល ៩​ខែ​ដំបូង​នៃ​ឆ្នាំ ២០១៣ ដោយ​បាន​ធ្លាក់ចុះ ១៤,៦​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែល​មាន​រហូត​ដល់…

Hyundai ប្រមូល​រថយន្ត​ជាង ១០​ម៉ឺន​គ្រឿង​មក​ជួសជុល​

​ក្រុមហ៊ុន​ផលិត​រថយន្ត​កូរ៉េខាងត្បូង Hyundai Motor Co គ្រោង​ប្រកាស​ប្រមូល​រថយន្ត​ចំនួន ១០៣.២១៤​គ្រឿង ម៉ូ​ដែល Genesis នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង លើ​បញ្ហា​ផ្នែក​ប្រព័ន្ធ​ហ្វ្រាំង​រថយន្ត នេះ​ជា​លើក​ទី​៣​ហើយ​ក្នុងឆ្នាំនេះ ដែល​ក្រុមហ៊ុន Hyundai Motor Co ប្រកាស​ប្រមូល​រថយន្ត​។​ ​ម៉ូ​ដែល Genesis ដែល​ត្រូវបាន​ប្រមូល​នោះ​គឺ​បង្កើតឡើង​នៅ​ចន្លោះ​ខែ​ធ្នូ​ឆ្នាំ​២០០៧ ដល់​ខែ​មីនា…

Samsung លក់​ទូរស័ព្ទដៃ​ទំនើប​បាន ៨៨,៤​លាន​គ្រឿងក្នុង​ត្រីមាស​ទី​៣

​ក្រុមហ៊ុន Samsung Electronics លក់​ទូរស័ព្ទដៃ​ទំនើប​(Smartphone) បាន​ចំនួន ៨៨,៤​លាន​គ្រឿង​នៅក្នុង​ត្រីមាស​ទី​៣​ដោយ​បាន​ក្ដោប​យក​ទីផ្សារ​ទូរស័ព្ទដៃ​ទំនើប​ចំនួន ៣៥​ភាគរយ​។​ ​នៅក្នុង​អំឡុង​ខែ​កក្កដា​-​កញ្ញា ការលក់​ទូរស័ព្ទដៃ​ទំនើប​របស់​ក្រុមហ៊ុន Samsung បាន​កើនឡើង ៥៥​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ នេះ​បើ​យោងតាម​របាយការណ៍​ស្រាវជ្រាវ​របស់ Strategy Analytics​។​ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​កូរ៉េខាងត្បូង​មួយ​នេះ បានបង្ហាញ​ឲ្យដឹង​កាលពី​សប្ដាហ៍​មុន​ថា ប្រាក់ចំណេញ​សុទ្ធ​នៅក្នុង​ត្រីមាស​ទី​៣ កើនឡើង…

ការលក់​រាយ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​កើនឡើង​

​កូរ៉េ​៖​ការលក់​រាយ​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បួង​បានកើនឡើង ដោយសារតែ​តម្រូវការ​សម្លៀកបំពាក់​សម្រាប់​រដូវ រងារ​បាន​ឈាន​មុខ​គេ​។ នេះ​បើ​យោង​របាយការណ៍​របស់​រដ្ឋាភិបាល​បាន​បង្ហាញ​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃច​ន្ទ​ម្សិលមិញ​នេះ​។​ ​កន្លែង​លក់​ទំនិញ​ភាគច្រើន​បានធ្វើការ​បញ្ចុះតម្លៃ ដែល​ជា​ហេតុ​ធ្វើឲ្យ​តួលេខ​នៃ​ការលក់​រាយនៅក្នុង​ខែកញ្ញា​កើនឡើង ហើយ​បើ​តាម​របាយការណ៍​ការ​របស់​ក្រសួង​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ថាមពល​បានឲ្យដឹងថា វា​កើន​ឡើង ៣០,៥​ភាគរយ ធៀប​នឹង​ឆ្នាំមុន​។​ ​ការលក់​សម្លៀកបំពាក់​នៅក្នុង​ខែ​កញ្ញា​បាន​ក្លាយ​ជា​ទៅ​អាទិត្យ​ថ្មី​មួយ​ក្នុង​ការជំរុញ​ការលក់​រាយ​របស់​កូរ៉េ​ខាងត្បួង​ឲ្យ​កើនឡើង ជាពិសេស​គឺ​មាន​ការលក់​បញ្ចុះតម្លៃ ដោយ​នៅក្នុង​ហាង​នី​មួយៗ​លក់ដាច់​សម្លៀក​បំពាក់​ស្ត្រី និង​បុរស​យ៉ាងច្រើន ព្រោះ​ថា​វា​ជា​រដូវរងារ ដែល​មនុស្ស​គ្រប់គ្នា​នៅក្នុង​ប្រទេស​កូរ៉េ​ត្រូវការ​ជា​ចាំបាច់​។ ចំណែក​ចំណីអាហារ ជា​មុខទំនិញ​បន្ទាប់បន្សំ​ពី​សម្លៀកបំពាក់…

កម្ពុជា​ជួប​ឱនភាព​ពាណិជ្ជកម្ម $១,៤៨​ពាន់​លាន​ក្នុង​រយៈពេល​៩​ខែ​ដំបូង​

​ប្រទេស​កម្ពុជា​បាន​មើលឃើញ​ឱនភាព​ពាណិជ្ជកម្ម ១,៤៨​ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​រយៈពេល ៩​ខែ​ដំបូង​ឆ្នាំ ២០១៣​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យដឹង​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​។​ ​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ិនហួ បានឲ្យដឹងថា ការ​នាំចូល និង​នាំចេញ​សរុប គិត​ជា​ទឹកប្រាក់​មាន​ចំនួន ១១,៨២​ពាន់​លាន​ដុល្លារ​អាមេរិក នៅក្នុង​ចន្លោះ​ខែ​មករា​-​កញ្ញា ដោយ​បាន​កើនឡើង ២០​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន មាន​ទឹកប្រាក់​ចំនួន ៩,៨៨​ពាន់​លាន​ដុល្លារ​អាមេរិក​។​…

រូបភាព​ដ៏​អនោ​ចអធម​របស់​កូរ៉េ​ខាងត្បួង​ក្នុង​សម័យ​សង្គ្រាម​កាល​ពី ៦០ ឆ្នាំមុន​

​តាម​គេហទំព័រ​បរទេសមួយ​ដែល​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី ២៧ ខែតុលា ឆ្នាំ​២០១៣ បានឲ្យដឹងថា នៅ​កំឡុង​ពេល​ដែល​ស្ថិតនៅក្រោម​អាណានិគម​ន៍​របស់​អាមេរិក ក្នុង​ឆ្នាំ ១៩៥០ ដល់ ១៩៥៣ ប្រទេស​កូរ៉េ​បាន​បន្សល់​ទុល​នូវ​សោកនាដកម្ម​ជាច្រើន​ដែល​មិនអាច​បំភ្លេច​បាន​។ កាលពី​ថ្ងៃ​ទី ២៦ ខែ​ឧសភា ឆ្នាំ ១៩៥០ កងកំលាំង​កូរ៉េ​រាប់ពាន់​នាក់​ប្រមូលផ្តុំ​គ្នា​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ បើក​ការប្រយុទ្ធ​យ៉ាង​សាហាវ ហើយ​ចាប់តាំងពី​ថ្ងៃ​មាន​សង្គ្រាម​នោះ​មក​ប្រទេស​កូរ៉េ​ទាំងពីរ​បាន​បាត់បង់​ជីវិត​មនុស្ស​រាប់លាននាក់​។ ក្នុង​សង្គ្រាម​នោះ​ផង​ដែល​កូរ៉េ​ខាងជើង​បាន​វាយប្រហារ​យ៉ាង​រហ័ស​ចូល​ទៅ​ដល់​រដ្ឋធានី​នៃ​ប្រទេស​កូរ៉េខាងត្បូង…

ប្រជាពលរដ្ឋ​កូរ៉េ​ខាងត្បូង​ធ្វើ​ការតវ៉ា​ប្រឆាំង​នឹង​ការទាមទារ​របស់​ជប៉ុន​លើ​កោះ​ជម្លោះ​

​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​ប្រជាជន​កូរ៉េ​ខាងត្បូង​រាប់រយ​នាក់​បាន​ធ្វើ​ការប្រមូលផ្តុំ​គ្នា​ក្នុងការ​ធ្វើ​ការតវ៉ា​ប្រឆាំង​ទៅលើ​ការទាមទារ​នៃ​ប្រទេស​ជប៉ុន​ទៅ​លើ​កោះ​ជម្លោះ​ហើយ​ថ្ងៃទី 25 តុលា​ជា​ថ្ងៃ​ដែល​ប្រជាជន​កូរ៉េ​ចាត់ទុកថា​ជា​ថ្ងៃ​ឯករាជ្យ​របស់​កោះ​ធ្លាប់​មាន​ជម្លោះ Dokdo ។​ ​កូរ៉េខាងត្បូង​បាន​និយាយថា​ការទាមទារ​ដែនដី​របស់​ជប៉ុន​ហាក់ដូច​ជា​មិន​មាន​ការដឹង​ខុស​នៃ​សម័យ​នៃ​ចក្រពត្តិនិយម​របស់ខ្លួន​កាលពី​អតីតកាល​សោះ​។​ស្ថានភាព​មាន​ការ​កាន់តែ​តានតឹង​បន្តិច​នៅពេល​ដែល​ជប៉ុន​ដាក់​បង្ហាញ​ភាពយន្ត​ដែល​បាន​ផលិត​ដោយ​ក្រសួងការបរទេស​របស់​ជប៉ុន​ដែល​មាន​ន័យក្នុង​ការ​ទាមទារ​ចង់​បាន​កោះ​តូច​ជាច្រើន​មកវិញ​។​ ​នៅពេលដែល​មាន​ការតវ៉ា​ប្រឆាំង​ជាមួយ​ភាពយន្ត​របស់​ជប៉ុន​នោះ​កងកម្លាំង​ការពារ​ដែន​កោះ​របស់​កូរ៉េ​ក៏​បាន​ប្រារព្ធ​ធ្វើ​ពិធី​សមយុទ្ធ​យោធា​ដែនទឹក​មួយ​ដែរ​នៅលើ​កោះ Dokdo ដែល​ត្រូវបាន​ជប៉ុន​ហៅ​ថា​ជា​កោះ Takeshima របស់ខ្លួន​នោះ​៕​

កូរ៉េ​ខាងជើង​នឹង​ដោះលែង​មនុស្ស 6 នាក់​ឲ្យ​កូរ៉េខាងត្បូង​វិញ​

​ទីក្រុង​សេ​អ៊ូ​ល​៖​មន្ត្រី​របស់​រដ្ឋាភិបាល​មួយ​រូប​របស់​កូរ៉េខាងត្បូង​បាន​និយាយ​ឲ្យដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា​កូរ៉េ​ខាងជើង​មាន​ផែនការ​នឹង​ដោះលែង​មនុស្ស 6 នាក់​ដែល​ពួកគេ​បាន​ចាប់​កាលពី​លើក​មុន​មក​ឲ្យ​កូរ៉េ​ខាងត្បូង​វិញ​។​ផែនការ​នៃ​ការដោះលែង​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​ក្រុម​អ្នកច្បាប់​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ក្រោម​គោលបំណង​ការបើក​ឡើងវិញ​រោងចក្រ​មួយ​នៅក្នុង​កូរ៉េខាងជើង​។​ ​នៅក្រោយ​ការទទួលបាន​សំបុត្រ​មួយ​ច្បាប់​ពី​សំណាក់​ក្រុមការងារ​កាកបាទក្រហម​របស់​កូរ៉េ​ខាងជើង​ដែល​បាន​ផ្ញើរ​ទៅ​ឲ្យ​កូរ៉េ​ខាងត្បូង​ថា​មនុស្ស​ទាំង 6 នាក់​ដែល​ត្រូវ​ដោះលែង​ទៅ​វិញ​តាម​ច្រកព្រំដែន Panmunjom នៅ​ថ្ងៃ​សុក្រ​នេះ កូរ៉េខាងត្បូង​ក៏​បាន​រៀបចំ​ខ្លួន​ក្នុង​ការទទួលយក​មនុស្ស​ទាំង 6 នាក់​នោះ​មក​វិញ​ដែរ​ហើយ​ខ្លួន​បាន​សន្យាថា​នឹង​ស៊ើបរក​ការពិត​ពី​មូលហេតុ​ដែល​មនុស្ស​ទាំង​នោះ​បាន​លួច​ចូល​ទៅ​កូរ៉េខាងជើង​។​កូរ៉េខាងត្បូង​មិន​បាន​ប្រកាសប្រាប់​ព័ត៌មាន​សម្អិត​នៃ​ជន​ទាំង 6 នាក់​នោះ​ទេ​តែ​គ្រាន់តែ​ដឹង​ថា​ពួកគេ 6 នាក់​សុទ្ធតែ​ជា​បុរស​វ័យ​ពី 26 ទៅ 67 ឆ្នាំ​។​ ​គួរបញ្ជាក់​ផងដែរ​ថា​បើ​យោង​តាម​ច្បាប់​ដែល​បានចែង​របស់​កូរ៉េខាងត្បូង​បានបញ្ជាក់​ថា​ជន​ណា​ដែល​ធ្វើដំណើរ​ទៅកាន់​កូរ៉េខាងជើង​ដោយ​មិន​មាន​ការអនុញ្ញាតិ​ពី​រដ្ឋាភិបាល​កូរ៉េខាងត្បូង​នឹង​ត្រូវ​ទទួលទោស​រហូត​ដល់…

ស្រា​បៀរ Heineken បារម្ភ​ពី​ប្រាក់ចំណេញ​

​ក្រុមហ៊ុនស្រា​បៀរ​របស់​ហូ​ឡង់ Heineken នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ រំពឹងថា ប្រាក់ចំណេញ​នៅក្នុង​ឆ្នាំ ២០១៣ នឹង​ទាប​ជាង​ការរំពឹងទុក​។​ ​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ិនហួ ចុះផ្សាយ​នៅ​ថ្ងៃ​ពុធ ម្សិលមិញ​នេះ​ថា ប្រាក់ចំណេញ​សុទ្ធ​នៅក្នុង​ត្រីមាស​ទី​៣​របស់ Heineken មាន​ទឹកប្រាក់​ចំនួន ៤៨៣​លាន​អឺរ៉ូ ដោយ​ធ្លាក់​ចុះ ១៥​ភាគរយ បើ​ធៀប​នឹង​ពេល​វេលា​ដូចគ្នា​ឆ្នាំមុន មាន​ចំនួន ៥៦៨​លាន​អឺរ៉ូ…

កូរ៉េខាងត្បូង និង​ម៉ាឡេស៊ី ដោះដូរ​រូបិយប័ណ្ណ​

​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ ធនាគារ​កណ្តាល​របស់​កូរ៉េខាងត្បូង​បានឲ្យដឹងថា កូរ៉េខាងត្បូង និង​ម៉ាឡេស៊ី បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដោះដូរ​រូបិយប័ណ្ណ ដែល​មាន​តម្លៃ ៤,៧​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឲ្យ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ជួយ​ទប់ស្កាត់​ការប្រែប្រួល​តម្លៃ​រូបិយប័ណ្ណ​។​ ​យោង​តាម​សារព័ត៌មាន Bloomberg ចុះផ្សាយ​បានឲ្យដឹងថា កិច្ចព្រមព្រៀង​ចុងក្រោយ​នេះ​នឹង​ផ្តល់​លទ្ធភាព​ដល់​ប្រទេស កូរ៉េខាងត្បូង និង​ម៉ាឡេស៊ី នៅ​តំបន់​អាស៊ី​នេះ ទិញ និង​ទិញ​ត្រឡប់​វិញ​នូវ​រូបិយប័ណ្ណ​របស់​ប្រទេស​នីមួយៗ រហូត​ដល់​ចំនួន…