កូរ៉េ​ខា​ត្បូង​លក់​យន្ត​ហោះ​ចម្បាំង FA-50 ចំនួន ១២ គ្រឿង​ទៅ​កាន់​ហ្វីលីពីន​ដើម្បី​ឆ្លើយតប​រឿង​ជម្លោះ​ទឹកដី​ជាមួយនឹង​ចិន​

​យោងតាម​ប្រភព​ព័ត៌មាន​របស់​ក្រសួង​ការពារជាតិ កូរ៉េខាងត្បូង​បានឲ្យដឹងថា ប្រធា​ធីបតី Park Geun-hye និង Benigno Aquino III របស់​ហ្វីលីពីន បាន​ចុះហត្ថលេខា ព្រមព្រៀង លើ​អនុស្សារណៈ នៃ​ការយោគយល់ លើ​ឧស្សាហកម្ម​អាវុធ ក៏ដូចជា​រឹតបន្តឹង​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​ទាំង​ពីរ​ផងដែរ​។​ ​លោក Park Geun-hye ក្នុងជំនួប​នោះ​ដែរ​បាន​ថ្លែងឲ្យដឹងថា…

ឯកសណ្ឋាន​ថ្មី​បែប Gangnam Style សម្រាប់​ប៉ូលិស​ទេសចរណ៍​នៅ​កូរ៉េ​ (Video Inside)

​កូរ៉េខាងត្បូង​បាន​បង្ហាញ​នូវ​ឯកសណ្ឋាន​ថ្មី​មួយ​សម្រាប់​ប៉ូលិស​ទេសចរណ៍​កាលពី​ថ្ងៃ​ពុធ​នេះ​ដែល​មាន​រូបរាង​ស្រដៀង​ទៅ​នឹង​ម្ចាស់​ចម្រៀង​រ៉េ​បប​ទ Gangnam Style ។​ ​ប៉ូលិស​ទេសចរណ៍​ជាង 100 នាក់​ដែល​មាន​ទាំង​ស្រី​និង​ប្រុស​បាន​ដាក់ឲ្យ​ចេញ​បង្ហាញខ្លួន​ជា​លើកតំបូង​។​គួរ​បញ្ជាក់​ផង​ដែរ​ថា​ប៉ូលិស​ទេសចរណ៍​របស់​ប្រទេស​កូរ៉េ​អាច​មាន​សមត្ថភាព​និយាយ​ភាសា​បាន​ពីរ​ទៅ​បី​ភាសា​ដូចជា​អង់គ្លេស​ចិន​ជប៉ុន​ជាដើម​ដើម្បី​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ដែល​ភាគច្រើន​មក​ពី​ប្រទេស​ទាំង​បី​នេះ​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល​។​ ​លោក Lee Charm ប្រធាន​អង្គការ​ទេសចរណ៍​របស់​កូរ៉េ​បាន​និយាយថា​ពួក​ប៉ូលិស​ទេសចរណ៍​ទាំងនោះ​នឹង​កាន់តែ​រវល់​លើស​ការងារ​ដែល​ចាំបាច់​ក្នុង​ការធ្វើឲ្យ​ទេសចរណ៍​មាន​សុវត្ថិភាព​និងស​ន្តិ​សុខ​តែ​នឹង​ថែម​ការងារ​មួយ​ទៀត​ជាមួយនឹង​ការថតរូប​ជាមួយ​ភ្ញៀវ​ផង​ដែរ​៕​ https://i1272.photobucket.com/albums/y389/domneng/2013-04/Lujan%20Zoo/touristpolice5_zps146896fa.jpg https://i1272.photobucket.com/albums/y389/domneng/2013-04/Lujan%20Zoo/touristpolice3_zps6fe98139.jpg https://i1272.photobucket.com/albums/y389/domneng/2013-04/Lujan%20Zoo/touristpolice4_zps742a0be4.jpg https://i1272.photobucket.com/albums/y389/domneng/2013-04/Lujan%20Zoo/touristpolice1_zps1bdd3672.jpg https://i1272.photobucket.com/albums/y389/domneng/2013-04/Lujan%20Zoo/touristpolice2_zps12b81a43.jpg https://i1272.photobucket.com/albums/y389/domneng/2013-04/Lujan%20Zoo/touristpolice1_zpsd9bb4e6a.jpeg ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

ការលក់​រថយន្ត​នៅ​អាមេរិក​ធ្លាក់ចុះ ព្រោះ​អាមេរិក​បិទ​រដ្ឋាភិបាល​

នាយក​ប្រតិបត្តិ​ផ្នែក​លក់​ប្រចាំ​តំបន់​អាមេរិក​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​កូរ៉េខាងត្បូង Hyundai Motor លោក John Krafcik បាន​មានប្រសាសន៍ថា ការបិទ រដ្ឋាភិបាល​អាមេរិក ដែល​បាន​នឹង​កំពុងតែ​អូសបន្លាយ​ពេល​នេះ កំពុង​ប៉ះពាល់​ដល់​ទំនុកចិត្ត​អតិថិជន និង​អាច​កាត់បន្ថយ​ការលក់​រថយន្ត​ថ្មី​នៅ​ខែ​តុលា រហូត​ដល់​ចំនួន ១០​ភាគរយ​ផង​ដែរ​។​ ​លោក Krafcik ប្រាប់ Bloomberg ថា ការប្រឈមមុខ​ដាក់​គ្នា​របស់​អ្នក​នយោបាយ​នៅ​ទីក្រុង…

គ្រូបង្រៀន​ភាសា​អង់គ្លេស​នៅ​កូរ៉េ​ខាងត្បូង​អាច​រក​បាន​ប្រាក់ ៤ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​

​តាម​ប្រភព​ព័ត៌មាន​បរទេសមួយ​ដែល​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី ២ ខែ តុលា ឆ្នាំ ២០១៣ ឲ្យដឹងថា លោក Kim Ki-Hoon អាច​រក​ប្រាក់​បាន ៤ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដោយ​ធ្វើ​ការប្រមាណ​ជា ៦០ ម៉ោង​ក្នុង​មួយ​សប្តាហ៍ ជា​គ្រូវ​បង្រៀន​ភាសា​អង់គ្លេស​ផ្នែក​ទេសចរណ៍​នៅ​ប្រទេស​កូរ៉េខាងត្បូង​។ ភាគច្រើន​នៃ​ការបង្រៀន​របស់គាត់​គឺ​ធ្វើឡើង​តាមរយៈ​កម្មវិធី Skype និង​វីដេអូ…

ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ Yongbyon របស់​កូរ៉េ​ខាងជើង​បើក​ដំណើរការ​ឡើងវិញ​

​សេ​អ៊ូ​ល៖( 08/10/13 ) : ទីភ្នាក់ងារ​ស៊ើបអង្កេត​របស់​ទីក្រុង​សេ​អ៊ូ​ល​បានបញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​ថា​សាធារណរដ្ឋ​កូរ៉េ​ខាងជើង​បាន​ដំណើរការ​ឡើងវិញ​នូវ​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ Yongbyon អស់​រយៈពេល​ប្រមាណ​ជិត 2 ខែ​ហើយ​។​ ​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​ដែល​មាន​កម្លាំង 5 មេហ្កា​វ៉ាត់​មាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ 90 គីឡូម៉ែត្រ​ភាគ​ខាងជើង​នៃ​ទីក្រុង​ព្យុងយ៉ាង​ត្រូវបាន​គេ​សង្កេតឃើញ​ថា​បាន​ដំណើរការ​ឡើងវិញ​តាំងពី​ខែសីហា​មកម្ល៉េះ​។​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​កូរ៉េខាងត្បូង​បាន​ធ្វើ​សេចក្តីរាយការណ៍​នេះ​ហើយ​បាន​ធ្វើឲ្យ​មាន​កិច្ចប្រជុំ​មួយ​នៅក្នុងស​ភា​ជា​តិ​ជាមួយនឹង​ក្រុមប្រឹក្សា​ច្បាប់​លើ​បញ្ហា​នេះ​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​ដែល​មាន​កម្លាំង 5 មេហ្គា​វ៉ាត់​នេះ​អាចផ​លិតជាតិ​អ៊ុយរ៉ា​ញ៉ូម​បានសម្រាប់​ប្រតិបត្តិកា​រ​ផលិត​អាវុធ​នុយក្លេអ៊ែ​រ​របស់​កូរ៉េខាងជើង​។​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​Yongbyon ធ្លាប់​ត្រូវបាន​ផ្អាក​ដំណើរការ​ចាប់តាំងពី​ឆ្នាំ 2007 ក្រោយ​កិច្ចប្រជុំ​ពិភាក្សា…

ទីផ្សារ​ទូរស័ព្ទ​ចល័ត​នៅ​ថៃ​កើនឡើង​ខ្ពស់​

​យោង​តាម​សារព័ត៌មាន Bloomberg បានឲ្យដឹងថា ទីផ្សារ​ទូរស័ព្ទ​ចល័ត​នៅក្នុង​ប្រទេស​ថៃ​បាន​កើនឡើង​ខ្ពស់​។​ ​ទូរស័ព្ទ​ទំនើប​បន្ត​ជំរុញ​កំណើន​ខ្ពស់​របស់​ទីផ្សារ​ទូរស័ព្ទ​ចល័ត ដោយ​ជំរុញ​ឲ្យ​ឧស្សាហកម្ម​ទូរស័ព្ទ​ចល័ត​នៅ​ប្រទេស​ថៃ​សម្រេចបាន​កំណើន​យ៉ាង​ហោច​ណាស់ ១០ ភាគរយ ដល់​ចំនួន ១៦,៥ លាន​គ្រឿង​។ នៅ​ឆមាស​ទី​មួយ​ក្នុង​ឆ្នាំនេះ ទីផ្សារ​ទូរស័ព្ទ​ទំនើប​នៅ​ប្រទេស​ថៃ​បាន​កើនឡើង ៣៩ ភាគរយ ពោល​គឺ​មាន​កម្រិត​ខ្ពស់​ជាង​ការ​ព្យាករ​របស់​ឧស្សាហកម្ម​នេះ​។​ ​ការលក់​ទូរស័ព្ទ​ទំនើប​នៅ​ប្រទេស​ថៃ​រំពឹងថា​នឹង​កើនឡើង ៣៧ ភាគរយ ដល់…

កម្ពុជា​៖ ការនាំ​ចេញ​ដំឡូង​មី​ធ្លាក់ចុះ ៥៦%​នៅក្នុង​រយៈពេល ៨​ខែ​ដំបូង​

កម្ពុជា​បាន​នាំ​ចេញ​នូវ​ដំឡូង​មី ស្រស់ និង​ស្ងួត ចំនួន ២៨៨.៣០០​តោន នៅក្នុង​រយៈពេល ៨​ខែ​ដំបូង​នៃ​ឆ្នាំ ២០១៣ ដោយ​ធ្លាក់​ចុះ ៥៦​ភាគរយ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែល​តួលេខ​នេះ​បានមកពី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បានឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​។​ ​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ិនហួ បានឲ្យដឹងថា ការនាំ​ចេញ​ដំឡូង​មី​របស់​កម្ពុជា​បង្កើតបាន​ប្រាក់​ចំណូល​សរុប ១៥,២​លាន​ដុល្លារ​អាមេរិក នៅ​ក្នុង​រយៈ​ចន្លោះ​ខែ​មករា-​សីហា នៃ​ឆ្នាំ ២០១៣…

ប្រេ​ស៊ីល​ជា​ក្រុម​មិន​ដែល​អវត្តមាន​សម្រាប់​ការប្រកួត​បាល់ទាត់​ពិភពលោក​

​ក្រុមបាល់ទាត់​ប្រេ​ស៊ីល​ដែល​ស្ថិតនៅ​ក្រោម​ការគ្រប់​គ្រង​របស់​សហព័ន្ធ​បាល់ទាត់​ជាតិ​ប្រេ​ស៊ីល Brazilian Football Confederation (CBF) បាន​ចូល​ជា​សមាជិក​នៅក្នុង​សមាគម​សហព័ន្ធ​បាល់ទាត់​ពិភពលោក​តាំងតែ​ពី​ឆ្នាំ 1923 ហើយ​ក្លាយ​ជា​សមាជិក​នៃ​សម្ព័ន​បាល់ទាត់​អាហ្វ្រិក​ខាងត្បូង​នា​ឆ្នាំ 1916 ។​ ​ប្រេ​ស៊ីល​ជា​ប្រទេស​ដែល​ទទួលបាន​ជោគជ័យ​បំផុត​នៅលើ​ពិភពលោក​ដោយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ក្នុងការ​ឈ្នះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ដល់​ទៅ 5 ដង​ក្នុង​ប្រវត្តិ​បាល់ទាត់​ដែល​មាន​ដូចជា​នៅក្នុង​ឆ្នាំ 1958 ស៊ុយ​អ៊ែត​ជា​ម្ចាស់ផ្ទះ 1962 ឈី​លីជា​ម្ចាស់ផ្ទះ 1970 មិចស៊ិចកូ​ជា​ម្ចាស់ផ្ទះ 1994…

កីឡាករ Lucas Leiva និង Bernard ក្លាយ​ជា​ជម្រើស 22 នាក់​តំបូង​របស់​ប្រេ​ស៊ីល​

​កីឡាករ Lucas នឹង​ត្រឡប់​មក​កាន់​ការហ្វឹកហាត់​វិញ​សម្រាប់​ក្រុម​ហង្ស​ក្រហម Liverpool ហើយ​នឹង​លេងឲ្យ​ក្រុម​ជម្រើសជាតិ​ជំនួស​កីឡា​ករ​ខ្សែ​បម្រើ​កណ្តាល Fernando របស់​ក្រុម Shakhtar Donetsk នៅក្នុង​ការប្រកួត​មិត្តភាព​ពីរ​ប្រកួត​ខែតុលា​ខាងមុខ​នេះ​ជាមួយនឹង​កូរ៉េ​ខាងត្បូង​និង​ប្រទេស​ហ្សេម​ប៊ី​។​ ​ប្រធាន​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ីល​កីឡាករ​ចាំទី Julio Cesa និង​ខ្សែប្រយុទ្ធ Fred នឹង​ខកខាន​ការប្រកួត​ជាច្រើន​របស់​ប្រេ​ស៊ីល​ដូចនេះ​ហើយ​កីឡាក​រ Dede របស់​ក្រុម Curzeiro កីឡាករ…

៨​ខែ​ដំបូង កម្ពុជា​ជួប​ឱនភាព​សេដ្ឋកិច្ច​

នៅក្នុង​រយៈពេល​៨​ខែ​ដំបូង ប្រទេស​កម្ពុជា​បាន​ជួប​ឱនភាព​សេដ្ឋកិច្ច ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា ១,៤១​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យដឹង​កាលពី​ថ្ងៃច​ន្ទ​កន្លង​ទៅ​។​ ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន ស៊ិនហួ ចុះផ្សាយ​នៅ​ថ្ងៃទី​១៦​ខែ​កញ្ញា កន្លងទៅនេះ​បានឲ្យដឹងថា ការនាំចេញ និង​នាំ​ចូល​សរុប​របស់​ប្រទេស​កម្ពុជា នៅ​ចន្លោះ​ខែ​កម​រា​-​សីហា ឆ្នាំ ២០១៣ គិត​ជា​ទឹកប្រាក់​មាន​ទំហំ ១០,៤៥​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​កើនឡើង ២០​ភាគរយ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន…