កូរ៉េខាងត្បូង ត្រូវក្រុមម្ចាស់ផ្ទះ ម៉ូរ៉ុកកូ លុត ៣-១

ក្រុមជើងខ្លាំងបីសាចក្រហម នៅតំបន់អាស៊ី កូរ៉េខាងត្បូង បានបរាជ័យនៅទឹកដីអាហ្វ្រិក​ក្រោមស្នាដៃក្រម ម៉ូរ៉ុកកូ ក្នុងលទ្ធផល ៣-១ នាជំនួបមិត្តភាពយប់មិញនេះ។ នេះគឺជាការបរាជ័យជាលើកទី ២សម្រាប់កូរ៉េខាងត្បូង បន្ទាប់ពីចាញ់រុស្សី ប៉ុន្មានថ្ងៃមុន មកបន្តចាញ់ក្រុមនៅ​តំបន់អាហ្វ្រិកបន្តទៀត។ ក្រុមម្ចាស់ផ្ទះ ម៉ូរ៉ុកកូ បានស៊ុតមិនប្រណី​ លើក្រុមអាស៊ី កូរ៉េខាងត្បូងឡើយ ដោយបានរកគ្រាប់បាល់ នាំមុខមុនរហូតដល់ទៅ…

ក្រុមសកម្មជនកូរ៉េខាងត្បូង បង្ហោះខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង ដោយបរិហារការបង្កហេតុ

កូរ៉េៈ ក្រុមសកម្មជនកូរ៉េខាងត្បូង បានបង្ហោះខិត្តប័ណ្ណឃោសនា ប្រឆាំងនឹងកូរ៉េខាងជើង នៅព្រឹកថ្ងៃអង្គារនេះ ដោយបានបរិហារសកម្មភាពបង្កហេតុអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧។ ក្រុមអ្នកតស៊ូដើម្បីសេរីភាពនៅកូរ៉េខាងជើង ដែលភាគច្រើនជាពលរដ្ឋ បានរត់ចោលស្រុករបស់កូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ តាមសារអេឡិចត្រូនិចថា សមាជិករបស់ខ្លួនចំនួន ៨ នាក់ បានបញ្ជូនខិត្តប័ណ្ណប្រហែល…

កូរ៉េខាងត្បូង កំពុងឃ្លាំមើលសកម្មភាពប្រុងបង្កហេតុរបស់កូរ៉េខាងជើង ជុំវិញការបាញ់មីស៊ីល

កូរ៉េៈ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានរាយការណ៍នៅថ្ងៃចន្ទនេះថា វិមានខៀវរបស់ប្រធានាធិបតីកូរ៉េខាងត្បូង កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ នូវសកម្មភាពបង្កហេតុដ៏ជាក់លាក់មួយ ដោយការបាញ់មីស៊ីលពីសំណាក់កូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧។ ដកស្រង់សម្តីពីមន្ត្រីវិមានខៀវម្នាក់ បានឲ្យដឹងថា សញ្ញានៃការបង្កហេតុ ដោយគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង ត្រូវបានគេរកឃើញនៅមុនថ្ងៃបុណ្យ Chuseok ជាថ្ងៃ​ដែល​សមាជិក​ក្នុង​គ្រួសារ​កូរ៉េទាំងសងខាង ​បាន​ជួបជុំ​គ្នា​ដើម្បី​ទទួល​ទានអាហារ​រួម​គ្នា និង​សំណេះសំណាល​ផ្តោះប្តូរ​យោបល់​រវាង​គ្នា។…

កូរ៉េខាងត្បូង អះអាងថា គ្រាប់បែកក្រាហ្វិចខ្លួន អាចវាយលុកបណ្តាញអគ្គិសនីកូរ៉េខាងជើង ក្នុងករណី​មាន​សង្គ្រាម​ផ្ទុះឡើង

កូរ៉េៈ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប បានដកស្រង់សម្តីមន្រ្តីយោធាកូរ៉េខាងត្បូង ដែលបានលើកទ្បើងថា ប្រទេសខ្លួនបានបង្កើតបច្ចេកវិទ្យា ដើម្បីផលិតគ្រាប់បែកក្រាហ្វិច ដែលមានសមត្ថភាពអាចកាត់ផ្ដាច់ចរន្តអគ្គិសនីរបស់កូរ៉េខាងជើង ក្នុងករណីមានសង្គ្រាមផ្ទុះទ្បើង។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧។ គ្រប់បច្ចេកវិទ្យាទាំងអស់ ដែលប្រើសម្រាប់អភិវឌ្ឍគ្រាប់បែកក្រាហ្វិត ត្រូវបានដឹកនាំដោយទីភ្នាក់ងារការពារជាតិកូរ៉េខាងត្បូង ក្នុងគោលបំណងដើម្បីធានាសុវត្ថិភាព និងរក្សាសន្តិសុខក្នុងប្រទេស ដោយមន្ត្រីយោធាម្នាក់ បានប្រាប់ទីភ្នាក់ងារព័ត៌មានយ៉ុនហាប…

Park Hang Seo នឹងទទួលបន្ទុកក្រុមជម្រើសជាតិវៀតណាម ចាប់ពីថ្ងៃទី ១១ ខែតុលា

Park Hang Seo បានសម្រេចចិត្តចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមជម្រើសជាតិវៀតណាមកាលពីបីថ្ងៃមុនដោយផ្លាស់ប្តូរកាលបរិច្ឆេទចាប់ពីថ្ងៃទី ១៤ ខែតុលា លើកមុន មកថ្ងៃទី ១១ ខែតុលា វិញ នេះបើតាមការបញ្ជាក់ដោយសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) ។ បុរសជនជាតិកូរ៉េខាងត្បូងរូបនេះ នឹងមានវត្តមាននៅទីក្រុងហាណូយនាថ្ងៃទី ១០ ខែតុលាដើម្បីមកទស្សនាការប្រកួតវគ្គជម្រុះ Asian Cup…

កូរ៉េខាងត្បូង ស៊ុត ៤គ្រាប់តែចាញ់រុស្ស៊ី ៤-២

ក្រុមជម្រើសជាិកូរ៉េខាងត្បូង បានឡើងទៅប្រកួតមិត្តភាព កម្តៅសាច់ដុំនៅប្រទេសរុស្ស៊ីជាមួយក្រុមម្ចាស់ផ្ទះ​World Cup ឆ្នាំក្រោយ តែបាននាំការបរាជ័យត្រឡប់មកផ្ទះវិញ ។ ការបរាជ័យ ៤-២​ ក្រោមស្នាដៃក្រុមម្ចាស់ផ្ទះរុស្ស៊ី មិនមែនជា​រឿងចម្លែកឡើយ សម្រាប់ក្រុមជើងខ្លាំងអាស៊ី កូរ៉េខាងត្បូង ដែលជាប្រទេសតូចមួយក្នុងតំបន់។ យ៉ាងណាវិញ អ្វីដែលជារឿង ដែលគួរឲ្យចាប់អារម្មណ៍នោះគឺ កូរ៉េខាងត្បូង​បានស៊ុតបញ្ចូលទីដល់ទៅ ៤គ្រាប់ តែបែរជាទទួលបានលទ្ធផល…

នាវាចម្បាំងអាមេរិក ឆ្ពោះទៅដល់ឧបទ្វីបកូរ៉េ ដើម្បីធ្វើសមយុទ្ធដ៏ខ្លាំងក្លាជាមួយកូរ៉េខាងត្បូង

អាមេរិកៈ នាវាផ្ទុកយន្តហោះ USS Ronald Reagan បំពាក់ដោយគ្រាប់មីស៊ីល និងនាវាមុជទឹកនុយក្លេអ៊ែរ បានធ្វើដំណើរឆ្ពោះមកកាន់ឧបទ្វីបកូរ៉េ ដើម្បីរៀបចំធ្វើសង្រ្គាមដ៏មានសក្តានុពល ប្រឆាំងជាមួយកូរ៉េខាងជើង ខណៈដែលរបបមួយនេះ កំពុងរៀបចំផែនការសាកល្បងមីស៊ីលថ្មីមួយទៀត។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧។ កាលពីរសៀលថ្ងៃសុក្រ នាវា USS…

ការគំរាមកំហែងនុយក្លេអ៊ែរជាបន្តបន្ទាប់ពីកូរ៉េខាងជើង ធ្វើឲ្យកូរ៉េខាងត្បូងមានការប្រុងប្រយ័ត្នជាងមុន

កូរ៉េៈ សារព័ត៌មានផ្សេងៗជាច្រើន រួមទាំងកិច្ចពិភាក្សាគ្នាតាមទូរទស្សន៍ បានបង្ហាញពីការព្រមានយ៉ាងធ្ងន់ធ្ងរថា បញ្ហានុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរណ៍មកលេងកម្សាន្តនៅកូរ៉េខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧។ យ៉ាងណាមិញ ពិតជាគួរឲ្យភ្ញាក់ផ្អាលណាស់ ដែលបញ្ហានេះ ត្រូវបានមនុស្សមួយចំនួនលើកយកមកពិភាក្សា ដោយបើកចំហរ ក្នុងនោះក៏រួមមានទាំងនៅអគាររដ្ឋាភិបាល ឬក៏សភាជាតិផងដែរ។…

តារា៤ដួង ដល់កំណត់ប្រជែងគ្នា នៅកូរ៉េខាងត្បួង

នៅរសៀលថ្ងៃទី៦ តុលា នេះ តារាចម្រៀង៤ដួង រួមមានអ្នកនាង ពេជ្រ សោភា កញ្ញាសុខ ពិសី នាយចឺម និងតារាចម្រៀងលោក Step នឹងច្រៀងប៉ះគ្នានៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីប្រជែងប្រជាប្រិយភាពគ្នានៅក្នុងចំណោមពលករខ្មែររាប់ពាន់នាក់ ដែលជាអ្នករៀបចំកម្មវិធី។ នេះជាការប្រគំតន្ត្រីដែលបងប្អូនជាពលករខ្មែរបានរួមគ្នារៀបចំដើម្បីប្រមូលមូលនិធិដែលបានពីការប្រគំតន្ត្រី ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងកុមារកំព្រានៅកម្ពុជា។ តារាទាំំង៤បានចាកចេញពីប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី៤…

ស៊ីរី កំពុងផ្តោតក្តីសង្ឃឹមឡើងទៅលេង World Cup

ក្រុមជម្រើសជាតិស៊ីរី កំពុងតែត្រៀមខ្លួន យ៉ាងល្អក្នុងការប្រ​កួតជាមួយក្រុមជម្រើសជាតិអូស្ត្រាលី ដែលប្រព្រឹត្តិទៅនៅ​ថ្ងៃទី៥​ តុលា ស្អែកនេះ។ ការប្រកួតជម្រុះជើងទី១ សម្រាប់ស្វែងរកក្រុមទី៥​ ប្រចាំទ្វីប​អាស៊ី ដើម្បីទៅប្រកួត FIFA World Cup ២០១៨ ក្នុងប្រ​ទេសរុស្ស៊ី​ រវាងក្រុមជម្រើសជាតិស៊ីរី និងអូស្ត្រាលី កំពុងតែ​ខិតជិតមកដល់ហើយ។ យ៉ាងណាវិញ សម្រាប់ក្រុមជម្រើស​ជាតិស៊ីរី…