ទីតាំងហ្គេមបាញ់ត្រីយីហោបន្ទាយស្រី៣ ក្នុងសង្កាត់ជ័យជំនះ ត្រវកម្លាំងចម្រុះចុះបង្ក្រាប

ភ្នំពេញៈ ទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ត្រូវបានកម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះបង្ក្រាប កាលពីព្រលប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ការបង្ក្រាបនេះមានការដឹកនាំដោយលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យ លោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ…

ការប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជី ជំនាន់ទី៥

រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការកម្ពុជា សូមជូនដំណឹងដល់សាធារណជន​និងសិស្សនិស្សិតឲ្យបានជ្រាបថា ដើម្បីឆ្លើយតបនឹងតម្រូវការក្រឡាបញ្ជីបម្រើការងារនៅតាមសាលាជម្រះក្តីគ្រប់ថ្នាក់ ជាពិសេសនៅតាមបណ្តាលខេត្តឆ្ងាយមួយចំនួន រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការកម្ពុជានឹងរៀបចំ ការប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជី ជំនាន់ទី៥។ កាលបរិច្ឆេទ នៃការឈប់ទទួលពាក្យគឺនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។

នាំខ្លួនជនជាប់ចោទ២នាក់ ទៅបើកសំណាកគ្រឿងញៀនជិត១០គីឡូ នៅតុលាការ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ លោក ពេជ វិជ្ជាធរ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យមន្ត្រីពន្ធនាគារ ព្រៃស ម១ នាំខ្លួនជនជាប់ចោទជនជាតិចិន និងខ្មែរចំនួន២នាក់ មកធ្វើការបើកសំណាកគ្រឿងញៀន។ ជនជាប់ចោទដែលត្រូវនាំខ្លួនទៅកាន់តុលាការដើម្បី បើកសំណាក ទី១ឈ្មោះ Lin Guo ភេទប្រុស…

សមត្ថកិច្ចសេដ្ឋកិច្ចចុះមកឆែកឆេរពិនិត្យឃ្លាំងលក់ម៉ូតូរំលោភច្បាប់កម្មសិទ្ធិបញ្ញានាំចូលផ្តាច់មុខដោយក្រុមហ៊ុន HGB Group

ភ្នំពេញ: ភ្នាក់ងារPost Newsបានឲ្យដឹងថា កាលពីវេលាម៉ោង៩និង៥៥នាទីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ តំណាងក្រុមហ៊ុន HGB Group រួមសហការជាមួយលោក ខាំ សុផារី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ផេង រ៉ាមី ជាក្រឡាបញ្ជី បានដឹកនាំក្រុមប្រតិបត្តិការចម្រុះបានធ្វើការឆែកឆេរត្រួតពិនិត្យ នៅឃ្លាំងលក់ម៉ូតូលេខ១៩…

ព័ត៌មានលម្អិត៖ ប៉ូលិសសេដ្ឋកិច្ច និងព្រះរាជអាជ្ញារង ចុះធ្វើការឆែកឆេរត្រួតពិនិត្យ ឃ្លាំងលក់ម៉ូតូ នៅខណ្ឌទួលគោក

ភ្នំពេញៈ កាលពីវេលាម៉ោង៩និង៥៥នាទីព្រឹក ថ្ងៃទី៣១ ខែមីនា​ឆ្នាំ២០១៧ លោក ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានលោក​ ផេង រ៉ាមី ជាក្រឡាបញ្ជី បានដឹកនាំក្រុមប្រតិបត្តិការចម្រុះ បានធ្វើការឆែកឆេរត្រួតពិនិត្យ នៅឃ្លាំងលក់ម៉ូតូលេខ១៩ ផ្លូវ២០២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានសមាសភាពដូចខាងក្រោម៖ ១. លោកវរសេនីយ៍ឯក…

តុលាការខេត្តបន្ទាយមានជ័យ សម្រេចឃុំខ្លួន ក្រឡាបញ្ជីរបស់ខ្លួនឈ្មោះ ហង្ស សាមឿន

ភ្នំពេញ: ភ្នាក់ងារPost Newsបានឲ្យដឹងថា ក្រោយពីអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ កន្លងទៅនោះ លោក ហង្ស សាមឿន ក្រឡាបញ្ជីសាលាដំបូងខេត្តបន្ទាយមានជ័យត្រូវបាន តុលាការដែលខ្លួនធ្វើការងារនោះសម្រេចឃុំខ្លួនហើយ ។ យោងតាមការបញ្ជាក់របស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧…

Update : ACU បញ្ជូនខ្លួនលោក ហង្ស សាមឿន ទៅដល់តុលាការខេត្តបន្ទាយមានជ័យហើយ

ភ្នំពេញ: ភ្នាក់ងារPost Newsបានឲ្យដឹងថាបើយោងការបញ្ជាក់របស់លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ តាមបណ្ដាញទំនាក់ទំនងសង្គម Telegram នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ថា អង្គភាពប្រឆាំងអំពើពុករលួយបាន បញ្ជូនលោក ហង្ស សាមឿន ដល់តុលាការបន្ទាយមានជ័យហើយ ហើយតុលាការបានពិនិត្យភស្តុតាង សួរចម្លើយ និងបានទទួលចោទប្រកាន់ជនសង្ស័យហើយ…

ACU ចេញសេចក្តីប្រកាសព័ត៌មាន ពាក់ពន្ធ័ករណីទារនិងទទួលប្រាក់ពីជនរងគ្រោះ របស់លោកក្រឡាបញ្ជី ហង្ស សាមឿន

ភ្នំពេញៈ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ACU ស្ដីពីករណីទារ និងទទួលប្រាក់ ពីជនរងគ្រោះ ដើម្បីចេញលិខិតបញ្ជាក់សាលក្រមស្ថាពរ និងរូបមន្តអនុវត្ត របស់ជនសង្ស័យ ហង្ស សាមឿន ក្រឡាបញ្ជីសាលាដំបូងខេត្តបន្ទាយមានជ័យ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

Update ៖ ACU ពិតជាមានការចាប់ខ្លួនលោកក្រឡាបញ្ជី ហង្ស សាមឿន មែន

ភ្នំពេញៈ បើយោងការបញ្ជាក់របស់លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះថា អង្គភាពប្រឆាំងអំពើពុករលួយពិតជាបានឃាតើខ្លួន លោក ហង្ស សាមឿន ក្រឡាបញ្ជីសាលាដំបូងខេត្តបន្ទាយមានជ័យពិតប្រាកដមែន។ លោកបន្ដថា បច្ចុប្បន្ន អង្គភាពប្រឆាំងអំពើពុករលួយកំពុងរៀបចំបែបបទបញ្ជូនជនសង្ស័យទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ប្រភពពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ បានបង្ហើបឱ្យដឹងថា ការឃាត់ខ្លួនលោក ហង្ស…

First News: ACU ឃាត់ខ្លួនក្រឡាបញ្ជីម្នាក់ទៀតហើយ

បន្ទាយមានជ័យ: ប្រភពពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងនៅមុននេះបន្តិចថា ACU បាននាំខ្លួនក្រឡាបញ្ជីម្នាក់នៃសាលាដំបូងខេត្តបន្ទាយមានជ័យ ឈ្មោះ ហង្ស សាមឿន ករណីសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការទាមទារលុយក្រោមតុពីប្រជាពលរដ្ឋ។ ប្រភពដដែលបានបញ្ជាក់ថា បច្ចុប្បន្នលោក ហង្ស សាមឿន ត្រូវបានបញ្ជូនទៅកាន់ អង្គភាពប្រឆាំងអំពើពុករលួយនៅភ្នំពេញហើយ ដើម្បីសាកសួរបន្ថែម។ ប្រសិនបើមានព័ត៌មានវិវឌ្ឍថ្មីយ៉ាងណានោះ Post News នឹងជម្រាបជូនបន្ថែមនាពេលក្រោយ៕