សមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនជនជាតិវៀតណាម១០នាក់នៅផ្សារដើមថ្កូវ
ភ្នំពេញៈ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិវៀតណាមខុសច្បាប់ចំនួន១០នាក់ កាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តារោងសិប្បកម្ម តាមបណ្តោយផ្លូវ១០៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះដែរ មានការចូលរួមសម្របសម្រួលដោយលោក សៀង សុខ ព្រះរាអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ…