រថយន្តបត់ខ្វះការប្រុងប្រយ័ត្នបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត

កោះកុងៈ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២៣ និង០៤នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តបុកម៉ូតូបណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ ទីតាំងកន្លែងកើតហេតុ ទល់មុខសណ្ឋាគារ MK នៅជិតប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានអ្នកបើកបរម៉ូតូឈ្មោះ ពោធិ សុវណ្ណារ៉ា…

សង្ស័យមកពីភ្លើងប្រច័ណ្ឌទើបប្រើហិង្សាលើប្រពន្ធបណ្តាលឲ្យស្លាប់

កោះកុងៈ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ពីបទប្រើហិង្សាលើប្រពន្ធបណ្តាលឲ្យស្លាប់ កាលពីវេលាម៉ោង១និង០០នាទីរំលងអាទ្រាធឆ្លងចូលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងផ្ទះជនរងគ្រោះភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ជនរងគ្រោះ ឈ្មោះ ស៊ង សុភ័ស ភេទស្រីអាយុ៣២ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង(ត្រូវជាប្រពន្ធ) ជនសង្ស័យ ឈ្មោះ…

បុរសម្នាក់ប្រាប់ម្ដាយថា អត់ស្រួលខ្លួនរួចសំងំនៅតែក្នុងបន្ទប់ ស្រាប់តែចង.កសម្លាប់ខ្លួន

កោះកុងៈ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៣និង៥០នាទីរសៀល កម្លាំងជំនាញអធិការរដ្ឋាននិងស្នងការដ្ឋាននគរបានខេត្ត រួមជាមួយអាជ្ញាធរភូមិ និងពេទ្យបានចុះទៅត្រួតពិនិត្យសពចង.កធ្វើអត្តឃាតខ្លួនឯង ចំណុចភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ ជនរងគ្រោះឈ្មោះ អេង រាំប៊ី ភេទប្រុស អាយុ ២៨ឆ្នាំ…

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះ ៣ខ្នង នៅក្រុងខេមរភូមិន្ទ ក្នុងមានផ្ទះមន្ត្រី​កងរាជអាវុធហត្ថ​ខេត្តផងដែរ

​កោះកុងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១១​និង​៣០​នាទី​ មាន​ករណី​អគ្គិ​ភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​ ០៣​ខ្នង​ ត្រង់​ចំណុច​មាត់ទឹក​ស្មាច់​ង៉ា​ម​ស្ថិត​នៅ​ភូមិ​១​ សង្កាត់​ស្មាច់​មាន​ជ័យ​ ក្រុង​ខេមរភូមិន្ទ​ ។​ ​ក្នុង​ហេតុការណ៍​នេះ​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្មាច់​មាន​ជ័យ​ សហការ​ជាមួយ​កម្លាំង​អគ្គិភ័យ​ខេត្ត​ និង​អាជ្ញាធរ​ភូមិ​សង្កាត់​ បាន​ពន្លត់​និង​ទប់ស្កាត់​មិន​ឲ្យ​ឆេះ​រាលដាល​ទៅ​ផ្ទះ​ដទៃ​ទៀត​ ។​ ​ករណី​នេះ​ធ្វើ​ឲ្យ​ខូចខាត​ផ្ទះ​ចំនួន​៣​ខ្នង​ ៖​…

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យអភិបាលខេត្ត ទាំងអស់បញ្ឈប់គម្រោងនានា ដោយមិនមានការដេញថ្លៃ ខណៈដែលសម្តេចទើបទទួលបានរបាយការណ៍បំណុល

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យអភិបាលខេត្ត ទាំងអស់បញ្ឈប់គម្រោងនានា ដោយមិនមានការដេញថ្លៃ ខណៈដែលសម្តេចទើបទទួលបានរបាយការណ៍អំពីបំណុល ដែលបណ្តាខេត្តជំពាក់ ក្រុមហ៊ុន លី ឈួង តាមរយៈរបៀបអនុវត្តធ្វើមុនទូទាត់តាមក្រោយ។ ក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប ១៤៨គ.ម ពីអូរជ្រៅដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង…

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភ

កោះកុងៈ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩និង៣០នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា បានទទួលពាក្យបណ្តឹងពីឈ្មោះ ឈួន គឹមឆាន ភេទប្រុស អាយុ ៦៥ឆ្នាំ មានទីលំនៅ ភូមិ ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្នុងករណីរំលោភសេពសន្ថវៈ…

យុវជនម្នាក់ខឹងគេមិនឲ្យជួបអតីតគូដណ្តឹងរបស់ខ្លួន​ ក៏សម្រេចចិត្តប៉ុនប៉ងដុតផ្ទះ និងកាប់សម្លាប់មួយគ្រួសារ

កោះកុង៖យុវជនឈាមរាវម្នាក់ខឹងគេមិនឲ្យជួបអតីតគូដណ្តឹងរបស់ខ្លួនកាលពីជិតមួយឆ្នាំងមុន បានកើតជាគំនុំ ក៏សម្រេចចិត្តកាន់ដាវចូលដល់ក្នុងផ្ទះ ប៉ុនប៉ងដុតផ្ទះ និងកាប់សម្លាប់គេមួយគ្រួសារ ហើយរត់គេចខ្លួន ទៅពួននៅក្នុងព្រៃកន្លែងចាក់សំរាមអស់ជាច្រើនថ្ងៃគិតថាសុខសាន្ត ត្រូវបានសមត្ថកិច្ច តាមក្របួច ក វាយខ្នោះកសាងសុំណុំរឿងបញ្ជូនទៅការិយាលយ័ជំនាញចាត់ការបន្តតាមនីតិវិធី។ បើតាមការពន្យល់ពី លោក យស ចន្ទវិចិត្រ អធិការក្រុងខេមរភូមិន្ទ ប្រាប់សារព័ត៌មាន នៅថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០២១នេះ…

ស្ដ្រីវ័យ ៣២ឆ្នាំម្នាក់ មានវិបត្តិស្នេហា ចង.កសម្លាប់ខ្លួននៅមុខបន្ទប់ទឹកផ្ទះជួល

កោះកុងៈ នៅថ្ងៃទី ១១ ខែវិច្ឆិកាឆ្នាំ ២០២១ វេលាម៉ោង ២និង១៥នាទី មានករណីមនុស្សស្លាប់នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ក្រោយដឹងដំណឹងកម្លាំងអធិការដ្ឋានក្រុង កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត អាជ្ញាធរភូមិ និងគ្រូពេទ្យបានធ្វើការស្រាវជ្រាវពិនិត្យ សាកសពមានឈ្មោះ នាង សុខគា ភេទស្រី…

ករណីក្រឡាប់រថយន្ត បណ្តាលឱ្យអ្នកបើកបរបាត់បង់ជីវិត និងអ្នករួមដំណើររងរបួសធ្ងន់ នៅខេត្តកំពត

កំពត៖ រថយន្តព្រូសមួយគ្រឿង បានរេចង្កូតជ្រុលបុកបង្គោលគីឡូម៉ែត្រ រួចក្រឡាប់បណ្តាលឱ្យអ្នកបើកបរបាត់បង់ជីវិត និងអ្នករួមដំណើរជាមួយរងរបួសធ្ងន់។ ករណីនេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១។ សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា អ្នកដែលបាត់បង់ជីវិតឈ្មោះ នូ ប៊ុនសុភារម្យ ភេទប្រុស អាយុ ២៨ឆ្នាំ…

ភ្លៀងបន្តធ្លាក់ជាប់មិនដាច់ បណ្តាលឲ្យជន់លិចថ្នល់ជុំវិញផ្សារដងទង់

កោះកុងៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ល្ងាច មានភ្លៀងបន្តធ្លាក់ម្តងខ្សោយម្តងខ្លាំងជាប់មិនដាច់ បណ្តាលឲ្យជន់លិចលើថ្នល់ជុំវិញផ្សារដងទង់ ក្នុងក្រុងខេមរភូមិន្ទ និងតំបន់ដីទំនាប មួយចំនួនក្នុងស្រុកកោះកុង ខេត្តកោះកុង ៕