រថយន្តពាក់ផ្លាកលេខខេមរភូមិន្ទបុកម៉ូតូពីក្រោយពេញទំហឹង បណ្ដាលឲ្យយោធាម្នាក់របួសធ្ងន់និងម្នាក់ទៀតស្លាប់នឹងកន្លែងកើតហេតុ

បាត់ដំបងៈ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវជាតិលេខ៥៧ ស្ថិតភូមិអណ្ដូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។ ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿងម៉ាក MAZDA ពណ៌ត្រេអី ពាក់ផ្លាកលេខ ខេមរភូមិន្ទ 07.2.0845 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ខណៈមកដល់ចំណុចខាងលើបានបុកពីក្រោយម៉ូតូម៉ាក…

សិស្សសាលាមួយក្រុម នាំគ្នាទៅលេងទឹកស្ទឹង បណ្ដាលឲ្យលង់ស្លាប់ម្នាក់ នៅរមណីដ្ឋានចម្ការមៀន

បាត់ដំបងៈ កាលពីវេលាម៉ោង ១២ និង១៥នាទីថ្ងៃត្រង់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ត្រង់ចំណុចស្ទឹងរមណីយដ្ឋានចម្ការមៀន ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីសិស្សសាលាម្នាក់ បានលង់ទឹកស្លាប់ បន្ទាប់ពីនាំគ្នាលេងទឹកស្ទឹង ដែលមានជម្រៅជ្រៅ ហើយត្រូវទឹកកួចហូរ។ ជនរងគ្រោះឈ្មោះ ហុង ប្រាក់យុទ្ធ ភេទប្រុស អាយុ…

ករណីបាត់ក្មេងកាលពីយប់ម៉ោងប្រហែល ១០យប់ នៅក្រុងបាត់ដំបង

បាត់ដំបងៈ កាលពីវេលាម៉ោងប្រហែលជាង ១០យប់ មានករណីបាត់ក្មេងពីត្រង់ចំណុចផ្លូវលេខ១ ក្រុង/ខេត្តបាត់ដំបង ប្រសិនបើមានបងប្អូនណាឃើញក្មេងដូចក្នុងរូបខាងក្រោមសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ 096 957 4128៕

ភ្ញាក់ផ្អើល! ស្ត្រីម្នាក់បើករថយន្តរេចង្កូត ធ្លាក់ចូលស្ទឹងសង្កែ

បាត់ដំបង់ៈ កាលពីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចខាងត្បូងស្ពានថ្មសោហឺត្រើយខាងកើត ស្ថិតភូមិចិនដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង មានករណីស្ត្រីម្នាក់បើករថយន្តរេចង្កូតធ្លាក់ចូលទឹកស្ទឹងសង្កែ។ ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងម៉ាក FordRanger ពណ៌ខ្មៅ បើកបរដោយស្ត្រីម្នាក់ ក្នុងល្បឿនមធ្យម ទិសដៅពីលិចទៅកើត តាមបណ្តោយមាត់ស្ទឹងសង្កែត្រើយខាងកើត ខណៈមកដល់ចំណុចខាងលើ បានរ៉េចង្កូតរអិលទៅខាងស្តាំដៃធ្លាក់ចូលទៅក្នុងស្ទឹងសង្កែ…

រថយន្តបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់២នាក់

បាត់ដំបងៈ វេលាម៉ោង ០៣ និង ១៥នាទីរំលងអធ្រាតឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលរតនៈ ស្ថិតភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យរបួសចំនួន២នាក់ ចំណែកអ្នកបើកបរថយន្តរត់គេចខ្លួនបាត់ស្រមោល។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយពេលក្រោយ ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

គ្រឿងញៀនជិត០.៥គីឡូនិងជនសង័្សយ៤នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួននិងដកហូត

បាត់ដំបងៈ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន ន គរ បាលខេត្តបាត់ដំបង និងដោយបានការ សម្របសម្រួលលើនីតិវិធីពីលោកនួន សាន ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តបាតដំបង នគរ បាលខេត្តបាត់ដំបង មានលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនប្រឆាំងគ្រឿង…

ផ្អើលទៀតហើយ! រឿងមន្ត្រីប៉ូលីសអធិការក្រុងបាត់ដំបង ជនរងគ្រោះបាត់ម៉ូតូថាសមត្ថកិច្ចមិនយកចិត្តទុកដាក់លើបញ្ហានេះ ពេលនេះចេញបំភ្លឺហើយ

បាត់ដំបងៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃ៦ ខែមករា ឆ្នាំ២០២០ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង សូមជម្រាបបញ្ជាក់ជូន ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Tang Chung Seang ជ្រាបថា អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ទទួលព័ត៌មាន(ផ្ទាល់មាត់)ពីករណីបាត់ម៉ូតូមួយករណីនៅក្នុងមូលដ្ឋានសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ខណៈទទួលបានព័ត៌មានពិតប្រាកដរបស់ម៉ូតូហើយ…

ព័ត៌មានលម្អិតបន្ថែម៖ ចាប់បានឃាតក សម្លាប់ស្ត្រីម្នាក់ ដោយអាក្រាតកាយ នៅក្រុងបាត់ដំបងហើយ

បាត់ដំបងៈ ករណីឃាតកម្មប្រទះឃើញសពស្ត្រីម្នាក់ ទាំងអាក្រាតកាយ នៅចំណុចវាល ស្រែក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង កាល ពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ពេលនេះ សមត្ថកិច្ច ឃាត់ខ្លួនឃាតកបានហើយ។ ជនរងគ្រោះឈ្មោះ ហង្ស ហ៊ន ភេទស្រី អាយុ ៣៧…

ព័ត៌មានបន្ថែម៖ ករណីប្រទះឃើញសាកសពអាក្រាតកាយ ក្រុងបាត់ដំបង ពេលនេះ រកឃើញសាច់ញាតិហើយ

បាត់ដំបងៈ នៅព្រឹកថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០១៩ នេះ កម្លាំងសមត្ថកិច្ច បានរកឃើញអត្តសញ្ញាណជនរងគ្រោះហើយ ករណីប្រទះឃើញសកសពអាក្រាតកាយ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំណុចវាលស្រែ ស្ថិតក្នុងភូមិ ចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។ សពជនរងគ្រោះឈ្មោះ ហង្ស…

ព័ត៌មានលម្អិតបន្ថែម៖ ករណីប្រទះឃើញសពស្ត្រីម្នាក់ ដេកស្លាប់ទាំងអាក្រាតកាយ នៅខេត្តបាត់ដំបង

បាត់ដំបងៈ កាលពីវេលាម៉ោងប្រមាណជា១០ព្រឹកថ្ងៃទី៣០ ខែ ធ្នូ ឆ្នាំ ២០១៩ មានករណីប្រជាពលរដ្ឋប្រទះឃើញ សាកសពស្ត្រីម្នាក់ ដេកស្លាប់ក្នុងសភាពអាក្រាតកាយ ស្ថិតនៅចំណុចវាលស្រែ ស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចជំនាញបានចុះ ទៅដល់ទីកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវជុំវិញករណីនេះ ជាបន្ទាន់ហើយ…