ចាប់ខ្លួនជនបរទេសចំនួន ៤នាក់ បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់ពីបទ ពង្រត់ និងបង្ខាំងមនុស្សចំនួន ៨នាក់ ដោយខុសច្បាប់ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ នគរបាលក្រុងប៉ោយប៉ែត បានចាប់ខ្លួនជនបរទេសចំនួន ៤នាក់ បញ្ជូនទៅកាន់តុលាការនៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ដើម្បីចាត់ការតាមច្បាប់ពីបទ ពង្រត់ និងបង្ខាំងមនុស្សចំនួន ៨នាក់ ដោយខុសច្បាប់ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នៅក្នុងកាស៊ីណូមួយកន្លែង នៅក្នុងបុរីសានស៊ានហូ ស្ថិតនៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត…

ផលិតករភាពយន្ត អំពាវនាវឲ្យមានការបើករោងកុងឡើងវិញ បន្ទាប់ពីត្រូវបានបិទទ្វាររាប់រយថ្ងៃ ព្រោះវិបត្តិកូវីដ-១៩

(ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញថា មានផលិតករភាពយន្តខ្មែរ និងអ្នកធ្វើការលើវិស័យភាពយន្តជាច្រើននាក់ បានបង្ហោះសារ បង្ហាញពីការអំពាវនាវរបស់ខ្លួន សុំឲ្យមានការបើករោងភាពយន្តឡើងវិញ ដើម្បីស្តារវិស័យភាពយន្ត បន្ទាប់ពីបានរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។ បើនិយាយទៅ តាំងពីរោងភាពយន្តត្រូវបានបិទទ្វារមក គឺមានភាពយន្តជាច្រើន ដែលផលិតករផលិតរួចរាល់ មិនបានចាក់បញ្ចាំងតាមការគ្រោងទុក។ ផលិតករភាពយន្តល្បីឈ្មោះ លោក ហ៊ុយ យ៉ាឡេ ដែលជាម្ចាស់ស្នាដៃរឿងល្បីៗជាច្រើន…

បុគ្គលិកកាស៊ីណូម្នាក់ ជិះម៉ូតូបុកស្លាកសញ្ញាចរាចរណ៍ បណ្តាលឲ្យធ្លាក់ទឹកបាត់២ថ្ងៃ ទើបរកសពឃើញ

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសម្នាក់ជាបុគ្គលិកកាស៊ីណូបានជិះម៉ូតូបុកស្លាកសញ្ញាចរាចរណ៍រួចធ្លាក់ទឹកកន្លែងផ្លូវបែកជា៤ ផ្លូវវាងក្រុងសិរីសោភ័ណ បណ្តាលឲ្យស្លាប់ សមត្ថកិច្ចបានចុះរុករក២ថ្ងៃទើបឃើញសពអណ្តែតទឹក នៅម៉ោង៨ ព្រឹក ថ្ងៃ ទី២៣ ខែតុលា ឆ្នាំ២០២១នេះ។ លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរីបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី២២ ខែតុលា…

ទំនិញហូបចុកហួសកាលបរិច្ឆេទ និងខូចគុណភាព ត្រូវមន្ត្រីជំនាញរកឃើញ និងដកហូត

យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា ទំនិញហូបចុកហួសកាលបរិច្ឆេទ និងខូចគុណភាពប្រមាណ ២៦គីឡូក្រាម ត្រូវបានមន្ត្រី ក.ប.ប. ប្រចាំខេត្តស្ទឹងត្រែង និងខេត្តបន្ទាយមានជ័យ ដកហូត ក្នុងទិសដៅការពារសុខុមាលភាពជូនប្រជាពលរដ្ឋ មន្ត្រីជំនាញ សាខា ក.ប.ប. ខេត្តស្ទឹងត្រែង និងខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត…

សកម្មភាពទាំងនេះ! បង្ហាញថា ខេមរៈ សិរីមន្ត ទទួលបានភាពកក់ក្តៅយ៉ាងធំធេង ពីភរិយា

(ភ្នំពេញ)៖ តារាចម្រៀងប្រុសល្បីឈ្មោះប្រចាំប្រទេសកម្ពុជា គឺ លោក ខេមរៈ សិរីមន្ត ត្រូវបានមហាជនទូទៅដឹងថា ក្រៅពីមានទឹកដមសំឡេងពិរោះរណ្តំ ត្រូវគ្រប់ប្រភេទចម្រៀងហើយនោះ ងាកមករាងរបស់លោក គឺពិតជាសង្ហារតែម្តង។ ខណៈរាល់ការតុបតែងខ្លួនចេញទៅក្រៅ ចូលរួមកម្មវិធីនានាម្តងៗ គឺលោកមានការតុបតែងខ្លួនឡើងទាក់ទាញតែម្តង ខណៈនៅពីក្រោយនៃការតុបតែងដ៏ទាក់ទាញនេះ គឺត្រូវបានគដឹងថា មានភរិយារបស់លោកនៅពីក្រោយ ជាជំនួយការផ្ទាល់ខ្លួន ដោយលោកតែងតែមានការជួយតុបតែងខ្លួនឲ្យ ដោយភរិយាលោកផ្ទាល់តែម្តង។…

សមត្ថកិច្ចស្រាវជ្រាវឃាត់ជនសង្ស័យម្នាក់បន្ទាប់ពីលួចម៉ូតូបានសម្រេចគេចខ្លួន២ថ្ងៃ

បន្ទាយមានជ័យៈ យោងតាមផេករបស់ ប៉ុស្តិ៍នគរបាល រដ្ឋបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថាដោយមានការចង្អុលបង្ហាញពី លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត លោកអនុសេនីយ៍ឯក សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលក្រុងប៉ោយប៉ែត បានទទួលបណ្ដឹងពីប្រជាពលរដ្ឋ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ដែលមានករណីចោរចូលលួចម៉ូតូ លោកនាយប៉ុស្តិ៍ បានដឹកនាំកម្លាំង…

ករណីលង់ទឹកស្លាប់ ៣នាក់ ក្នុងថ្ងៃតែមួយ នៅខេត្តបន្ទាយមានជ័យ

មនុស្សចំនួន ៣នាក់ បានបាត់បង់ជីវិតដោយសារលង់ទឹក ៣ករណី ដោយឡែកពីគ្នា នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣ខែតុលា ឆ្នាំ២០២១។ ករណីទី១ នៅស្រុកមង្គលបូរី ករណីទី២នៅក្រុងប៉ោយប៉ែត និងករណីទី៣ នៅស្រុកភ្នំស្រុក។ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ច នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១នេះ។ ក្នុងរបាយការណ៍ បានបញ្ជាក់ថា ករណីទី១…

មនុស្សលង់ទឹកស្លាប់៣នាក់ ក្នុងថ្ងៃតែមួយនឹងកន្លែងផ្សេងគ្នា នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មនុស្សចំនួន០៣នាក់ បានបាត់បង់ជីវិត ក្នុងករណីលង់ទឹកដោយឡែកពីគ្នា០៣ករណី នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ​នៅខេត្តបន្ទាយមានជ័យ ។ ករណីទី០១ នៅស្រុកមង្គលបូរី ,ករណីទី០២ នៅក្រុងប៉ោយប៉ែត និងករណីទី០៣ នៅស្រុកភ្នំស្រុក ។ ករណីទី០១…

ភេសជ្ជៈកំប៉ុងហួសសុពលភាពចំនួន ៥០៣កំប៉ុងត្រូវមន្ត្រីជំនាញរកឃើញ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងក្លាយបន្លំ CCF បានឲ្យដឹងថា ដើម្បីទប់ស្កាត់នូវការចរាចរទំនិញខូចគុណភាពដែលអាចប៉ះពាល់ដល់សុខភាពសារធារណៈ មន្ត្រី ក.ប.ប. ប្រចាំខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យទំនិញតាមបណ្ដាផ្សារក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ នេះ ដោយបានរកឃើញភេសជ្ជៈកំប៉ុងដែលហួសកាលបរិច្ឆេទចំនួន ៥០៣កំប៉ុង ស្មើនឹង ២៥៩.៦០គីឡូក្រាម ដែលអាជីវករដាក់តាំងលក់លើទីផ្សារ។…

ឃាត់ខ្លួនបុគ្គលិករោងចក្រកាត់ដេរម្នាក់ រួមភេទជាមួយសង្សារ អាយុក្រោម១៥ឆ្នាំនៅក្នុងបន្ទប់ជួល

បន្ទាយមាន​ជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ពីបទរួមភេទជាមួយក្មេងស្រីជាអនីតិជន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនិតិវិធី ។ លោកវរសេនីយ៍ទោ ស៊ុន សារឿន នាយការរងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស…