Ford Ranger ផ្លាកលេខ ភ្នំពេញ BE-9556 បើកបុករថយន្ត និងម៉ូតូ បណ្តាលឲ្យក្រឡាប់ធ្លាក់ស្នាមភ្លោះ របួស៣នាក់

បន្ទាយមានជ័យៈ នៅវេលាម៉ោង៥និង៥១នាទីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្ត១គ្រឿងម៉ាក Ford Ranger បើកបុករថយន្ត និងម៉ូតូ ក្រឡាប់ធ្លាក់ស្នាមភ្លោះ បណ្តាលឲ្យរងរបួសចំនួន៣នាក់ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ដំណើររឿង៖ នៅមុនពេលកើតហេតុ…

ទឹកដោះគោ ទឹកក្រូច ទឹកប៉េងប៉ោះ នំបង្គា ស្ករគ្រាប់ផ្លែឈើចម្រុះ ដែលខូចគុណភាព និងហួសកាលបរិច្ឆេទជាច្រើនត្រូវរកឃើញនៅតាមម៉ាត និងផ្ទះអ្នកលក់ទំនិញ ក្នុងក្រុងសិរីសោភ័ណ

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គ. ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF បានឲ្យដឹងថាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដោយទទួលបានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាព ម្ហូបអាហារ និងធ្វើការត្រួតពិនិត្យទំនិញដែលជាគ្រឿងឧបភោគ បរិភោគ…

រន្ធត់ណាស់! គ្រោះថ្នាក់ចរាចរណ៍ ២ ករណីផ្សេងគ្នា នៅក្រុងសិរីសោភ័ណ បណ្ដាលឲ្យមនុស្ស ២នាក់ និងរបួសធ្ងន់ម្នាក់

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្សចំនួន០២នាក់ បានស្លាប់ និង០១នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងចំនួន០២ករណី ដោយឡែកពីគ្នា នៅស្រុកអូរជ្រៅនិងក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ នគរបាលមូលដ្ឋាន បានឲ្យដឹងថា ៖ នៅវេលាម៉ោង ០៧និង២០នាទីយប់ថ្ងៃទី១៤ខែមករា ឆ្នាំ២០២១ ចំណុច…

ផ្ទះមួយខ្នងដែលម្ចាស់ទុកចោលយូរឆ្នាំត្រូវជនមិនស្គាល់មុខលួចដុតបំផ្លាញនៅក្រុងសិរីសោភ័ណ

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មានហេតុការណ៍អគ្គីភ័យមួយកើតឡើងទៅលើផ្ទះ១ខ្នងធ្វើអំពីថ្មក្រោមឈើលើដែលម្ចាស់ទុកចោលរយៈពេលប្រមាណ២ឆ្នាំមកហើយដែលករណីនេះត្រូវបានគេសង្ស័យមានជនមិនស្គាល់អត្តសញ្ញាណលួចដុតបំផ្លាញ។ គ្រោះអគ្គីភ័យឆេះផ្ទះនេះបានកើតឡើងនៅវេលាម៉ោង១០និង០០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅក្នុងភូមិគោរដ្ឋានសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបានឲ្យដឹងថាផ្ទះដែលរងការឆាបឆេះនេះធ្វើអំពីថ្មក្រោមឈើលើមានទំហំ០៤ម៉ែត្រX១៥ម៉ែត្រមានម្ចាស់ឈ្មោះតែវ៉ាន់អាយុ៤៥ឆ្នាំជាមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យបានទុកផ្ទះនេះចោលរយៈពេល០២ឆ្នាំហើយដោយទ្វារផ្ទះនិងរបងមានការទ្រុឌទ្រោមដែលមនុស្សអាចចេញចូលបាន។ លោកឧត្តមសេនីយ៍ត្រីប៊ុនផេងស្នងការរងទទួលផែនបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះបានឲ្យដឹងដែរថាក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យនេះគឺប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋានចំនួន០២គ្រឿងដោយបាញ់ទឹកអស់ចំនួន០២រថយន្តគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងដោយមានការខូចខាតផ្ទះនៅផ្នែកខាងលើអស់តែ១០%ប៉ុណ្ណោះចំពោះទ្រព្យសម្បត្តិនៅក្នុងផ្ទះមិនមាននោះទេហើយក៏គ្មានរងគ្រោះថ្នាក់ដល់មនុស្សឬផ្ទះអ្នកជិតខាងនោះឡើយ។ បើតាមការសន្និដ្ឋានសង្ស័យពួកជនប្រើប្រាស់គ្រឿងញៀនចូលទៅសេពថ្នាំញៀននៅខាងក្នុងនោះហើយលួចផុតព្រោះនៅពេលពិនិត្យក្នុងផ្ទះរកឃើញមានឧបរណ៍សម្រាប់ជក់ថ្នាំមួយចំនួន៕  

ផ្ទះមន្ត្រីនគរបាលម្នាក់ ត្រូវអគ្គិភ័យឆាបឆេះ បណ្ដាលមកពីមានជនសង្ស័យចូលទៅធ្វើសកម្មភាពជក់ថ្នាំ

បន្ទាយមានជ័យៈ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១០និង៣០នាទីយប់ មានករណីអគ្គិភ័យភ្លើងឆេះផ្ទះមួយបានកើតឡើង ស្ថិតនៅ ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយផ្ទះដែលឆេះ ពុំមានម្ចាស់រស់នៅប្រហែលពីរឆ្នាំហើយ និងពុំមានចរន្តអគ្គិសនីឡើយ ។ ម្ចាស់ផ្ទះឈ្មោះ តែ វ៉ាន់ ភេទប្រុស…

សូមប្អូនៗនៅឲ្យឆ្ងាយពីសង្គមដែលគេស្អប់ខ្ពើម កម្លាំងនគរបាលឃាត់ខ្លួនក្រុមក្មេង បង្ហោះម៉ូតូ និងកែច្ឆៃបំពង់ស៊ីមាំងប្រែន ធ្វើការអប់រំណែនាំ

បន្ទាយមានជ័យៈ កាលពីល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ កម្លាំងនគរបាលចាប់ខ្លួនក្រុមក្មេង ករណីបង្ហោះម៉ូតូ និងកែច្ឆៃបំពង់ស៊ីមាំងប្រែន នៅក្រុងសិរីសោភ័ណ មកធ្វើការអប់រំណែនាំ និងបានបញ្ជូនបន្តឲ្យអាណាព្យាបាលអប់រំបន្ថែម៕

មុខសញ្ញាជួញដូររត់គេចខ្លួនបាត់ សមត្ថកិច្ចដកហូតបានតែវត្ថុតាងថ្នាំញៀនជិត០១គ.ក្រ និងអ្នកប្រើប្រាស់ បញ្ជូនទៅតុលាការ

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន រយៈពេល០២ថ្ងៃ០២គោលដៅដោយឡែកពីគ្នាឃាត់ខ្លួនអ្នកប្រើប្រាស់ចំនួន០៦នាក់ មកសាកសួរ និងដកហូតវត្ថុតាងមួយចំនួន។ លោកវរសេនីយ៍ត្រី កាន សៀង អធិការរងទទួលការងារប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរ បាល ក្រុងសិរីសោភ័ណ បានឲ្យដឹងថា៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ…

ឪពុកម្តាយទៅធ្វើការនៅថៃ ផ្ញើកូនឲ្យនៅជាមួយអ៊ុំ បែរជាទឹកប្រឡាយលង់ស្លាប់យ៉ាងអាណោចអាធ័ម

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថាក្មេងស្រីអាយុ០៦ឆ្នាំបានទៅងូតទឹកប្រឡាយលេងបណ្តាលឲ្យលង់ស្លាប់ ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅប្រឡាយខាងកើតភូមិ៥០ម៉ែត្រ ស្ថិតក្នុងភូមិបង្រុះ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា៖ កុមារីរងគ្រោះឈ្មោះ អៀង ណារី អាយុ០៦ឆ្នាំ មានឪពុកឈ្មោះ…

ភ្ញាក់ផ្អើល! បុរសម្នាក់ ត្រូវជនមិនស្គាល់មុខសម្លាប់ យកទៅចងកជាប់នឹងធ្នើរខ្ទម កន្លែងមន្ត្រីគយចាំស្ទាក់ចាប់អីវ៉ាន់គេចពន្ធ

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានប្រាប់ឲ្យដឹងថា យុវជនដែលប្រទះស្លាប់នៅក្នុងខ្ទមចម្ការដំឡូងមីនោះ ត្រូវបានគេស្គាល់អត្តសញ្ញាណហើយ ឈ្មោះ ស៊ុន សាន អាយុ៣៥ឆ្នាំ នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។…

ឆ្លងចរន្តអគ្គិសនីសាកអាគុយរថយន្ត ឆក់ជាងកំពុងជួសជុលរថយន្តម្នាក់ បណ្តាលឲ្យបាត់បង់ជីវិត

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ជាហេតុអកុសលជាងជួសជុលរថយន្តម្នាក់ ឆ្លងចរន្តអគ្គីសនីតភ្ជាប់សាកអាគុយលើរថយន្តបណ្តាលឲ្យឆក់ស្លាប់ខណៈពេលកំពុងជួសជុលរថយន្ត ។ ហេតុការណ៍គ្រោះថ្នាក់ដោយចៃដន្យនេះ បានកើតឡើងនៅវេលាម៉ោង០៣និង៣០នាទីរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះរបស់ឈ្មោះ ខៀវ គីណាល់ ភេទប្រុស អាយុ៤០ឆ្នាំ និងជាម្ចាស់រថយន្ត រស់នៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ…