ផ្ទះ០១ខ្នង ម្ចាស់មិននៅដោយទៅលេងម្តាយនៅស្រុកមង្គលបូរី មិនបានបិទគុប ឆ្លងចរន្តអគ្គិសនី ឆេះអស់ទាំងស្រុង

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ផ្ទះ០១ខ្នងម្ចាស់មិននៅរវល់ទៅលេងម្តាយនៅឃុំសឿ ស្រុកមង្គលបូរី ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ។ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង០៤ល្ងាច ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យ កើតឡើងនេះ គេសង្កេតឃើញ ឯកឧត្តម អ៊ុំ…

រឿងស្នេហាត្រីកោណ បណ្តាលឲ្យបុគ្គលិកហាងស៊ុបពពែចម្ការខ្នុរម្នាក់ កាប់ទៅលើជនរងគ្រោះចំនួន២នាក់ស្លាប់បន្តបន្ទាប់គ្នា

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នគរបាលខេត្តបន្ទាយមានជ័យ បង្ហាញមុខជនសង្ស័យក្នុងករណីមនុស្សឃាត បណ្តាលឲ្យជនរងគ្រោះម្នាក់បានស្លាប់ នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ ។ លោកវរសេនីយ៍ឯក ភឿង ម៉ាន់សឹង្ហ នាយការិយាល័យ នគរបាលកម្រិតធ្ងន់បានឲ្យដឹងថា នៅវេលាម៉ោង០៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១…

កាហ្វេ ទឹកដោះគោ កូកាកូឡា ដបតូច មីកំប៉ុង មីកញ្ចប់ ម្សៅស៊ុប ទឹកដោះគោខាប់ ទឹកម្ទេស ទឹកក្រូចដបធំ ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ៩៧គីឡូក្រាម ត្រូវបានមន្រ្តីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ រកឃើញ និងដកហូត

បន្ទាយមានជ័យៈ យោងតាមផេករបស់ អគ្គ. ការពារអ្នកប្រប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ មន្រ្តីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យផលិតផលទំនិញ និងម្ហូបអាហារ តាមបណ្តាម៉ាត និងគេហដ្ឋានលក់ទំនិញ នៅផ្សារទឹកថ្លា…

មានគ្រប់ល្បិច! ស្ត្រី២នាក់ត្រូវបានឃាត់ខ្លួន ករណីប៉ុនប៉ងលួច

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ស្ត្រីជាជនសង្ស័យក្នុងមុខសញ្ញាប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ត្រូវបានកម្លាំងនគរបាលស្រុកបាណន់ឃាត់ខ្លួនបាន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៣និង៤៥នាទី ត្រង់ចំណុចភូមិអន្លក់កោង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។ តាមការរាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា មានស្ត្រីចំនួន២នាក់ជិះម៉ូតូ១គ្រឿង ម៉ាក Honda Dream ពណ៌ខ្មៅ ចូលផ្ទះឈ្មោះ…

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ (ព័ត៌មានបឋម) នៅវេលាម៉ោង២៣និង៣០នាទីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ចំនួន២ខ្នង ស្ថិតក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនូវឡើយ ។ កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ នៅត្រង់ចំណុចកើតហេតុ។ សម្រាប់ព័ត៌មានលម្អិតក្រុមការងារ…

មន្ត្រីយោធាវរសេនាតូចការពារព្រំដែនគោក៥០៣ម្នាក់ បានចង.ក សម្លាប់ខ្លួន

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា មនុស្សចំនួន០២នាក់បានស្លាប់ដោយធ្វើអត្តឃាតខ្លួនឯង ម្នាក់នៅស្រុកមង្គលបូរី និងម្នាក់ទៀតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ប្រភពព័ត៌មានពីនគរបាលស្រុកមង្គលបូរីបានឲ្យដឹងថា៖នៅវេលាម៉ោង០៨និង៤០នាទីយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ មានឈ្មោះ មុន អ៊ូធូ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិពង្រ ឃុំកំពងស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយ មានជ័យ…

បង្រ្កាបជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆបោកយកម៉ូតូ

បន្ទាយមានជ័យៈ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៩និង៣០នាទី មានករណីកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆបោកយកម៉ូតូ ស្ថិតនៅចំណុចបូរីណាវី ភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ជនសង្ស័យម្នាក់ ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិក្បាលស្ពាន១…

ស្លាប់២នាក់ របួសធ្ងន់ម្នាក់ ដោយឡែកពីគ្នា នៅស្រុកភ្នំស្រុក

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្ស០២នាក់បានស្លាប់និង០១នាក់ទៀតរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍០២ករណីដោយឡែកពីគ្នា នៅយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ក្នុងនោះ០១ករណីនៅក្រុងសិរីសោភ័ណ និង០១ករណីទៀតនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក គី មករា នាយការិយាល័យ នគរបាលចរាចរណ៍ខេត្ត បានឲ្យដឹងថា៖ នៅវេលាម៉ោង០៦និង៤៥នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១…

ជនសង្ស័យ២នាក់បន្លំធ្វើជាទិញឥវ៉ាន់លួចយកកាបូបលុយនិងគ្រឿងអល័ង្ការអស់រាប់ពាន់ដុល្លារពីអាជីវករលក់បន្លែនិងគ្រឿងទេសនៅផ្សារហ៊ុយឡេងស្រុកភ្នំស្រុក

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មានជនមិនស្គាលមុខចំនួន០២នាក់ជាស្ត្រីបានធ្វើសកម្មភាពលួចយកកាបូបលុយនិងគ្រឿងអល័ង្ការពីអាជីវករលក់ដូរឥវ៉ាន់ចាប់ហួយនៅផ្សារហ៊ុយឡេងដែលមានទីតាំងភូមិស្រះឈូកខាងលិចឃុំស្រះជីកស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១១ព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០២១។ លោកវរសេនីយ៍ត្រីប៉ិកគឹមហ៊ាក់អធិការរងទទួលការងារព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថានៅវេលាម៉ោង៥ល្ងាចថ្ងៃទី២២ខែមករាឆ្នាំ២០២១មានឈ្មោះឈឿងប៊ុនឆុំភេទប្រុសអាយុ២៦ឆ្នាំនៅភូមិកណ្តាលខាងកើតឃុំស្រះជីកស្រុកភ្នំស្រុកបានបតឹងថានៅវេលាម៉ោង៨ព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០២១មានជនមិនស្គាល់មុខបានធ្វើសកម្មភាពបន្លំទិញបន្លែលួចយកកាបូបលុយម្តាយរបស់ខ្លួនឈ្មោះកាន់យឺងអាយុ៦០ឆ្នាំនៅភូមិកណ្ដាលខាងកើតឃុំស្រះជីកស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យជាអាជីវករលក់បន្លែនិងគ្រឿងទេសនៅផ្សារហ៊ុយឡេងស្រុកភ្នំស្រុក។ លោកអធិការរងបានបន្តថាក្រោយពីទទួលបានបណ្តឹងលោកបានដឹកនាំកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកចុះទៅពិនិត្យនៅកន្លែងកើតហេតុនិងបានឆែកកាម៉ារ៉ាសុវត្ថិភាពបានឃើញមុខសញ្ញាធ្វើសកម្មភាពលួចយកកាបូបប្រាក់ប្រាកដមែនតែមើលមុខសញ្ញាមិនស្គាល់ទេនិយាយសំលេងមិនមែនជាអ្នកភ្នំស្រុកទេគឺមុខសញ្ញាក្រៅស្រុក។ លោកអធិការរងវរសេនីយ៍ត្រីប៉ិកគឹមហ៊ាកបានឲ្យដឹងថាទៀតថាករណីចោរលួចកាបូបលុយនេះប្រហែលជាម៉ោងព្រឹកថ្ងៃទី២២ម្ចាស់កាបូបមិនដឹងទេលុះដល់ម៉ោង១១ព្រឹកទើបម្ចាស់ដឹងថាបាត់កាបូបលុយខណៈពេលម្ចាស់រកកាបូបលុយទៅទិញអីវ៉ាន់នៅផ្សារក្រុងសិរីសោភ័ណ្ឌទើបដឹងថាបាត់កាបូបប្រាក់។ក្នុងកាបូបនោះមាន៖១-ប្រាក់រៀលចំនួន៣.៦០០.០០០រៀល(បីលានប្រាំមួយសែនរៀលគត់),២-ប្រាក់បាតចំនួន៣៨.០០០បាត(បីម៉ឺនប្រាំបីពាន់បាត),៣-ប្រាក់ដុល្លារចំនួន១០០$(មួយរយដុល្លារ),៤-កាតគ្រីម៉ូតូចំនួន២សន្លឹក,៥-កាតគ្រីឡានចំនួន១សន្លឹក,៦-អត្តសញ្ញាណប័ណសញ្ជាតិខ្មែរចំនួន២សន្លឹក,៧-លិខិតឆ្លងដែនចំនួន១ក្បាល,៨-ខ្សែរករផ្លាកទីនចំនួន១ខ្សែទំងន់០៥ជី,៩-ខ្សែរដៃមាសចំនួន០១ខ្សែទម្ងន់០៥ជី។បើពិនិត្យតាមកាម៉ារ៉ាសុវត្ថិភាពឃើញមានស្ត្រីចំនួន០២នាក់អាយុប្រហែល៤០ឆ្នាំម្នាក់ពាក់អាវពណ៍សខោពណ៌កាហ្វេពាក់មួកស្លាបពណ៌ប្រផេះម្នាក់ទៀតពាក់អាវខាងក្រៅពណ៍ខ្មៅ(Adidas)ពាក់មួកស្លាបពណ៌កាហ្វេបានមកធ្វើសកម្មភាពទិញបន្លែដូចជាណាំង៉ូវត្រកួនត្រសក់និងមើមខ្ទឹមសរក្នុងពេលនោះម្ចាស់កាបូបមិនបានចាប់អារម្មណ៍ព្រោះរវល់លក់ដូរធ្វើឲ្យជនសង្ស័យក៏ឆ្លៀតឱកាសធ្វើសកម្មភាពចូលទៅក្នុងតូបលួចយកកាបូបដាក់លុយដែលទុកក្នុងធុងក្បែរកន្លែងគាត់អង្គុយលក់យកទៅបាត់គេចខ្លួនដោយសុវត្ថិភាព។ ករណីនេះកម្លាំងនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាដើម្បីចាប់យកមកផ្តន្ទាទោសតាមច្បាប់៕  

អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយកន្លែង នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ (ព័ត៌មានបឋម) យោងតាមផេក តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានឲ្យដឹងថា នៅវេលាម៉ោង០៩និង០០នាទីព្រឹកថ្ងៃ២៣ ខែមករា ឆ្នាំ២០២១ មានករណីអគ្គិភ័យបានឆាបឆេះ ផ្ទះប្រជាពលរដ្ឋ នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (នៅជិតស្ថានីយរថភ្លើង) ។ មូលហេតុ៖ មិនទាន់ដឹង ។ ខណៈនេះកម្លាំងសមត្ថកិច្ចបានចេញរថយន្តអន្តរាគមន៍…