សមត្តកិច្ចចាប់ខ្លួនប្រុសស្រីចំនួន៨នាក់ពាក់ព័ន្ធនឹងការបង្ខាំងមនុស្សជំរិតទារប្រាក់ក្នុងសណ្ឋាគារមួយ នៅកណ្តាលរាជធានីភ្នំពេញ
ភ្នំពេញ៖មនុស្សប្រុសស្រីចំនួន៨នាក់ត្រូវបានសមត្តកិច្ចជំនាញចាប់ខ្លួនពាក់ព័ន្ធនឹងការបង្ខាំងមនុស្សជំរិតទារប្រាក់នៅក្នុងសណ្ឋាគារយីហោ ខលល័រ កាលពីវេលាម៉ោង ១:៥០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវព្រះសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ការឈានដល់ការចាប់ខ្លួនជនសង្ស័យទាំង៨នាក់នេះ ដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា ទីតាំងសណ្ឋាគារយីហោ ខលល័រ មានករណីបង្ខាំងមនុស្សជំរិតទារប្រាក់ ទើបកម្លាំងព្រហ្មទណ្ទកម្រិតស្រាល បានបើកប្រតិបត្តិការស្រាវជ្រាវ និងចុះប្រតិបត្តិការផ្ទាល់…