រថយន្តមិនដឹងម៉ាកអ្វីទេ បានបុកម៉ូតូបណ្ដាលឲ្យបុរសម្នាក់រងរបួស បន្សល់តែស្លាកលេខនៅកន្លែងកើតហេតុ រួចបើករត់គេចបាត់ស្រមោល

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ភូមិបាគូ សង្កាត់/ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយគឺរថយន្តមិនដឹងម៉ាកអ្វីទេបានបុកម៉ូតូឌ្រីមសង់ ២០១៨ ១គ្រឿង បណ្ដាលឲ្យបុរសម្នាក់រងរបួស រួចបើករត់គេចបាត់ស្រមោល បន្សល់ទុកតែស្លាកលេខ ភ្នំពេញ 2AP-5581 ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងយកវត្ថុតាងមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដង្កោ…

ឆក់ទូរស័ព្ទចំនារីក្លាហាន ដេញចាប់ទាល់តែបានប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីជនរងគ្រោះបានសម្រេចហើយតែត្រូវជនរងគ្រោះ​ និងអ្នកឃើញហេតុការណ៍ដេញចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ។​ កាលពីវេលាម៉ោង ១និង៣០នាទីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងចេញពីផ្សារ ទួលពង្រទៅផ្លីវវេងស្រេង ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យខាងលើឈ្មោះ សៀក រ៉ូស្សា អាយុ…

ខ្លាំងមែន! ហ៊ានលួចម៉ូតូក្នុងមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត តែចំថ្ងៃស៊យ

ភ្នំពេញៈ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនករណីលួចម៉ូតូ នៅចំណុចក្នុងមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត ផ្លូវ២៧១ ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង វេលាម៉ោង៩និង១៥នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ដែល ជនសង្ស័យឈ្មោះ មុីចាន់ ដាលុច ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ននៅផ្ទះលេខ២៤៧ ផ្លូវលំ…

រថយន្តព្រូស ពាក់ផ្លាកលេខភ្នំពេញ 2BE-6142 បុកម៉ូតូ១គ្រឿង បណ្តាលឲ្យបុរសម្នាក់ដួលបាក់ជើង

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង៥និង០០នាទីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រថយន្តម៉ាកព្រូស ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 2BE-6142 បានប៉ះគ្នាជាមួយម៉ូតូ១គ្រឿងម៉ាក FTR បណ្តាលឲ្យបុរសម្នាក់ដួល សង្ស័យបាក់ជើងរងរបួសធ្ងន់ ស្ថិតនៅក្នុងភូមិខ្វា ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។…

ជីតាយំស្ដាយចៅ! រៀបចំចេញដំណើរទៅការបងប្អូន ថយរថយន្តមកស្រាប់តែកិនក្មេងស្រីអាយុ ៣ឆ្នាំ រងរបួសធ្ងន់ និងស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

ភ្នំពេញៈ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង ១២និង៣០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍ថយរថយន្តកិនក្មេងបណ្តាលឲ្យស្លាប់ ទីតាំងកើតហេតុក្នុងបុរីលឹមឈាងហោចំការដូង ផ្ទះលេខ១៨ ផ្លូវលេខ០២ ស្ថិតភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ១/ក្មេងស្រីរងគ្រោះមានឈ្មោះ អូ អាតនីតា ភេទស្រី អាយុ ៣ឆ្នាំ…

Update៖ ផ្ទះមន្រ្តីនគរបាលម្នាក់ ត្រូវអគ្គិភ័យឆេះ បណ្តាលឲ្យខូចខាតសម្ភារៈអស់ជាច្រើន នៅខណ្ឌដង្កោ

ភ្នំពេញៈ ករណីអគ្គិភ័យដែលឆាបឆេះផ្ទះមួយកន្លែង កាលពីវេលាម៉ោង០៩និង៥០នាទីព្រឹកថៃ្ងព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវក្នុងបុរី លឹម ឈាងហាក់ ផ្ទះលេខ16R ផ្លូវលេខ៥ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ម្ចាស់រងគ្រោះឈ្មោះ…

អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយកន្លែង នៅម្តុំបុរីលឹម ឈាងហាក់

ភ្នំពេញៈ (ព័ត៌មានបឋម) នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយកន្លែង នៅម្តុំបុរីលឹម ឈាងហាក់ ស្ថិតនៅភូមិម៉ល់ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ មូលហេតុ៖ មិនទាន់ដឹងពិតប្រាកដនូវឡើយនោះទេ ។ ខណៈពេលនេះកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ផងដែរ ។…

ឡើងកាត់ស្លាកប៉ាណូ ឆក់ខ្សែភ្លើងស្លាប់នៅកន្លែង ម្ចាស់ឃ្លាំងតឿនឲ្យដឹកសពយកទៅសង្គ្រោះ

ភ្នំពេញៈ យុវជនម្នាក់ជាជាងដែក ខណៈដែលរួមជាមួយជាងផ្សេងទៀតសរុប៦នាក់ នាំគ្នាឡើងកាត់ស្លាកប៉ាណូលើដំបូលឃ្លាំង ដោយធ្វេសប្រហែស ធ្វើឲ្យកម្មករម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់ភ្លាមៗនៅលើដំបូល តែដោយសារម្ចាស់ទីតាំងភ័យខ្លាច ពាក់ព័ន្ធ ក៏បានបង្ខំឲ្យក្រុមជាង ហៅរថយន្តដឹកសពយកទៅសង្គ្រោះទៅវិញ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង៥០នាទីរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅចំណុចឃ្លាំងចាស់មួយកន្លែង តាមផ្លូវចោមចៅ មុខច្រកចូលផ្ទះឡ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១…

រថយន្តបែនដឹកដី១គ្រឿង បើកវ៉ាជែងរេចង្កូត បណ្តាលឲ្យធ្លាក់ប្រឡាយទឹក ក្រឡាប់ផ្ងារជើង

ភ្នំពេញៈ នៅវេលាម៉ោង០២និង២៣នាទីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបែនដឹកដី បើកបរក្នុងល្បឿនលឿន បានវ៉ាជែងនឹងគេចរថយន្ត១គ្រឿងទៀត បណ្តាលឲ្យរេចង្កូតធ្លាក់ចូលប្រឡាយទឹកក្រឡាប់ផ្ងារជើង ស្ថិតតាមបណ្តោយផ្លូវលេខ១០៤ ក្នុងភូមិវាលថ្លាន់ សង្កាត់គងណយ ខណ្ឌដង្កោ ។ នៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើ ពណ៌ស គ្មានផ្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០៤ ក្នុងទិសដៅពីលិចទៅកើត…

Update៖ រកឃើញសពហើយ! បុរសដេគ័រតាមរោងការ និងបុណ្យម្នាក់ ត្រូវមេការសំណង់ស្រវឹងស្រា បើកឡានបុកស្លាប់ បន្សល់ទុកកូនកំព្រា ៣នាក់

ភ្នំពេញៈ នៅវេលាម៉ោង ១២និង៣៣នាទីថ្ងៃត្រង់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ នេះ រកឃើញសពជនរងគ្រោះហើយ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ដោយរថយន្តបុកម៉ូតូពីក្រោយ ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ភូមិអន្លង់គង់ថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះមានអាយុជាង ៤០ឆ្នាំ មុខរបរជាអ្នកដេគ័រតាមរោងការ…