បុរសម្នាក់ស្រវឹងស្រា បើកម៉ូតូរេចង្កូតជ្រុលបុករថយន្ត AUDI Q8 បណ្ដាលឲ្យរងការខូចខាត និងមនុស្សរងរបួស

ភ្នំពេញៈ កាលពីវេលាម៉ោង ១២និង១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ មានករណីបុរសម្នាក់ស្រវឹងស្រាបើកម៉ូតូរេចង្កូតជ្រុលបុករថយន្ត កំពុងបើកបញ្ច្រាសទិសគ្នាចំពីមុខពេញទំហឹង បណ្ដាលឲ្យខូចខាត ស្ថិតតាមបណ្ដោយផ្លូវ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រថយន្តម៉ាក AUDI Q8 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-5797 បើកបរដោយបុរសម្នាក់។…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងលួច

ភ្នំពេញៈ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១០និង៤០នាទីយប់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ជាក់ស្ដែងពីបទប៉ុនប៉ងលួច (ប៉ុនប៉ងលួចម៉ូតូ០១គ្រឿង)។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួន ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕

បុរសម្នាក់ស្រវឹងស្រាបើករថយន្ត បុកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ កាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់ ស្រវឹងស្រា បើករថយន្តបុកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត ស្ថិតត្រង់ចំណុចស្ដុបត្រឡោកបែក តាមបណ្ដោយផ្លូវ៥៩៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ!!! ដំណើររឿង៖ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់ស្រវឹងបើកបររថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ក្រហម…

បុរសម្នាក់រងរបួសធ្ងន់ ក្រោយរថយន្តបើកបុកកង់បី ខណៈកំពុងបើកឆ្លងផ្លូវ

ភ្នំពេញៈ កាលពីវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងកង់បី ស្ថិតត្រងចំណុចផ្លូវបំបែកជាបួន តាមបណ្ដោយផ្លូវ២៦១កែងនិងផ្លូវ២០៤ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដំណើររឿង៖ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបរម៉ូតូកង់បីមួយគ្រឿងម៉ាក បាចា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ…

បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿង​ញៀន ចាប់ខ្លួន​ជនសង្ស័យ​ ២​នាក់ ​និង​រឹបអូស​គ្រឿងញៀន​ ជាង​ ៤០​គីឡូក្រាម​

កម្លាំងជំនាញនៃមន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៥)​ បានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបក្រុមឧក្រិដ្ឋជនគ្រឿងញៀនពីរគោលដៅផ្សេងគ្នា ក្នុងខណ្ឌចំការមន និងខណ្ឌទួលគោក ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ និងរឹបអូសគ្រឿងញៀនជាង៤០គីឡូក្រាម។ ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលា​ម៉ោង​០១និង១៥​នាទី ថ្ងៃ​ទី​០៦​ ខែ​មិ​នា​ ឆ្នាំ​២០២២​ នៅ​ចំណុច​បុរី​ទន្លេបាសាក់​ ខណ្ឌចំការមន​ និង​របង​វត្ត​នាគ​វ័​ន្ត​ ខណ្ឌទួលគោក​ ដោកមានការដឹកនាំដោយ​លោក​ឧត្ដមសេនីយ៍ទោ​ សាន​ សុ​ទ្ធី​ លោក​ឧត្តមសេនីយ៍ទោ​ ឆាយ​…

កម្លាំងនគរបាលរដ្ឋបាលទឹកល្អក់ទី៣ បង្ក្រាបជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីធ្វើសកម្មភាពលួចម៉ូតូ

ភ្នំពេញៈ យោងតាមផេក អធិការនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល០៤និង០០នាទីទៀបភ្លឺ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ជាក់ស្ដែងពី បទលួច (លួចម៉ូតូ០១គ្រឿង) ។ បច្ចុប្បន្ន: ជនសង្ស័យកំពុងឃាត់ខ្លួន ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕

រថយន្ត០៣គ្រឿងបុកគ្នា​ពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង

កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២២ និង ៣០ នាទី ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងរថយន្ត…

Update៖ ផ្សារដំបូលធ្លាក់ កម្ទេច ធូបផ្សារបង្កជាអគ្គិភ័យ តែម្តង

ភ្នំពេញៈ កាលពីវេលាម៉ោង ០៩និង៣០ នាទីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ មានករណីអគ្គិភ័យ មួយកន្លែងបានកើត ឡើងនៅចំណុច ផ្ទះលេខ ១១១ A,B,C ផ្លូវលេខ ១២២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ម្ចាស់ទីតាំង១ ឈ្មោះ…

ខណៈនេះអគ្គិភ័យកំពុងឆាបឆេះផ្ទះមួយកន្លែង បណ្ដាលឲ្យមានស្ត្រី ២នាក់ រងរបួស បញ្ជូនទៅកាន់មន្ទីរពេទ្យ

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ៩និង៥០នាទីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ មានករណីអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែង បណ្ដាលឲ្យមានស្ត្រី ២នាក់ រងរបួស បញ្ជូនទៅកាន់មន្ទីរពេទ្យ ស្ថិតតាមបណ្ដោយផ្លូវ១២២ ម្ដុំខាងលិចផ្សារសាមគ្គី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈនេះ សមត្ថកិច្ចកំពុងអន្តរាគមន៍បាញ់ទឹកពន្លត់នៅទីតាំងកើតហេតុខាងលើ។ មូលហេតុ៖ មិនទាន់ដឹង។…

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង នៅត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញៈ នៅវេលាម៉ោង ០២ និង១០នាទីយប់រំលងអធ្រាត្រថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកាមារីហាយប្រ៊ីត មួយគ្រឿង បើកលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលបុករថយន្តតូយ៉ូតាព្រូស មួយគ្រឿង កំពុងបើកឆ្លងកាត់ផ្លូវបែកជាបួនពេញទំហឹង ទីតាំងត្រង់ចំណុចក្បែរស្ពានអាកាស៧មករា ស្ថិតតាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវ២៦៥ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។…