ថយន្តដឹកឥដ្ឋបុក និងកិន នារីស្រស់ស្អាតម្នាក់! បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង

ភ្នំពេញ៖ នារីម្នាក់បានបាត់បង់ជីវិតភ្លាមៗ ខណៈជិះម៉ូតូជិតដល់កន្លែងធ្វើការ ក៏ត្រូវរថយន្តដឹកឥដ្ឋបុកពេញទំហឹង នៅតាមបណ្ដោយផ្លូវណតប្រ៊ីដ ខាងត្បូងស្តុប២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៩:១០នាទីព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នារីរងគ្រោះមានឈ្មោះ លាង ពេជ្ររស្មី អាយុ២១ឆ្នាំ…

Update៖ អាសូរណាស់! នារីម្នាក់ជិះម៉ូតូជិតដល់កន្លែងធ្វើការហើយ ស្រាប់តែត្រូវរថយន្តដឹកឥដ្ឋបុកកិន បណ្តាលឲ្យស្លាប់ភ្លាមៗទាំងវ័យក្មេង

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យនារីជាបុគ្គលិកក្រុមហ៊ុនម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ ដោយរថយន្ត ដឹកឥដ្ឋបុកជាមួយម៉ូតូ រូចកិនយ៉ាងពេញទំហឹង។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ៨និង១៥នាទីព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវទ្រុងមាន់ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នារីរងគ្រោះមានឈ្មោះ លាង ពេជ្ររស្មី អាយុ…

កម្មករសំណង់ម្នាក់ កំពុងអង្គុយផឹកស៊ីជាមួយមិត្តរួមការងារ ស្រាប់តែដួលផ្កាប់មុខដាច់ខ្យល់ស្លាប់ភ្លាមៗ

ភ្នំពេញៈ កម្មករសំណង់ម្នាក់ បានដួលផ្កាប់មុខស្លាប់ ពេលកំពុងអង្គុយផឹកស្រាបៀរជាមួយមិត្តរួមការងារ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង០៩និង០០នាទីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ទីតាំងក្បែរស្ពានអាកាស៥មករា ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ សពជនរងគ្រោះឈ្មោះ សាញ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់…

ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបាន ករណីឆក់ទូរស័ព្ទ

ភ្នំពេញៈ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៣និង៤០នាទី កំម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី២ បានធ្វើការ ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ករណីឆក់ទូរស័ព្ទដៃ នៅចំណុចមុខផ្ទះលេខ១២ ផ្លូវ២០៥ ភូមិ២ ក្រុម៨ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ កែវ…

ករណីប្រទះឃើញសាកសពនារីម្នាក់អាយុជាង ២០ឆ្នាំ ដេកស្លាប់លើចិញ្ចើមផ្លូវ

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោងប្រហែល ១០ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីប្រទះឃើញសាកសពនារីម្នាក់អាយុជាង ២០ឆ្នាំ ដេកស្លាប់លើចិញ្ចើមផ្លូវ២៤៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ មូលហេតុ៖ មិនទាន់ដឹង។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្ត៕

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យស្លាប់ម្នាក់នៅកន្លែងកើតហេតុ

កណ្តាលៈ នៅថ្ងៃពុធ ០៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ២០និង១៥នាទី នៅលើផ្លូវលេខ ៣៨១A ភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា…

ស្ត្រីម្នាក់បើករថយន្តលុចស៊ីស បុកម៉ូតូពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញៈ នៅវេលាម៉ោង ១១និង៣៥នាទីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតត្រង់ចំណុចហាងម៉ាស្សាយីហោ ឡឺសូឡី ១៦ម៉ាស្សា តាមបណ្តោយផ្លូវ២៦១កែងនិងផ្លូវ១៦០ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបរម៉ូតូម៉ាក AEROX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ…

ជនសង្ស័យចំនួន៨នាក់ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួន

កាលពីថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោងប្រហែល០០:៣០នាទី រំលងអាធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត (ដាក់ដាវកែច្នៃ, កាំបិតបុ័ងតោ និងដំបងឈើតាមខ្លួនស្វែងរកគូទំនាស់ដើម្បីសងសឹកគំនុំចាស់) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៥០ ផ្លូវលេខ២២៥ ក្រុមទី៨ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។…

រថយន្តរ៉េងរ៉ូវើបើកបុកម៉ូតូកំពុងបត់ឆ្លងកាត់ផ្លូវខ្វែង បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង ១២និង២៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូ ស្ថិតត្រង់ចំណុចស្ដុបត្រឡោក តាមបណ្ដោយផ្លូវ៥៩៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IC-8952 បើកបរដោយបុរសម្នាក់។ រថយន្តម៉ាក រ៉េងរ៉ូវើ…

បុរសម្នាក់ជាអ្នករត់តាក់ស៊ី កំពុងបើកសុខៗ ស្រាប់តែគាំងបាត់ស្មារតីទឹកមុខស្លេកស្លាំង បង្កការភ្ញាក់ផ្អើល

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីបុរសម្នាក់ជាអ្នកបើករថយន្តហាយលែនឌ័ររត់តាក់ស៊ី (ភ្នំពេញ-ព្រៃវែង) ស្រាប់តែបើកមកដល់ចំណុចក្រោមស្ពានអាកាសផ្សារដើមគរ គាំងបាត់ស្មារតីទឹកមុខស្លេកស្លាំង ត្រូវគ្រួសារដឹកយកទៅមន្ទីរពេទ្យ ខណៈនេះកំពុងបង្កការភ្ញាក់ផ្អើលខ្លាំង តាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕