សមត្ថកិច្ច ស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យ២នាក់ ករណីឆក់កាបូបបណ្តាលឲ្យជនរងគ្រោះដួល

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យចំនួន២នាក់ បានជាបន្តបន្ទាប់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស)។ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩និង៥០ នាទី កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុក…

កម្លាំងនគរបាលសហការគ្នា ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ដែលក្រុមនេះ ឆក់អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ១ យ៉ាងសកម្ម

កណ្ដាលៈ នៅថ្ងៃចន្ទ ១១រោច ខែអស្សុជឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែវិច្ចិកា ឆ្នាំ២០២១ ករណីឆក់(ឆក់សកម្ម) កើតហេតុថ្ងៃទី០១.១១.២០២១ វេលាម៉ោង ០៥និង៣០នាទី ចំណុចបណ្តោយផ្លូវជាតិលេខ១ ស្ថិតនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះរួមមាន៖…

ឡិចស៊ីស RX330 មួយគ្រឿងបើកលឿនជ្រុលបុករះ រថយន្តនិងម៉ូតូជាច្រើនគ្រឿងរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង០៨និង២០នាទីយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសស្រវឹងម្នាក់ បើករថយន្តឡិចស៊ីស RX330 មួយគ្រឿង បោះពួយយ៉ាងលឿន ជ្រុលបុករថយន្តតូយ៉ូតាព្រូស០២គ្រឿង និងម៉ូតូកង់បីមួយគ្រឿង តាមបណ្ដោយផ្លូវ៣៥៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ហើយរថយន្តនេះបានព្យាយាមបើកគេចខ្លួន ក៏ជ្រុលទៅបុករថយន្ត តូយ៉ូតាព្រូស មួយគ្រឿងទៀត កំពុងឈប់រង់ចាំស្តុប…

រថយន្ត Lexus RX330 បុករះរថយន្ត​ ៣គ្រឿង រងការខូចខាតធ្ងន់

ភ្នំពេញ ÷ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបានបើករថយន្ត Lexus RX330 មួយគ្រឿង ក្នុងល្បឿនលឿនជ្រុលទៅបុករះរថយន្ត៣គ្រឿង និងកង់បីមួយគ្រឿងទៀត កំពុងឈប់រងចាំស្តុបពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តព្រូសខ្ទេ.ចមួយកំណាត់ខាងក្រោយ ចំណែកកង់បី១គ្រឿង និងរថយន្ត២គ្រឿងទៀត រងការខូចខាតតិចតួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២៨៩ សង្កាត់បឹងកក់ទី១…

Update៖ ឆ្លងចរន្តអគ្គិសនីឆាបផ្ទះល្វែងស្តុកគ្រឿង អេឡិចត្រឡិច រងការខូចខាត

ភ្នំពេញៈ ផ្ទះល្វែងស្តុក គ្រឿង អេឡិចត្រនិក មួយកន្លែង ត្រូវបានអគ្គីភ័យ ឆាបឆេះផ្សែងហុយខ្មួលខ្មាញ់អស់ប្រមាណ ១ម៉ោងបណ្តាលឲ្យសម្ភារៈ រួមនឹងគ្រឿងអេឡិចត្រនិចរងការខូចខាត។ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ១១និង១៥នាទីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នៅចំណុចផ្ទះលេខ២៥០ផ្លូវលេខ១៤៦z ភូមិ១០ ក្រុម២៨ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ផ្ទះដែលត្រូវភ្លើងឆេះជាប្រភេទសំណង់ផ្ទះល្វែងធ្វើពីបេតុងមានទំហំ ៥ម៉ែត្រគុណ…

អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋមួយកន្លែង បង្កការភ្ញាក់ផ្អើលកើតឡើង នៅខណ្ឌទួលគោក

ភ្នំពេញៈ (ព័ត៌មានបឋ​ម) នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០១ ខែវិច្ចិកា ឆ្នាំ២០២១ មានករណីអគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅត្រង់ចំណុចផ្លូវឌឿងហែម លេខ២៦១ កែងលេខ១៥០ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនូវឡើយ ។ ខណៈនេះកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ…

រថយន្ត​២​គ្រឿង​បុក​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​២​នាក់​​ស្លាប់​នៅនឹងកន្លែង នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​

​បន្ទាយ​មាន​ជ័យ​ ៖​ យ៉ាង​ហោច​ណាស់​មនុស្ស​០២​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​២​គ្រឿង​ប៉ះទង្គិច​គ្នា​ ។​ ​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៧​និង​៤០​នាទី​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ ក្រៅ​ទីប្រជុំជន​ត្រង់​ចំណុច​បង្គោល​ភ្លើង​លេខ​០៤៧៤​ ខាងលិច​ស្ពាន​ត្បែង​ប្រហែល​៤០០​ម៉ែត្រ​ ស្ថិត​នៅ​ភូមិ​រំដួល​ ឃុំ​ភ្នំ​លៀប​ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ ។​ ​លោក​វរសេនីយ៍ឯក​ មាស​ ប្ញ​ទ្ធី​ អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ​…

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា មនុស្ស០២នាក់ បានបាត់បង់ជីវិតភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធំបុកជាមួយរថយន្តតូច កើតឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៥និង៤០នាទីព្រឹក លើកំណាត់ផ្លូវជាតិលេខ៦ ក្រៅទីប្រជុំជន ត្រង់ចំណុចបង្គោលខ្សែភ្លើងលេខ ០៤៧៤ ខាងលិចស្ពានត្បែង ប្រហែល ៤០០ម៉ែត្រ…

លុចស៊ីស RX350 ប៉ះគ្នាជាមួយម៉ូតូ បណ្តាលឲ្យបរុសម្នាក់ រងរបួសធ្ងន់ សង្ស័យបាក់ជើង

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៣រសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ សង្ស័យបាក់ជើង ស្ថិតតាមបណ្តោយផ្លូវលេខ៥២៨ សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រថយន្តម៉ាក លុចស៊ីស RX350 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ…

បុរសស្ត្រីជនជាតិចិន ២នាក់ ស្រវឹងស្រាបើករថយន្តបុកបង្កាន់ដៃស្ពាន៧មករា រងរបួសធ្ងន់ម្នាក់

ភ្នំពេញៈ កាលពីវេលាម៉ោង ១និង២៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ មានករណីបុរសស្ត្រី ២នាក់ បើករថយន្តបុកបង្កាន់ដៃស្ពាន៧មករា និងបង្គោលភ្លើង បណ្ដាលឲ្យក្រឡាប់រថយន្តផ្ងារជើងម្ខាង រងរបួសធ្ងន់ម្នាក់ ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រថយន្តម៉ាក ស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ…