រថយន្តម៉ាស្តារពាក់ស្លាកលេខភ្នំពេញ 2AW-6716 បើកបុកទូ្រងផ្លូវបាក់ដាច់មួយកង់ រងការខូចខាត

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០២ និង៥២ នាទីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាកម៉ាស្តារ មួយគ្រឿង ពណ៌ ពាក់ស្លាកលេខភ្នំពេញ 2AW-6716 ខណៈកំពុងបើកបរសុខៗ ស្រាប់តែបុកថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់ដាច់មួយកំណាត់ រងការខូចខាត ទីតាំងស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរូស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១…

កម្លាំងនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរនូវសារធាតុញៀន

ភ្នំពេញៈ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ឹង សុភ័គ អធិការរងទទួលផែនគ្រឿងញៀន បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់សែ្តង ឈ្មោះ ងួន ហាក់ ហៅ យូ រកឃើញគ្រឿងញៀនជាច្រើនកញ្ចប់ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ…

កុំចេះតែហ៊ាន! កញ្ញា រ៉ូស ភ័យញ័រខ្លួន ក្រោយឃើញលិខិតអញ្ជើញរបស់លោកស្រី ទ្រី ដាណា ឲ្យទៅបកស្រាយរឿង Comment លើហ្វេសប៊ុក

(ភ្នំពេញ)៖ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសសាមីខ្លួនផ្ទាល់ គឺកញ្ញា រ៉ូស ហាក់ច្របូកច្របល់ពេញអស់ខ្លួនប្រាណ បន្ទាប់ពីទទួលបានលិខិតអញ្ជើញមួយសន្លឹកពីខាងមេធាវីរបស់លោកស្រី ទ្រី ដាណា ឲ្យកញ្ញា រ៉ូស ចូលខ្លួនមកបកស្រាយ ចំពោះការ Comment របស់នាងលើរូបរបស់លោកស្រី ទ្រី ដាណា។ ដោយលិខិតអញ្ជើញនៃក្រុមមេធាវី HNS នៃមេធាវីការពារសិទ្ធជូនលោកស្រី…

ម្នាក់ជាប់ខ្នោះរបស់សមត្ថកិច្ច និងម្នាក់ទៀតបានរត់រួច បន្ទាប់ពីឆក់ទូរស័ព្ទដៃកម្មការិនីរោងចក្រ

ភ្នំពេញៈ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង១០ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) នៅចំណុចមុខអង្គការស៊ីម៉ាក់ ផ្លូវ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ០២នាក់ គេចខ្លួនម្នាក់ឈ្មោះវ៉ាន់ ។ ឃាត់ជនសង្ស័យឈ្មោះ សុខ…

បុរសម្នាក់ស្រវឹងស្រាបើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ កាលពីវេលាម៉ោង ១និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ មានករណីបុរសម្នាក់បើករថយន្ត បុកក្បាលនាគពុះចែកទ្រូងផ្លូវ ស្ថិតតាមបណ្ដោយផ្លូវ២១៧កែងនិងផ្លូវម៉ៅសេទុង ចំណុចស្តុបផ្សារដើមគរ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រថយន្តម៉ាក កាមរីហាយប្រីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ខេមរះភូមិន្ទ 02 2.6357 បើកបរដោយបុរសម្នាក់…

សមត្ថកិច្ចចុះបង្រាបទីតាំងភោជនីយដ្ឋានយីហោ «DM» ឃាត់ខ្លួនមនុស្សជាច្រើននាក់

ភ្នំពេញៈ កាលពីវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ចុះបង្រាបទីតាំងភោជនីយដ្ឋានយីហោ «DM» ដែលលួចបើក ការ៉ាអូខេច្រៀងរាំកម្សាន្ត ល្មើសវិធានការរដ្ឋបាលរាជធានីភ្នំពេញ ឃាត់ខ្លួនប្រុសស្រី ៦៧នាក់ ហេតុការណ៍នេះ ស្ថិតតាមបណ្តោយផ្លូវលេខ២១៥ កែងផ្លូវលេខ១១៨ សង្កាត់ផ្សាដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។…

ម្នាក់ត្រូវសមត្ថកិច្ចឃាត់បានភ្លាមៗនិងម្នាក់ទៀតរត់រួចបន្ទាប់ពីឆក់កាបូបបានសម្រេច

ភ្នំពេញៈ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ម៉ោង៦ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបលុយ) នៅចំណុចតាមផ្លូវ១៩៨០កែងផ្លូវ១០០៧ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ០២នាក់ គេចខ្លួន០១នាក់(ឈ្មោះផល) មធ្យោបាយ ម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌ស…

មេឃកំពុងភ្លៀងបុរសម្នាក់ បើករថយន្តបោះពួយបុកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ រថយន្តកាមរីហាយព្រីត មួយគ្រឿង បើកបរដោយបុរសម្នាក់ បោះពួយក្នុងល្បឿនលឿន រេចង្កូតទៅបុកក្បាលព្រួញ ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ សំណាងល្អអ្នកបើកបរ និងអ្នកធ្វើដំណើរតាមដងផ្លូវ រួចផុតពីគ្រោះថ្នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៨និង១៥នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់០១ ខណ្ឌទួលគោក…

ឆក់ការបូបពីស្រ្តីម្នាក់នៅខណ្ឌសែនសុខ មកអស់លក្ខណ៍នៅខណ្ឌឫស្សីកែវ

ភ្នំពេញៈ ជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាព ឆក់ការបូបពីស្រ្តីម្នាក់ កំពុងធ្វើដំណើរតាមដងផ្លូវ បានសម្រេច ត្រូវកម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌក្រសួងមហាផ្ទៃកំពុងល្បាត ឃើញឆក់ជាក់ស្ដែង ដេញប្រផាប់ប្រផីង ភ្លាមៗរហូតឃាត់ខ្លួនបាន ។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យ បានធ្វើឡើងនៅវេលាម៉ោង០១និង៤០នាទីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅចំណុចមាត់ប្រឡាយផ្លូវភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ហើយជនសង្ស័យបានធ្វើសកម្មភាពឆក់…

ជាងម៉ាស៊ីនត្រជាក់ម្នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់ខ្សែក ត្រូវកម្លាំងនគរបាលល្បាតឃាត់ខ្លួន

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៩វេលាម៉ោង១៩និង១០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នៅត្រង់ចំណុចមុខផ្ទះលេខ១៥០K ផ្លូវ២១៥ ភូមិ០៨ សង្កាត់វាលវង់ ខណ្ឌ៧មករា មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់ខ្សែក) បង្កឡើងជនសង្ស័យម្នាក់ឈ្មោះ វ៉ន ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ…