កូនប្រុសស្នងការខេត្តកណ្តាល ដឹកនាំកំលាំងអន្តរាគមន៍បង្ក្រាបគ្រឿងញៀន
(កណ្តាល)÷ ជនសង្ស័យម្នាក់ពាក់ពន្ធ័ករណីចែកចាយគ្រឿងញៀនត្រូវកំលាំងអន្តរាគមន៍ដឹកនាំដោយលោកចំរើន បញ្ញា អធិការរងនគរបាលក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួន ខណះយកថ្នាំញៀនទៅចែកចាយនៅភូមិសាស្ត្រក្រុងតាខ្មៅ។ ហេតុការណ៍បង្រ្កាបករណីចែកចាយនូវសារធាតុញៀនខុសច្បាប់ឃាត់ខ្លួនសង្ស័យបានម្នាក់នៅថ្ងៃទី៣០ខែមិនា២០១៦វេលាម៉ោង១១និង១០នាទីយប់ នៅចំណុចតាមផ្លូវជាតិលេខ២ភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។ លោកវរសេនីយ៍ទោ សុឹម ប៊ុតបណ្ឌិតអធិការនគរបាលក្រុងតាខ្មៅបានឲ្យដឹងថាជនល្មើសត្រូវឃាត់ខ្លួននោះគឺឈ្មោះអ៑ុក ចំរើន ហៅប៑ែរ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ…