អធិការ នគរបាល ខណ្ឌមានជ័យ ហ៊ី ណារិន បញ្ជូន​ត្រឡប់​ទៅកាន់ ACU កាល​ពី​ល្ងាចម្សិលមិញ ដើម្បី​សួរ​បន្តទៀត​នៅ​ថ្ងៃ នេះ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​

​ភ្នំពេញ​៖ មន្ត្រី​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​ថា អធិការនគរបាល ខណ្ឌមានជ័យ លោក ហ៊ី ណារិន ត្រូវ​បាន​សម្រេច​បញ្ជូន​ខ្លួន​ត្រឡប់​ទៅ​កាន់ អង្គភាព​ប្រឆាំង​អំពើពុករលួយ​វិញ នៅវេលា​ម៉ោង ១៨៖០០​នាទី​រសៀល​ថ្ងៃ​ទី​០១ ខែតុលា ដើម្បី​ទុក​សាកសួរ​បន្ត​នា​ព្រឹក​ថ្ងៃទី​២ តុលា​នេះ ។​ ​ជាមួយគ្នានេះដែ អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​បាន​ចេញ​នូវ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ជា​បន្ទាន់ ដើម្បី​បញ្ជាក់​ជូន​ពី​ការចាប់​ឃាត់​ខ្លួន​លោក…

លួច​ម៉ូតូ​គេ​បាន​មួយ​ថ្ងៃ​អស់ល័​ក្ខ ម៉ូតូ​អស់​សាំង​បណ្ដើរ​ទៅ​ជួប​និង​សមត្ថកិច្ច ដែល​កំពុង​ល្បាត​ព្យាយាម​រត់គេច​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​

​ ​ភ្នំពេញ​៖​ជនសង្ស័យ​ម្នាក់​លួច​កាច់ករ​ម៉ូតូ​របស់​គេ​បាន​មួយ​ថ្ងៃ​អស់ល័​ក្ខ ជិះ​ម៉ូតូ​អស់​សាំង​តាមផ្លូវ​បណ្តើរ​ទៅ ជួប​និង​សមត្ថកិច្ច​ដែល​កំពុង​ល្បាត ហើយ​សមត្ថកិច្ច​មានកា​រ​សង្ស័យ​បាន​ហៅ​មក​សួរនាំ បាន​តែ​ប៉ុន្មាន​ម៉ាត់​ក៏​រត់គេចខ្លួន ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​។ ហេតុការណ៍​នេះ​កើត​នៅ​វេលា ម៉ោង​៨​យប់ ថ្ងៃទី​២៨​ខែ​កញ្ញា​ឆ្នាំ​២០១៤ នៅ​ម្តុំ​ក្រោយ ផ្សារ​សុ​វណ្ណា ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​១៩៩ កែង​និង​៤៣០ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំកា​មន​។​ ​ ​ជនសង្ស័យ​មាន​ឈ្មោះ ងុត សា…

រថយន្ត​កូរ៉ូឡា​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​ពេញទំហឹង​បណ្ដាល​អោយ​បុរស​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​

​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​បើក​រថយន្ត​កូរ៉ូឡា​មួយ​គ្រឿង​បោះពួយ​ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច ផ្លូវ​កោង​បួង​ចង្កូត​មិនទាន់​ក៏​បុក​ម៉ូតូ​ហុងដា​ឌ្រី​មមួយគ្រឿង​ចំពេញ​ទំហឹង​បណ្ដាល​អោយ​បុរស​ម្នាក់​របួស​ផុង លលា​ដ៏​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​យ៉ាង​អាណោចអាធ័ម ចំណែក​រថយន្ត​បង្ក​រង​ការខូចខាត ដាច់​កាឡេ​កង់​មុខ​ខាងឆ្វេង​ទៅមុខ​លែងរួច​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី យប់​ថ្ងៃ​ទី​២៥​ខែ​កញ្ញា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​មុខ​ផ្ទះ​គ្លីនិក រ័ត្ន គឹម​សាន ជំនាញ​ព្យាបាល​ច្រមុះ ត្រចៀក ផ្ទះ​លេខ​៣០០ ក្បែរ​ផ្សារ​ប៉េសេ​ចាស់ តាម​បណ្ដោយ​ផ្លូវ​លេខ​៣៧១ ស្ថិតក្នុង​សង្កាត់​បឹងទំពុន…

ប្លន់​៤​ករណី​ខណ្ឌមានជ័យ​សមត្ថកិច្ច​គ្មាន​លទ្ធភាព​បង្ក្រាប​​​​

​ភ្នំពេញ ៖ ក្នុង​ខែ​សីហា ឆ្នាំ​២០១៤​នេះ មួយ​សប្តាហ៍​មាន​អំពើ​ប្លន់​ចំនួន​៤​ករណី ដែល​កត្តា​នេះ​បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​នេះ​មានក្តី​ព្រួយ​កង្វល់ ។ អំពើ​ប្លន់​ម៉ូតូ​បាញ់សម្លាប់​ជនរងគ្រោះ​ជា​បន្តបន្ទាប់​បែប​នេះ​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​មានជ័យ​មិន​បាន​បង្ក្រាប ឬ វែកមុខ​ក្រុម​ជនល្មើស​បាន​ឡើយ គឺ​ជនល្មើស​គេចខ្លួន​បាន​ដោយ​សុវត្ថិភាព​រហូត ។​នេះ​បង្ហាញ​ឲ្យឃើញ​ថា​សមត្ថ​កិច្ច​ប៉ូលិស​ខណ្ឌ​មូលដ្នា​ន​មាន​ភាពកំសោយ​ទើប​ធ្វើឲ្យ​ក្រុម​ចោរប្លន់​ធ្វើ​សកម្មភាព​បាន​ដោយ​សេរី ។​ ​ក្នុងករណី​នេះ​មិន​ដឹង​ជា​ថ្នាក់លើ​យល់​ឃើញ​បែប​ណា​ទេ ដែល​ប៉ូលិស​ខណ្ឌ​មួយ​នេះ​អសមត្ថភាព​បែបនេះ ឬ មួយ​រក្សា​ទុក​ឲ្យ​បន្ត​គ្រប់គ្រង​បន្តទៀត ។ ឥឡូវនេះ​ប្រជាពលរដ្ឋ​ទូទាំង​ខណ្ឌ​មានជ័យ​សំដែង​ការ​អស់​ទំនុកចិត្ត​ទៅលើ​សមត្ថកិច្ច​ដែល​គ្មាន​លទ្ធភាព​គ្រប់គ្រង​សន្តិភាព​របស់​ខណ្ឌ​មានជ័យ​អនុវត្ត​តាម​បែប​ស្អី ហើយ​ឆ្លើយ​តប​ទៅ​ថ្នាក់លើ​ដោយ​របៀប​យ៉ាងម៉េច​បើ​ករណី​ប្លន់​ម៉ូតូ​បាញ់សម្លាប់​៤​ករណី​ក្នុង​១​សប្តាហ៍​បង្ក្រាប​មិន​បាន​ផង​នោះ…

ជូន​នារី​ជា​សង្សារ​ត្រឡប់ទៅផ្ទះ​ត្រូវ​ជនសង្ស័យ​៤​នាក់​ស្ទាក់​គំរាម​យក​ម៉ូតូ​បានសម្រេច​

​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ជូន​នារី​ជា​សង្សារ​ត្រឡប់​ទៅ​ផ្ទះ​ពេល​ជិះ​ចេញ​មក​វិញ​ត្រូវ​ជនសង្ស័យ​៤​នាក់​ធ្វើ​សកម្មភាព​ស្ទាក់​គំរាម​យក​ម៉ូតូ​បាន​សម្រេច​ហើយ​គេចខ្លួន​បាត់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​១៨​ខែ​សីហា​ឆ្នាំ​២០១៤ ត្រង់ចំណុច​ក្បែរ​មន្ទីរ​ពេទ្យរុស្ស៊ី តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​ ​ជនរងគ្រោះ​មានឈ្មោះ សម ស៊ី​ងួន អាយុ​១៩​ឆ្នាំ​ជា​និស្សិត​ឆ្នាំ​ទី​១ នៅ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​បច្ចេក​ទេស ស្នាក់នៅ​ម្ដុំ​បឹង​សាឡាង ខណ្ឌ​ទួលគោក ចំណែក​ម៉ូតូ​ដែល​ត្រូវ​ជនសង្ស័យ​ប្លន់​យក​ម៉ាក​ស៊ុយ​ស៊ូ​គី​ស្មាស់​វី ពណ៌​ស មិន​ចាំ​ស្លាក​លេខ​។​ ​បើតាម​សម្ដី​រៀបរាប់​របស់​ជនរងគ្រោះ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​រូបគេ​បាន​ឌុប​នារី​ជា​សង្សារ​ទៅ​ញ៉ាំ​អី​មុខ​ពេទ្យរុស្ស៊ី…

រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បត់​ស្ដាំ​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ចំ​ពីក្រោយ​និង​កិន​ម៉ូតូ ម្ចាស់​រងរបួស​

​ភ្នំពេញ ៖ បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បត់​ស្ដាំ​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ចំ​ពីក្រោយ​និង​កិន​ម៉ូតូ បណ្ដាលអោយ​ជនរងគ្រោះ​ដួល​បោក​និង​ថ្នល់​រងរបួស​បែកក្បាល​និង​សន្លប់​ស្ដូកស្ដឹង ចំណែក​តៃកុង​រថយន្ត​កុងតឺន័រ​បាន​រត់គេច​បាត់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​យប់​ថ្ងៃទី​១២​ខែ​សីហា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​មុខ​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​៤៥​មេហ្គា​វ៉ាត់ តាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិតក្នុង​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​ ​ប្រភព​ព័ត៍មាន​ពី​កន្លែងកើតហេតុ​បាន​អោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​សង់​កូរ៉េ​ស៊េរី​ចាស់​១​គ្រឿង​មិន​មាន​ស្លាក​លេខ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ច្រកចូល​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​៤៥​មេហ្គា​វ៉ាត់ ស្រាប់តែ​ជិះ​មក​ជិត​ដល់​មុខ​រោងចក្រ​ម៉ូតូ​ក៏​បាន​បើក​វ៉ា​រថយន្ត​កុងតឺន័​រហើយ​បត់​ស្ដាំ​ដោយសារ​កកស្ទះ​ចរាចរ​ខ្លាំង​ពេក​ជនរងគ្រោះ​ក៏​បាន​បន្ថយល្បឿន ស្រាប់តែ​រថយន្ត​កុងតឺបើ​កមក​ពីក្រោយប​ត់​ស្ដាំ​មិន​ប្រយ័ត្នក៏​ជ្រុល​ទៅបុក​ម៉ូតូ​ជនរងគ្រោះ​ចំ​ពីក្រោយ​និង​កិន​ម៉ូតូ ជាប់​ក្រោម​កង់​រថយន្ត​បណ្ដាលអោយ​ជនរងគ្រោះ​ដួល​បោក​និង​ថ្នល់​រងរបួស​បែកក្បាល​សន្លប់​ស្ដូកស្ដឹង​។ បន្ទាប់ពី​កើតហេតុ​តៃកុង​រថយន្ត​កុងតឺន័រ​បាន​បើកទ្វារ​រថយន្ត​រួច​រត់គេច​បាត់ ចំណែក​ជន​រង​ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​ដឹក​តាម​ម៉ូតូ​រ៉ឺម៉ក​កង់​៣​បញ្ជូន​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ​ភ្លាមៗ​ផងដែរ​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋានក៏​បាន​ចុះ​មក​អន្តរាគម​ន៍​និង​ធ្វើការ​វាស់វែង​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​៕…

បុរស​ម្នាក់​ជិះ​ម៉ូតូ​ស្រវឹងស្រា​ជោកជាំ​ធ្លាក់​ជង្ហុក​ដួល​ផ្កាប់​មុខ​ឈាម​ស្រោច​ពេញ​មុខ​

​ភ្នំពេញ ៖ រថយន្ត​សាមុយ​បាន​មក​ដឹក​បុរស​ម្នាក់​ដែល​រងរបួស​ធ្ងន់ធ្ងរ​ដោយសារ​រូបគេ​ជិះ​ម៉ូតូ មួយគ្រឿង ស្រវឹងស្រា​ជោកជាំ​ហើយ​ធ្លាក់​ជង្ហុក​ដួល​ម្នាក់​ម្នាក់ឯង​ផ្កាប់មុខ​នៅ​និង​ថ្នល់ កាលពី​វេលា​ម៉ោ ១១​និង ១០ នាទី​ថ្ងៃ​ទី​៣០​ខែកក្កដា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​មុខ​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច តាម​បណ្ដោយ ផ្លូវ​ព្រះ មុនី​រ៉េត (​លេខ​២១៧) ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​ ​ប្រភព​ព័៍ត៌មាន​ពី​អ្នករត់ម៉ូតូឌុប​និង​អ្នកឃើញ​ហេតុការណ៍​នេះ​បាន​អោយដឹងថា មុនពេល​កើត ហេតុ​គេ បាន​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​មធុន​សេ​១២៥…

ផ្ទុះ​សេ​ខ្សែរ​ភ្លើង ឆាបឆេះ​ពេញ បង្គោល​ភ្លើង​នៅ ចំណុច​មុខ​ហាង The Pizza Company ផ្អើល​ប្រជា​ពលរដ្ធ​ទាំង​យប់​

ភ្នំពេញ​៖ អគ្គិភ័យ​ឆាបឆេះ​បង្គោល​ភ្លើង​បង្ក​ឲ្យមាន​ការភ្ងាក់ផ្អើល​ទាំងយប់ នៅ​ចំណុច​ហាង The Pizza Company ផ្អើល​ប្រជា​ពលរដ្ធ​ទាំង​យប់​នាំគ្នា​ពន្លត់ កាលពី​វេលា​ម៉ោង ១០​និង​៤០​នាទី យប់ ថ្ងៃ ទី ៣០​ខែកក្កដា​ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េ (២១៧) ស្ថិតក្នុង សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​ ​តាម​ព័ត៌មាន​ពី​សមត្ថកិច្ច បានបញ្ជាក់​ថា…

រថយន្ត​មួយ​គ្រឿង​បត់​ឆ្វេង​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​មួយ​គ្រឿង​បុក​ចំ​ជំ​ហៀ​ង​ខាងក្រោយ​រង​ការខូចខាត​ទាំងសងខាង​

​ភ្នំពេញ ៖ រថយន្ត​សន្តិសុខ​MSM​មួយ​គ្រឿង​កំពុងធ្វើដំណើរ​ជិត​មក​ដល់​ទីស្នាក់ការ​ក៏​បាន​ស៊ីញ៉ូ​បត់​ឆ្វេង​ឆ្លងផ្លូវ​ក៏​ត្រូវ​រថយន្ត​ទួរីស​មួយ​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន​ចាប់​ហ្វ្រាំង​អូស​១៥​ម៉ែត្រ​បុក​ប៉ះ​រថយន្ត​សន្តិសុខ​MSM​ចំ​ពី​ជំ​ហៀ​ង​ខាងក្រោយ​ធ្វើអោយ​ខូចខាត​ទាំងសងខាង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​២៨​ខែកក្កដា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​មុខ​ទីស្នាក់ការ​សន្តិសុខ​MSM តាម​បណ្ដោយ​ផ្លូវ​លេខ​៣១៧ ស្ថិតក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។​ ​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​រថយន្ត​មួយគ្រឿង​ម៉ាក​នី​សាន់ ពណ៌​ស របស់​សន្តិសុខ​MSM ពាក់​ស្លាក​លេខ ភ្នំពេញ 2C-6724 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៧១ ទិសដៅ​ពី​លិច​ទៅ​កើត ស្រាប់តែ​មក​ជិត​ដល់​ទី​សាក់​ការ រថយន្ត​ក៏​បាន​ស៊ីញ៉ូ​បត់​ឆ្វេង​ឆ្លងផ្លូវ ក៏​មាន​រថយន្ត​ទួរីស​មួយគ្រឿង…

ប្ដី​ប្រពន្ធ​ជនជាតិ​វៀតណាម​២​នាក់​ត្រូវ​រថយន្ត​បើក​គៀ សំណាង​មិន​គ្រោះថ្នាក់​ដល់​ជីវិត​

​ភ្នំពេញ ៖ ប្ដី​ប្រពន្ធ​ជនជាតិ​វៀតណាម​២​នាក់​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ​ត្រឡប់​ទៅផ្ទះ​ត្រូវ​រថយន្ត​មួយ​គ្រឿង​បើក​គៀ​បុក​ប៉ះ​បណ្ដាល​អោយ​ដួល​រងរបួស​ធ្ងន់​ស្រាល ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​មុខ​ផ្សារ​ស្ទឹងមានជ័យ​ចាស់ តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​រ៉េត ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​ ​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹង​ថា​នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ប្ដី​ប្រពន្ធ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ី​ធី​ប្លាស ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1B-2685 ទើប​ចេញពី​ធ្វើ​ការធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​មុនី​រ៉េត​ត្រឡប់ទៅផ្ទះ ទិសដៅ​ពី​កើត​ទៅ​លិច ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ ក៏​មាន​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​បើក​ក្នុង​ល្បឿន​ស្រប​ទិស​គ្នា​មក​ពី​ក្រោយ​គៀ​ប៉ះ​ដៃ​ចង្កូត​ម៉ូតូ​ជនរងគ្រោះ​បណ្ដាល​ដួល​បោក​និង​ថ្នល់​រង​របួស​ស្ត្រី​ជា​ប្រពន្ធ​បែកក្បាល​ហូរឈាម ចំណែក​ប្ដី​រង​របួសស្រាល​។​បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ត្រូវ​រថយន្ត​សាមុយ​ដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​ម៉ូតូ​បុរស​ជា​ប្ដី​បាន​ជិះ​តាម​រថយន្ត​សាមុយ​ទៅ​មន្ទីរពេទ្យ​ផង​ដែរ​៕…