ធ្វើសកម្មភាពប្លន់មិនបានសម្រេចត្រូវប្រជាពលរដ្ឋចាប់បានម្នាក់ព្រួតគ្នាវាយសល់តែដង្ហើមចង្រិត
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវបានប្រជាពលរដ្ឋចាប់បាននិងព្រួយគ្នាវ៉ៃម្នាក់មួយដៃម្នាក់មួយជើងឡើងទក់សាច់ បន្ទាប់ពីធ្វើសកម្មភាពដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូស្គុបពី និងគ្រឿងអលង្កការពីនារីពីរនាក់មិនបានសម្រេច ចំណែកជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង១០នាទីយប់ ថ្ងៃទី ២៣ កក្កដា ២០១៤ នៅចំណុចមុខផ្ទះជនរងគ្រោះតាមផ្លូវលេខ៧០ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ប្រភព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុនារីរងគ្រោះ២នាក់បានជិះម៉ូតូម៉ាកស្គុបពីមកពីដើរលេង ដោយធ្វើដំណើរត្រឡប់មកផ្ទះវិញតាមផ្លូវលេខ៧០…