ទំនិញខូចគុណភាព១៦៤.២៦គីឡូក្រាម និងអាល់កុលក្លែងក្លាយជាច្រើនលីត្រត្រូវបានមន្ត្រីក.ប.ប. ដកហូត
យោងតាមផេករបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា មន្ត្រីក.ប.ប. បានបន្តចុះឃ្លាំពិនិត្យទីផ្សារក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ខេត្តតាកែវ និងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីទប់ស្កាត់នូវការចរាចរណ៍ទំនិញខូចគុណភាព ទំនិញក្លែងក្លាយ ឬទំនិញគ្មានស្លាកសញ្ញាត្រឹមត្រូវនៅលើទីផ្សារ។ ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព ចំនួន ១៦៤.២៦គីឡូក្រាម…