ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនត្រូវបានមន្រ្តីជំនាញរកឃើញ និងដកហូតបាន នៅភ្នំពេញ

ភ្នំពេញៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញនៅតែបន្តយុទ្ធនាការត្រួតពិនិត្យទំនិញគ្រប់ប្រេភេទនៅលើទីផ្សារស្ថិតនៅផ្សាររតនាផ្លាហ្សារ ដើម្បីប្រាកដថាទំនិញដែលដាក់លក់ជូនប្រជាពលរដ្ឋមុនឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមមកដល់គឺមានសុវត្ថិភាពក្នុងការបរិភោគ ក៏ដូចជាប្រើប្រាស់។ តាមលទ្ធផលមន្រ្តីជំនាញបានរកឃើញ និងដកហូតបានទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៧.៨៩គីឡូក្រាមមករក្សាទុកដើម្បីបន្តនីតិវិធី និងពិន័យអន្តរការណ៍ផងដែរ៕

មន្ដ្រីជំនាញរឹបអូសគ្រឿងសមុទ្រជាង ៦០គីឡូ បន្ទាប់ពីពិនិត្យឃើញមានផ្ទុកសារធាតុគីមី

ភ្នំពេញ៖ មន្ដ្រីក្រសួងពាណិជ្ជកម្ម បានរឹបអូសមឹកប្រមាណ ៦៨គីឡូក្រាមពីឈ្មួញលក់ដូរនៅតាមបណ្តោយផ្លូវត្រឡោកបែក បន្ទាប់ពីពិនិត្យមើលឃើញថា គ្រឿងសមុទ្រទាំងនេះ មានផ្ទុកសារធាតុគីមីហាមឃាត់ ដែលបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកបរិភោគ។ លោក ហេង មាលី ប្រធាន​សាខា​កាំកុងត្រូល​រាជធានីភ្នំពេញ បានថ្លែងថា មន្ដ្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយ​មន្ទីរពាណិជ្ជកម្ម​រាជធានីភ្នំពេញ និងមន្រ្តីមូលដ្ឋានបានប្រតិបត្តិការចុះត្រួតពិនិត្យផលិតផលទំនិញ…

សម្តេចតេជោ ហ៊ុន សែន៖ ការចាក់ Pfizer ធ្វើឡើងនៅតែក្នុងភ្នំពេញទេ តែចាក់ជូនប្រជាពលរដ្ឋពីគ្រប់ទីកន្លែងទាំងអស់

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ នៅថ្ងៃទី ១០ ខែ មករាឆ្នាំ ២០២២ ទាក់ទិនជាមួយនឹង ការចាក់វ៉ាក់សាំង Pfizer ។ ការចាក់វ៉ាក់សាំង Pfizer មាននៅតែរាជធានីភ្នំពេញប៉ុណ្ណោះក្រោមមូលហេតុ វ៉ាក់សាំងនេះ មិនអាចយកទៅចែកចាយតាមបណ្ដាលខេត្តបានព្រោះខ្លាចខូចគុណភាព…

ទំនិញខូចគុណភាពប្រមាណ ៣តោនត្រូវបានមន្ត្រីក.ប.ប. ដុតកម្ទេចចោល

ស្វាយរៀងៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា ដោយបានអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការការពារផលប្រយោជន៍ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីក.ប.ប. បានចុះត្រួតពិនិត្យទំនិញតាមបណ្ដា ផ្សារ ហាងលក់ទំនិញ សិប្បកម្មផលិត និងឃ្លាំងស្តុកនានា និងបានរកឃើញ ដកហូត និងដុតកម្ទេចទំនិញខូចគុណភាពជាបន្តបន្ទាប់។ ជាក់ស្ដែង នៅថ្ងៃទី៦…

មន្រ្តីជំនាញធ្វើការដុតកម្ទេចចោល នូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់

ព្រះសីហនុៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តព្រះសីហនុ បានធ្វើការកម្ទេចចោលនូវទំនិញ ដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៣៧តោន និង៥០០គីឡូក្រាម ស្ថិតនៅទីលានចាក់សំរាម ។ គួរបញ្ជាក់ថាទំនិញទាំងអស់…

ទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងអាល់កុលក្លែងក្លាយ ត្រូវបានកម្ទេចចោល នៅរាជធានីភ្នំពេញ

ភ្នំពេញៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណ ជិត ៥០០គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល) ប្រមាណ ៧០០លីត្រត្រូវបានកម្ទេចចោលនៅរាជធានីភ្នំពេញ លទ្ធផលនៃការចុះស្រាវជ្រាវ ត្រួតពិនិត្យរក និងទប់ស្កាត់នូវទំនិញមិនអនុលោមរយៈពេលជិត ២ខែមកនេះ ថ្ងៃទី២៤ ខែធ្នូ…

មន្រ្តីជំនាញរកឃើញនិងដកហូត ទំនិញមិនអនុលោមជាង ៦តោនត្រូវបានធ្វើការដុតកម្ទេចចោល

ភ្នំពេញៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តពោធិ៍សាត់ និងរាជធានីភ្នំពេញ សហការជាមួយមន្រ្តី នៃនាយកដ្ឋានមន្ទីរពិសោធន៍ រួមជាមួយរថយន្តចល័ត ផ្នែកម្ហូបអាហារ បានចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទ ដែលដាក់លក់នៅលើបណ្ដាទីផ្សារ ឃ្លាំងស្ដុកនិងចែកចាយអំបិលដើម្បីស្វែករក…

មន្រ្តីជំនាញបន្តរកឃើញ និងដកហូតទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណជាង ១០០គីឡូក្រាមស្ថិតក្នុងខេត្តចំនួន ៣

យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានី ខេត្តចំនួន ៣ គឺខេត្តស្វាយរៀង ខេត្តកំពង់ចាម និងរាជធានីភ្នំពេញ បានបន្តតួនាទីភារកិច្ចរបស់ខ្លួន ចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទដាក់ចរាចរលក់នៅលើទីផ្សារ ស្ថិតក្នុងខេត្តរបស់ខ្លួន ដូចជាផ្សារពោធិ៍តាហោ…

មន្ត្រីជំនាញសាខា (ក.ប.ប) ខេត្តតាកែវ ដុតបំផ្លាញចោល ទំនិញខូចគុណភាព និងទំនិញក្លែងក្លាយជិត ៣តោន

កាលពីថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១ នៅទីលានចាក់សំរាមស្ថិតនៅក្នុងភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានរៀបចំពិធីដុតបំផ្លាញចោលនូវទំនិញខូចគុណភាព និងទំនិញក្លែងក្លាយមាន សារធាតុគីមីសរុបចំនួន ២៩៣៥គីឡូក្រាម ក្រោមវត្តមានលោក លី សេរីសម្បត្តិ ប្រធានសាខា ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) ខេត្តតាកែវ រួមជាមួយមន្ត្រីជំនាញ…

ទំនិញខូចគុណភាពចំនួន២៩១គីឡូក្រាម ត្រូវបានមន្ត្រីជំនាញរកឃើញ និងធ្វើការដកហូតកម្ទេចចោល

ភ្នំពេញៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា មន្ត្រីក.ប.ប. បានបន្តចុះឃ្លាំពិនិត្យទីផ្សារក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ខេត្តតាកែវ និងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីទប់ស្កាត់នូវការចរាចរណ៍ទំនិញខូចគុណភាព ទំនិញក្លែងក្លាយ ( មានសារធាតុគីមីហាមឃាត់) ឬទំនិញគ្មានស្លាក សញ្ញាត្រឹមត្រូវ នៅលើទីផ្សារ ។…