ថ្ងៃនេះខួបលើកទី៨ឆ្នាំនៃការចុះបញ្ជីដាក់បញ្ជូលប្រាសាទព្រះវិហាររបស់ខ្មែរជាបេតិកភណ្ឌពិភពលោក
ភ្នំពេញៈ ថ្ងៃទី៧ ខែកក្កដា នេះ គឺជាថ្ងៃប្រវត្តិសាស្ត្ររបស់ជាតិខ្មែរនៃការចុះបញ្ជីដាក់ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកខួបលើទី៨ឆ្នាំ (៧-កក្កដា-២០០៨)(៧-កក្កដា-២០១៦)។ ក្នុងថ្ងៃនេះដែរ ក៏ជាថ្ងៃការប៉ុនប៉ងដណ្តើមយកប្រាសាទព្រះវិហាររបស់ខ្មែរពីសំណាក់ក្រុមជ្រុលនិយមរបស់ថៃដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី អាប់ភីសីត វីចាជីវ៉ា ធ្វើឲ្យមានការ ប៉ះទង្គិចគ្នារវាងកងទ័ពឈុតខ្មៅថៃ និងកងយោធពលខេមរភូមិន្ទ បណ្តាលឲ្យស្លាប់និងរបួសទាំងសងខាងផងដែរ។ មន្ត្រីរដ្ឋាភិបាលកម្ពុជា និងអ្នកវិភាគឯករាជ្យ យល់ឃើញដូចគ្នាថា ការចុះបញ្ជីប្រាសាទព្រះវិហារ ទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក វាមិនត្រឹមតែបង្ហាញពីមោទនភាពរបស់ខ្មែរប៉ុណ្ណោះទេ…