ចាប់ជនចែកចាយថ្នាំញៀនស្រីប្រុស៣នាក់ នៅស្រុកតាំកក់
តាកែវៈ ជនសង្ស័យជាមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនស្រីប្រុស ចំនួន៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកត្រាំកក់ ធ្វើការឃាត់ខ្លួនជាក់ស្ដែង កាលពីវេលាម៉ោង២៖៣០នាទី រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។ មន្ត្រីនគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា ដោយមានការដឹកនាំសម្របសម្រួលពីលោក ឃុន ភឿន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក បានបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់សារធាតុញៀន ចំនួន៣នាក់…