ម៉ូតូ២គ្រឿងបើកជែងគ្នា ជ្រុលបុកម៉ូតូមួយគ្រឿងទៀត ស្លាប់១ របួស១

កណ្តាលៈ ម៉ូតូ២គ្រឿងបើកជែងគ្នា ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរបួសបាក់ជើង។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១៩យប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ លើផ្លូវលេខ២១A ភូមិព្រែកតាព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល។ នគរបាលចុះមកពិនិត្យបានឲ្យដឹងថា ជនរងគ្រោះស្លាប់នោះឈ្មោះ សុទ្ធ នោ ភេទប្រុស…

ឃាត់ខ្លួនយុវជនម្នាក់ ដកហូតបានថ្នាំញៀន១កញ្ចប់

កណ្តាលៈ សមត្ថកិច្ចប៉ុស្តិ៍បឹងខ្យាងបានឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងវត្ថុតាងកាលពីវេលាម៉ោង០៩និង១៥ នាទីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦នៅចំណុចភូមិស្រុកចេក ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ជនសង្ស័យឈ្មោះ កក សុខជាង ហៅសីហា ភេទប្រុស អាយុ១៨ឆ្នាំរស់នៅភូមិចំបក់ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ មុខរបរកម្មករសំណង់។ ក្រោយខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖…

ពលរដ្ឋខ្មែរ៤នាក់ ត្រូវអគ្គកុងស៊ុលនៅចិនជួយឲ្យបានត្រឡប់មកកម្ពុជាវិញ

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថា ស្រ្តីខ្មែរ៣នាក់ និងបុរសម្នាក់ ដែលចាញ់បោកមេខ្យល់ នាំទៅរៀបការជាមួយបុរសជនជាតិចិន នៅខេត្តជាំងស៊ី ប្រទេសចិន ត្រូវបានស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងក្វាងចូវ ប្រទេសចិន បានជួយអន្តរាគមន៍ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ តាមសំណើសុំរបស់សាមីខ្លួន។ ពលរដ្ឋខ្មែរទាំង៤នាក់ នោះមានឈ្មោះ ទី១-ហួត ហៀង ភេទស្រី អាយុ ២៦…

រថយន្ដសាំយ៉ុងបុកអ្នកជិះម៉ូតូស្លាប់

កំពង់ធំៈ បុរសម្នាក់បានស្លាប់ភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ដសាំយ៉ុងបើកបុកខណៈបុរសរងគ្រោះកំពុងជិះម៉ូតូម៉ាក C100កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ។ ហេការណ៍នេះកើឡើងកាលពីវេលាម៉ោង១និង៣០នាទីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិដំរីស្លាប់ ឃុំអណ្ដូងពោធិ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ មន្រ្ដីកងរាជអាវុធហត្ថស្រុកបារាយណ៍ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភាត់ ផានឹត ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិដំរីស្លាប់…

រំលោភក្មេងអាយុ៤ឆ្នាំ រត់គេចបាន២ឆ្នាំ ត្រូវចូលគុកដដែល

ស្ទឹងត្រែងៈ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈទៅលើកុមារីអាយុ៤ឆ្នាំ កាលពីជាង២ឆ្នាំ នៅចំណុចក្រុមហ៊ុនវារីអគ្គិសនី សេសានក្រោម២ ស្ថិតភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។ សមត្ថកិច្ច បានឲ្យដឹងថា កុមារីរងគ្រោះមាន ឈ្មោះ ខ.ស.ក អាយុ៤ឆ្នាំ មានម្តាយឈ្មោះ…

តារាកំប្លែងនាយយក្សទទួលមរណភាព

ភ្នំពេញៈ នៅរសៀលថ្ងៃទី៧ មិថុនា ព័ត៌មានផ្លូវការបានអះអាងថា អតីតតារាកំប្លែងក្នុងក្រុមនាយក្រឹម គឺ លោក ធួក ពៅ ហៅនាយយក្ស ឬនាយបឿន បានទទួលមរណភាពហើយ ដោយសពរបស់លោកត្រូវក្រុមគ្រួសារសារធ្វើបុណ្យនៅខេត្តតាកែវ។ តារាកំប្លែងរូបនេះបានទទួលមរណភាពកាលពីវេលាយប់ថ្ងៃចន្ទ ទី៦ ខែមិថុនា ឆ្នាំ២០១៦ ដោយជំងឺគាំងបេះដូង និងបន្ទាប់ពីបានបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យ ហើយមិនអាចជួយសង្រ្គោះបាន។…

មកដល់ថ្ងៃនេះ ពលរដ្ឋនៅតែបន្តនាំគ្នាមកជីករកវត្ថុមានតម្លៃនៅតាមវាលស្រែ

តាកែវៈ បន្ទាប់ពីមានការភ្ញាក់ផ្អើលល្បីតៗគ្នាថា មានក្មេងៗឃ្វាលគោប្រលែងគ្នា រួចក៏ប៉ះចំកូនក្រឡតូចមួយ នៅកៀនភ្លឺស្រែខ្ទាតចេញ មាសបុរាណរួចមក រហូតមកដល់ថ្ងៃនេះ ប្រជាជនជាច្រើននៅតែបន្ដនាំគ្នាសម្រុកទៅជីករកមាសនៅតាមវាលស្រែនៃឃុំ ព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ ប្រជាពលរដ្ឋដែលមកជីករកវត្ថុមានតម្លៃនោះ បាននិយាយថា កាលពីល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ មានការភ្ញាក់ផ្អើលតៗគ្នាថា មានក្មេងៗ ទៅឃ្វាលគោដូចសព្វមួយដង…

ក្រុមការងារសារព័ត៌មានប្រចាំខណ្ឌសែនសុខ នាំអំណោយចែកជូនពលរដ្ឋទីទ័លក្រ និងពិការភាព៤គ្រួសារ ខេត្តតាកែវ

តាកែវៈ កាលពីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦នេះក្រុមការងារសារព័ត៌មានប្រចាំខណ្ឌសែនសុខបាននាំអំណោយទៅចែកជូនពលរដ្ឋទីទ័លក្រ និងពិការភាព៤គ្រួសារ ដល់លំនៅដ្ឋានរបស់ពួកគាត់ ដែលស្ថិតនៅភូមិ តាខុន ឃុំព្រៃល្វាស្រុកព្រៃកប្បាស ខេត្តតាកែវ។ -គ្រួសារទី១ ឈ្មោះ ហម ភុន អាយុ៣៧ឆ្នាំស្ត្រីមេម៉ាយកូន២ប្រកបមុខរបរដើរស៊ីឈ្នួលគេក្នុងភូមិ ជីវភាពទីទាល់ក្រ។ -គ្រួសារទី២ ឈ្មោះ គុយ វួច…

សម្តេចតេជោ រីករាយនៅពេលឃើញទិដ្ឋភាពលក់ដូររបស់ពលរដ្ឋតាមដងផ្លូវ

តាកែវៈ សម្តេចតេជោបានមានប្រសាសន៍នៅព្រឹកថ្ងៃនេះថា ខ្ញុំព្រះករុណាខ្ញុំបានមកចូលរួមក្នុងពិធីបុណ្យបញ្ចុះខ័ណ្ឌសីមាព្រះវិហារវត្តមឿងចារ្យលិខិតតារាម នៅភូមិមឿងចារ្យ ឃុំ ជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ តាមផ្លូវពីភ្នំពេញមកកាន់ខេត្តតាកែវ ខ្ញុំបានសង្កេតឃើញប្រជាពលរដ្ឋយើងប្រកបរបរលក់ដូរអ៊ូអរតាមដងផ្លូវ ដែលបង្ហាញនូវសកម្មភាពរស់រវើកជាមួយទឹកមុខញញឹម។ គេហដ្ឋានតូចធំចម្រុះគ្រប់ពណ៌ និងសម្ភារៈប្រើប្រាស់ដូចជា ម៉ូតូ និងរថយន្តតូចធំកំពុងចរាចរណ៍តាមដងផ្លូវបង្ហាញឲ្យឃើញពីការរីកចម្រើនរបស់ប្រជាពលរដ្ឋយើងជាមួយជីវភាពធូរធារពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមនឹងនេះ ការរីកចម្រើនវិស័យពុទ្ធសាសនាសព្វថ្ងៃ គឺបានចូលរួមយ៉ាងសកម្មនៅក្នុងការអភិវឌ្ឍសង្គមជាតិផងដែរ។ ខ្ញុំព្រះករុណាខ្ញុំសប្បាយចិត្តណាស់នៅពេលដែលបានឃើញបងប្អូនជនរួមជាតិរស់នៅមានសេចក្តីសុខ និងមានជីវភាពល្អប្រសើរ។…

ព្រឹកនេះម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តមឿងចារ្យលិខិតារាម នៅខេត្តតាកែវ

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះខណ្ឌសីមា ព្រះវិហារ វត្តមឿងចារ្យលិខិតារាម ស្ថិតនៅភូមិមឿងចារ្យ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ នេះ ព្រមទាំងសម្ភោធសមិទ្ធិផលនានាជាច្រើនទៀតផងដែរ៕