បុរសម្នាក់ស្លាប់ភ្លាមៗហ្នឹងកន្លែង ខណៈជិះម៉ូតូត្រូវរថយន្តបុកពេញទំហឹង

តាកែវៈ ​​​ករណី​​គ្រោះថ្នាក់​ចរាចរណ៍​​រថយន្ត​ធុន​ធំ​បុក​ម៉ូតូ​មួយ​គ្រឿង​​​ពេញ​ទំហឹង បណ្តាល​​ឲ្យ​អ្នក​បើកបរ​ម៉ូតូ​ម្នាក់ ​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង​ កាល​ពី​វេលា​ម៉ោង​១៥និង១០​នាទី នៅ​រសៀល​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦ ​ស្ថិតនៅ​ភូមិ​ជី​ខ្លា ឃុំ​ជី​ខ្លា ស្រុក​ទ្រាំង ខេត្តតាកែវ​។ សមត្ថកិច្ច​ ចរាចរ​ណ៍​ផ្លូវគោក​ស្រុក​ទ្រាំង ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​បាត់​បង​ជីវិត​ក្នុង​ហេតុការណ៍នេះ ​មានឈ្មោះ ទឹម ហាន់ ភេទ​ប្រុស…

ចាប់រំលោភបានសម្រេច គេចខ្លួនមួយរយៈ ត្រឡប់មកវិញជាប់ខ្នោះ

តាកែវៈ ដូចពាក្យស្លោកមួយឃ្លាតែងពោលថា “កុកភ្លេចជុង តែជុងមិនភ្លេចកុក” តួរយ៉ាងដូចជាបុរសម្នាក់នេះត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ក្រោយពេលគេចខ្លួនបានមួយរយៈ បន្ទាប់ពីបានធ្វើសកម្មភាពចាប់រំលោភនារីមានសតិមិនប្រក្រតីបានសម្រេចរួចរត់គេចខ្លួនរួចមកនោះ។ មន្ត្រីនគរបាលបានប្រាប់ឲ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិចំការទាប ឃុំអង្គតាសោម ស្រុកត្រាំកក់ ខណៈជននេះវិលចូលមកភូមិវិញ។ អធិការនគរបាលស្រុកត្រាំកក់លោក សុខ ជា បានឲ្យដឹងថា…

គួរឲ្យអាសូរ នាងបដាចារ្យទី២

តាកែវៈ រឿងរ៉ាវដ៏សោកសង្រេងរបស់ស្ត្រីម្នាក់ ដែលបានស្រែកទ្រហោយំ បោកខ្លួនរហូតសន្លប់ម្តងៗទៅហើយ និងស្ទើរតែក្លាយទៅជាមនុស្សឆ្គួត ដោយសារតែប្តីជាទីស្រឡាញ់ និងកូនប្រុសស្រីក្នុងបន្ទុកតែពីរ ត្រូវបានស្លាប់ជាបន្តបន្ទាប់យ៉ាងអណោចអាធ័មបំផុត ដោយចរន្តអគ្គិសនីឆក់ស្លាប់បន្សល់ទុកប្រពន្ធជាម្តាយឲ្យរស់នៅតែលតោលតែម្នាក់ឯង។ នេះជារឿងមួយមិនខុសអីទៅនឹងរឿងនាងបដាចារ្យ ប្តីត្រូវសត្វពស់ចឹកស្លាប់ ឯកូនប្រុស ត្រូវសត្វក្លែងហោះមកឆាបចាប់យកទៅហែកស៊ីបាត់ទៀត ចំណែកឯកូនស្រីពៅវិញ ត្រូវស្លាប់ដោយលង់ទឹកអូរហូរកួចយកទៅបាត់ទៀត ធ្វើឲ្យនាងបដាចារ្យ យំនឹករឭកដល់ប្តី និងកូនប្រុសស្រីទាំងពីរ រហូតដល់ឆ្គួតវង្វេងស្មារតី ដើរសើចផងយំផង…

តារាៗកើតខែមិថុនា ចូលចិត្តធ្វើសប្បុរសធម៌

ភ្នំពេញៈ បើនិយាយពីក្បួនចិនសែ វិញ​បានលើកឡើងថា ឲ្យតែមនុស្សកើត​ក្នុងខែមិថុនា ជាមនុស្សម្នាក់ ដែល​មានសណ្តានចិត្តល្អ ស្មោះសរ និង​គិតរឿង​សប្បុរសធម៌ ជារឿងធំ​។ សម្រាប់ថ្ងៃនេះវិញ Post News សូមលើកឡើង​តារា​៣ ដួង ដែលកើតខែក្នុងខែមិថុនា ចូលចិត្តធ្វើសប្បុរសធម៌៖ ១.លោក សាវិន ហ្វីលីព តារាសម្តែងលោក…

បុរសម្នាក់ជិះម៉ូតូ ត្រូវរថយន្តបុកស្លាប់នៅនឹងកន្លែង

កណ្ដាលៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តបុកម៉ូតូកាលពីវេលាម៉ោង៣និង៣០នាទីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ចំណុចលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ២៧-២៨ ភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ឹម គា ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅបណ្ដោះសន្ននៅភូមិត្រពាំងក្រឡាញ់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ…

តុលាការកាត់ទោសបុរសជនជាតិចិនម្នាក់ និងខ្មែរ៣នាក់ រឿងនាំស្ត្រីខ្មែរទៅរៀបការប្តីនៅស្រុកចិន

ភ្នំពេញៈ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ លោក កោ វណ្ឌី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿង នាំស្ត្រីខ្មែរទៅរៀបការប្តីនៅប្រទេសចិន។ លោកស្រី សុឺ វណ្ណនី តំណាងអយ្យការបានចោទប្រកាន់ជនជាប់ចោទ ជាជនជាតិចិនម្នាក់ និងជនជាតិខ្មែរ៣នាក់ ពីបទនាំចេញដោយមិនស្របច្បាប់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦…

បើកកិច្ចប្រជុំបូកសរុបសភាពការណ៍រយៈពេល ៦ខែ និងលើកទិសដៅចុងឆ្នាំ២០១៦

កណ្តាលៈ ​នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ នគរបាលខេត្តកណ្តាល ខេត្តតាកែវ នៃព្រះរាជាណាចក្រកម្ពុជា និងនគរបាលខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចូលរួមប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការ រវាងខេត្តទាំង៣ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៦ និងលើទិសដៅអនុវត្ត៦ខែ ចុងឆ្នាំ២០១៦។ កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន…

ស្នងការខេត្តចំនួន៥គ្រោងផ្លាស់ប្តូរក្នុងពេលឆាប់ៗ

ភ្នំពេញៈ ប្រភពព័ត៌មានពីមន្ត្រីនគរបាលជាន់ខ្ពស់នៅនាយកដ្ឋានបុគ្គលិកក្រសួងមហាផ្ទៃបានបង្ហើបម្រាប់ Post News នៅមុននេះបន្តិចថា នៅពេលឆាប់ៗខាងមុខនេះ ស្នងការនគរបាលខេត្តចំនួន៥ នឹងត្រូវធ្វើការផ្លាស់ប្តូរ នឹងតម្លើងតំណែងដោយ ក្នុងនោះស្នងការខ្លះ ត្រូវទៅកាន់តំណែងថ្មី នឹងខ្លះចូលនិវត្តន៍ ហើយស្នងការខ្លះទៀត នឹងត្រូវផ្លាស់ចេញពីខេត្តរបស់ខ្លួន ទៅកាន់ខេត្តផ្សេងទៀត។ មន្រ្តីនគរបាលជាន់ខ្ពស់ដដែលនេះ បានប្រាប់ Post Newsទៀតថា ស្នងការនគរបាលខេត្តទាំង៥…

តៃកុងងោកបើករថយន្តឡើងសួនច្បារក្រឡាប់ចាក់ទំនិញចោលពេញផ្លូវ

កណ្តាលៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមួយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៥នាទីព្រឹក នៅលើផ្លូវជាតិលេខ6 ចន្លោះស្ពាន២១-២២ ត្រង់ចំណុចភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្តម៉ាកហ៊ិនដាយ ពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខភ្នំពេញ 3D-2668 បើកបរដោយឈ្មោះ ហ៊ឹម សុខណូវ…

ថ្ងៃស្អែក អគ្គិសនីតាកែវ ផ្ដាច់ភ្លើងរយៈពេល៤ម៉ោង

ភ្នំពេញៈ សេចក្ដីជូនដំណឹងពីអគ្គិសនីកម្ពុជា ប្រចាំខេត្តតាកែវ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា អគ្គិសនីតាកែវ នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅភូមិ២ និងផ្នែកខ្លះនៃភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ រយៈពេល១ព្រឹក ចាប់ពីម៉ោង៨៖៣០នាទី រហូតដល់ម៉ោង១២៖៣០នាទី ថ្ងៃត្រង់។ ការផ្ដាច់ចរន្តអគ្គិសនីនេះ ត្រូវបានអគ្គិសនីតាកែវ បញ្ជាក់ថា…