អេឡិចហ្សូរ៉ា អះអាងពីជំហានបន្តកម្មវិធី«ចង្កៀងនៃក្ដីសង្ឃឹម»
ភ្នំពេញៈ បន្ទាប់ពីបានទទួលជោគជ័យលើការបង្កើតកម្មវិធី«ចង្កៀងនៃក្ដីសង្ឃឹម»កាលពីថ្ងៃអាទិត្យកន្លងទៅ លោកចន អេឡិចហ្សូរ៉ាបានអះអាងថា ខ្លួននឹងធ្វើកម្មវិធីនេះ ជាថ្មីម្ដងទៀង ប៉ុន្តែមិនមែន ជួយដល់ក្រុមក្មេងកំព្រា និងជនឥតទីពឹងដដែលនោះទេ គឺនឹងធ្វើទៅលើក្រុមដែលមានភាពទុរគត៌ក្រុមផ្សេងវិញម្ដង។ លោកបានប្រកាន់ជំហរចេញមុខជួយសង្គមបែបនេះ បើទោះជាសកម្មភាពរបស់ក្រុមលោកនៅមិនទាន់មានការចូលរួមច្រើននៅឡើយពីតារាសិល្បៈដូចគ្នា។ ពិធីករប្រចាំទូរទស្សន៍អប្សរារូបនេះបានអះអាងថា ថាកាលពីថ្ងៃអាទិត្យទី១៥ឧសភា លោកបានដឹកនាំក្រុមកុមារកំព្រាមកពីខេត្តតាកែវប្រមាណជាង៣០រូបដែលភាគច្រើនជាក្មេងកំព្រា ជាជនពិកា និងជាជនមានបញ្ហាស្មារតី ឲ្យសម្ដែងសិល្បៈរ៉ៃអង្គាសប្រាក់ ហើយទទួលជោគជ័យយ៉ាងខ្លាំង ដើម្បីពញាក់អារម្មណ៍ភ្ញៀវជាតិ…