ពលរដ្ឋរិះគន់ថា មន្ត្រីជំនាញកាំកុងត្រូលដូចទើបភ្ញាក់ពីដេក ខណៈចុះត្រួតពិនិត្យគុណភាពទំនិញ

តាកែវៈ ទំនិញជាច្រើនប្រភេទត្រូវបានឆ្លងកាត់ទឹកដីខេត្តតាកែវ តាមច្រករបៀងនានា និងច្រកទ្វាអន្តរជាតិភ្នំដិន យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីធ្វើចរាចរណ៍ក្នុងប្រទេសកម្ពុជា។ លំហូរចូលនូវទំនិញ យ៉ាងច្រើនជារៀងរាល់ថ្ងៃនេះហើយ កើតជាក្តីកង្វល់របស់ប្រជាពលរដ្ឋទូទៅ ពិសេសបន្លែផ្លែឈើ ដែលពួកគាត់ទទួលទានរាល់ថ្ងៃ ថា តើវាអាចប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ដែរឬអត់? ដើម្បីជាការឆ្លើយតបចំពោះក្តីកង្វល់មន្ទិលសង្ស័យអំពីគុណភាពទំនិញ បន្លែ ផ្លែឈើដែលចូលមកចរាចរណ៍ ក្នុងប្រទេសកម្ពុជា មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តតាកែវ នៅព្រឹកថ្ងៃទី២៣ ខែឧសភា…

ស្ទីលប្លន់ហៅម៉ូតូឌុបដល់កន្លែងស្ងាត់ ចាក់ និងអា.ក រងរបួសធ្ងន់

កំពង់ស្ពឺៈ បុរសរត់ម៉ូតូឌុបម្នាក់ ត្រូវបានជនសង្ស័យកាប់ បណ្តាលឱ្យរងរបួសធ្ងន់ ដើម្បីប្លន់យកម៉ូតូមួយគ្រឿងតែមិនបានសម្រេច កាលពីវេលាម៉ោង១៤និង២០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ ស្ថិតត្រង់ចំណុចចំការមន ក្នុងភូមិអាយាន ឃុំពាងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ លោកវរសេនីយ៍ទោ ពីង ពៅ អធិការរងទទួលបន្ទុកព្រហ្មទណ្ឌ ស្រុកឧដុង្គ…

ពេជ្រ សោភា ឲ្យអណ្ដូងទឹកមួយកន្លែង ដល់អ្នកខេត្តតាកែវ

ភ្នំពេញ: កាលពីល្ងាចថ្ងៃទី២១ ឧសភា តារាចម្រៀងប្រចាំផលិតកម្មហង្សមាស នាងពេជ្រ សោភា ត្រូវបានម្ចាស់មូលនិធិល្បីឈ្មោះមួយ នៅលើហ្វេសប៊ុកបញ្ជាក់ថា បានផ្ដល់ជំនួយសាងសង់អណ្ដូងទឹកមួយកន្លែង ជូនដល់គ្រួសារអ្នកក្រី ស្ថិតនៅខេត្តតាកែវ។ ម្ចាស់មូលនិធិដដែលបានបញ្ជាក់ឲ្យដឹងដំណឹងនោះ បានអះអាងថា កន្លងមកនាងក៏បានផ្ដល់ជំនួយឈឺឆ្អាលដល់ទុរគតជន តាមរយៈការបង្ហោះអំពាវនាវរបស់ខ្លួន នៅលើហ្វេសប៊ុកផងដែរ។ លោក សៀក ប៊ុណ្ណារី ដែលត្រូវគេកត់សម្គាល់ថា…

Update: ជំងឺលោកយាយ ខាន់តៅ កាន់តែធ្ងន់ធ្ងរកំពុង សង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត

ភ្នុំពេញៈ លោកយាយ ខាន់ តៅដែលមានជំងឺជរា ពិការនិងរបួសពេញខ្លួន ហើយត្រូវបានសប្បុរសជនជួយសង្រ្គោះយកគាត់មកព្យាបាលនៅមន្ទីរពេទ្យមកដល់ថ្ងៃទី២១ឧសភា២០១៦ ស្ថានភាពជំងឺគាត់ធ្ងន់ធ្ងរៗ និងកំពុងស្ថិតនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យកាល់ម៉ែត។ ក្រុមគ្រូពេទ្យសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យកាល់ម៉ែតបានប្រាប់ថា អ្នកជំងឺឈ្មោះខាន់ តៅ កំពុងនៅបន្ទប់សង្គ្រោះបន្ទាន់ ស្ថានភាពជំងឺគាត់ធ្ងន់ធ្ងរ (សសៃឈាមក្នុងខួរក្បាលអត់ដំណើការ) គៀបសសៃឈាម។ អ្នកមីងសាន់ផូ ដែលនៅមើលថែលោកយាយ ខាន់ តៅ បានឲ្យដឹងថា…

(ខ្សឹប)ទឹកនៅស្រុកអង្គរបុរី ថ្លៃដូចមាស

តាកែវៈ ប្រជាពលរដ្ឋស្ទើរតែពេញស្រុកអង្គរបុរី ក្នុងខេត្តតាកែវ បានខ្សឹបប្រាប់នាយក្តាមប្រៃយើងឲ្យដឹងថា ទឹកនៅស្រុកអង្គរបុរី ថ្លៃដូចមាស។ នៅពេលឮពាក្យបែបនេះ នាយក្តាមប្រៃយើងក៏ឆ្ងល់ថា ហេតុអី បានជាទឹកថ្លៃដូចមាសអីញ្ចឹង? ពួកគាត់ក៏ខ្សឹបម្រាប់ថា ទឹកដែលថ្លៃនោះ មិនមែនទឹកមាសនោះទេ គឺទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ។ ពួកគាត់បានខ្សឹបប្រាប់នាយក្តាមប្រៃយើងថា នៅក្នុងស្រុកអង្គរបុរី ពិសេសក្នុងឃុំព្រែកទោល និងឃុំអង្គរបុរី តែម្តង ដែលប្រជាពលរដ្ឋប្រឈមនឹងបញ្ហាទឹកស្អាត…

ម៉ូតូនិងម៉ូតូសណ្តោងរ៉ឺម៉កព្រលះគ្នាពេញហឹង បណ្តាលឲ្យស្លាប់ម្នាក់ របួស២នាក់

កណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយម៉ូតូនិងម៉ូតូសណ្ដោងរ៉ឺម៉ក ព្រលះគ្នាពេញទំហឹង បណ្តាលឲ្យបរុសម្នាក់ស្លាប់និងកន្លែងកើតហេតុ និងមនុស្ស២នាក់ទៀតរងរបួស កាលពីវេលាម៉ោង២០និង០៥នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ២១ ភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ ប្រភពឲ្យដឹងថា ហេតុខាងលើនេះកើតឡើងដោយម៉ូតូម៉ាកសង់កូរ៉េប្លឺស សេ១០០ ពណ៌ក្រហម គ្មានផ្លាកលេខ…

ផឹកស៊ីសម្លឹងមើលមុខ ស្វាគមន៍គ្នាមួយកែវបែកក្បាលរបួសធ្ងន់

ព្រះសីហនុៈ យុវជនម្នាក់ក្នុងចំណោម៣នាក់បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវបានក្រុមយុវជនមួយក្រុមផ្សេងទៀតមានគ្នា៣នាក់ ដូចគ្នាវាយមួយកែវស្រា ខណៈពេលដែលក្រុមយុវជនរងគ្រោះបានសំឡឹងមើលមុខក្រុមយុវជនបង្ក។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២២និង៣០នាទីយប់ថ្ងៃទី១៨ឧសភា២០១៦ ក្នុងហាងខារាអូខេមួយកន្លែងយីហោ ធីតា ស្ថិតក្នុងក្រុម២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ យោងតាមប្រភពពីឈ្មោះ សិទ្ធ កុសល អាយុ១៩ឆ្នាំ ជាមិត្តភ័ត្រជនរងគ្រោះបានរៀបរាប់ថា យុវជនរងគ្រោះមានឈ្មោះ វ៉ាន់…

តុលាការសម្រេចឃុំខ្លួនក្រុមឃាតករសម្លាប់សិស្សសាលាពងទឹក និងក្រុមចោរប្លន់រថយន្ត Lexus 470 នៅល្ងាចនេះ

ភ្នំពេញៈ ចៅក្រុមសើុបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ស៊ លីណា នៅល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ បានសម្រេចឃុំខ្លួនក្រុមចោរប្លន់រថយន្ត២នាក់ រថយន្ត Lexus 470 និងក្រុមឃាតករ៧នាក់ ដែលបានសម្លាប់យុវតីជាសិស្សវិទ្យាល័យពងទឹក ជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស។ ក្រុមចោរប្លន់រថយន្ត Lexus 470 កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា…

រថភ្លើង កិនមនុស្សស្លាប់ម្នាក់ទៀតហើយ

តាកែវៈ សេចក្តីរាយការណ៍ពីបណ្តាញសារព័ត៌មាន Post News ប្រចាំខេត្តតាកែវ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ មានរថភ្លើង មួយខ្សែបានកិនមនុស្ស ស្លាប់នៅត្រង់ចំណុច ភូមិធម្មតា ស្រុកទ្រាំង ខេត្តតាកែវ។ សមត្ថកិច្ចបានប្រាប់ Post News ឲ្យដឹងថា ជនរងគ្រោះដែលដែលត្រូវរថភ្លើងកិនស្លាប់នោះ…

ចាញ់អស់របស់ខ្លួនឯងមិនគ្រប់ យករបស់មិត្តភក្តិមកបន្ថែម ចុងក្រោយដៃជាប់ខ្នោះ

ភ្នំពេញៈ កាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ បុរសម្នាក់ត្រូវបានបុរសជាមិត្តភក្តិម្នាក់ចាប់ខ្លួន យកមកប្រគល់ឱ្យកម្លាំងនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី១ ក្រោយពីរូបគេបានចូលទៅលេងល្បែងនៅក្នុងកាស៊ីណូណាហ្គាវើល ដោយចាញ់អស់ម៉ូតូ និងទូរស័ព្ទរបស់ខ្លួនអស់ហើយ មិនអស់ចិត្តទៅខ្ចីម៉ូតូមួយគ្រឿងទៀតរបស់មិត្តភក្តិ យកទៅបញ្ចាំលេងល្បែងចាញ់អស់ទៀតនោះ។ ប្រភពឲ្យដឹងថា ជនស្ស័យមានឈ្មោះ យ៉ាន់ កុសល អាយុ២៨ឆ្នាំ មានមុខរបរជាបុគ្គលោកក្រុមហ៊ុនមួយដែលមានទីតាំងនៅក្នុងផាកវ៉េ ស្នាក់នៅផ្ទះជួល ផ្លូវលំ ក្នុងសង្កាត់ស្ទឹងមានជ័យ…