សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៤នាក់ ករណីឆក់

បាត់ដំបងៈ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីលោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារព្រហ្មទណ្ឌលោកវរសេនីយ៍ទោ ភួង ចន្ទតារា ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងមានការសម្របសម្រួលទៅលើនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង…

ជនសង័្សយម្នាក់ប្រើសារធាតុញៀនយូរឆ្នាំ និងស្រវឹងស្រាផង បានយកដំបងឫស្សីវាយជនរងគ្រោះ ៤នាក់ បណ្តាលឲ្យរងរបួស ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបងៈ កាលពីថ្ងៃ ពុធ ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នាវេលាម៉ោង ២និង៣០នាទី នៅចំណុចក្រុមទី៩ ភូមិស្នូលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបងមានករណីហិង្សាដោយចេតនា មានអាវុធ (ដំបងឫស្សី)…

កម្លាំងសមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង័្សយចំនួន៣នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិពលរដ្ឋ

បាត់ដំបងៈ កាលពីថ្ងៃអង្គារ ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព .ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ចន្លោះពីម៉ោង២១និង០០នាទីរហូតដល់វេលាម៉ោង០៦និង០០នាទីភ្លឺថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ មានករណីលួច មានស្ថានទម្ងន់ទោស (គាស់តូបយកសម្ភារៈ) មួយបានកើតឡើង ដែលករណីនេះ ប្រព្រឹត្តនៅចំណុចក្រុមទី២២…

ក្រុមមុខសញ្ញាធ្វើសកម្មភាព ប្លន់ទ្រព្យសម្បត្តិពលរដ្ឋ នៅស្រុកថ្មគោល និងស្រុកបវេល ៣នាក់ ត្រូវសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួន

បាត់ដំបងៈ អនុវត្តតាមយោបល់ដឹកនាំរបស់លោកសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ទោ ភួង ចន្ទតារា ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងដោយបានការសម្របសម្រួលលើនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ កាលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២…

អាវុធហត្ថខេត្ដបាត់ដំបងឃាត់ខ្លួនជនសង្ស័យ៩នាក់ករណី ប្លន់ម៉ូតូ និងដកហូតសម្ភារៈមួយចំនួន

បាត់ដំបងៈ យោងតាមផេករបស់​ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង អនុវត្ដន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង នៅវេលាម៉ោង ៣:៤០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២២ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស ចុះដល់ចំណុចផ្លូវជាតិលេខ ៥៧B ស្ថិតនៅភូមិដំណាក់ដង្កោ ឃុំក្ដុលតាហែន…

​ស្ត្រីវ័យចំណាស់​ម្នាក់​ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ករណីរក្សាទុកនូវសារធាតុញៀន​

​បាត់ដំបងៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ ទឹម​ វិ​ឆ័​យ​ ជា​អធិការ​ បាន​ចុះ​ធ្វើការ​បង្ក្រាប​ករណី​រក្សា​ទុក​ ជួញដូរ​ ចែកចាយ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ០១​ករណី​ ក្នុង​បទល្មើស​ជាក់ស្តែង​ នៅ​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៧​និង​៣០​នាទី​ ត្រង់​ចំណុច​ក្រុម​ទី​០៩​…

ផឹកស្រាជាមួយគ្នា ហើយជនរងគ្រោះចោទថាជនសង្ស័យលួចទូរសព្ទ័របស់ខ្លួនក៏ទាស់ពាក្យសំដីគ្នាយកចបកាប់វាយបណ្តាលឲ្យរងគ្រោះតែម្តង

បាត់ដំបងៈ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១១និង៥០នាទី នៅចំ ណុចក្នុងបរិវេណវត្តសូរិយារាម ស្ថិតក្នុងក្រុមទី៥ ភូមិគារ៣ ឃុំគារ ស្រុកមោង ឫស្សី ខេត្តបាត់ ដំ បង មានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស មួយបានកើតឡើង ដែលករណីនេះបង្កដោយជនសង្ស័យឈ្មោះ សៀង…

ជនសង្ស័យ ២នាក់ ត្រូវកម្លាំងក្រុមអន្តរាគមន៍ បង្ក្រាប និងឃាត់ខ្លួន ករណីលួច

បាត់ដំបងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គមបានឲ្យដឹងថា នៅថ្ងៃអាទិត្យ ១២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២២ វេលាម៉ោង១៤ និង៣០​នាទី ដោយអនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាននគរបាល​ខេត្តបាត់ដំបង​…

មុខសញ្ញាចំនួន០៣នាក់ និងសារធាតុញៀនទម្ងន់ ៥១២,៤៥ក្រាម ត្រូវបានបង្រ្កាបនៅស្រុកបវេល ខេត្តបាត់ដំបង

បាត់ដំបងៈ នៅថ្ងៃព្រហស្បតិ៍ ១រោច ខែ អាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៣និង១០នាទី នៅចំណុចភូមិសំណាងព្រះស្រី ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន…

មុខសញ្ញាលួចកាច់សោរ.កម៉ូតូ ៣នាក់ ដែលសង័្សយថាធ្លាប់ធ្វើសកម្មភាពនៅតាមបណ្តាក្រុង ស្រុកមួយចំនួននាពេលកន្លងមក ត្រូវបានសមត្ថកិច្ចនគរបាលបង្រ្កាបឃាត់ខ្លួន

បាត់ដំបងៈ កាលពីថ្ងៃ អង្គារ ១២កើតខែអាសាឍឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ អនុវត្តតាមបទបញ្ជារបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ ក៏ដូចយោបល់របស់លោកវរសេនីយ៍ទោ ភួង…