រន្ធត់ណាស់! ស្លាប់ម្នាក់ក្នុងថ្លុកឈាម និងម្នាក់ទៀតរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូបុករថយន្តដឹកខ្សាច់
ភ្នំពេញៈ នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បានបែកក្បាលស្លាប់ក្នុងថ្លុកឈាម និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាលឿន ជ្រុលទៅបុករថយន្តបែនដឹកខ្សាច់ ចតនៅលើចិញ្ចើមផ្លូវពេញទំហឹង ទីតាំងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ សពជនរងគ្រោះឈ្មោះ ភា អាយុជាង៣០ឆ្នាំ…