មុខសញ្ញាលួចកាច់សោរម៉ូតូ១នាក់ត្រូវបានសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួន
បាត់ដំបងៈ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោកសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក៏ដូចជាយោបល់លោក លឹមពុទ្ធីឡាស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌនិងដោយបានការសម្របសម្រួលទៅលេីនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះនាវេលាម៉ោង០២ និង២៨នាទី នៅចំណុចលើផ្លូវជាតិលេខ៥៧ស្ថិតនៅក្នុងភូមិអណ្តូងព្រីងសង្កាត់អូរម៉ាល់ក្រុងបាត់ដំបងខេត្តបាត់ដំបងលោកវរសេនីយ៍ឯកឈឿងគឹមសុងនាយការរិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបចុះប្រត្តិបត្តិការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស(កាច់សោយកម៉ូតូ)០១ករណីនិងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះឃុតប៊ុនធិនភេទប្រុសអាយុ៥២ឆ្នាំមានទីលំនៅភូមិបឹងរាំងសង្កាត់អូរម៉ាល់ក្រុងបាត់ដំបងខេត្តបាត់ដំបងមកកាន់ស្នងការដ្ឋានក្នុងនោះដកហូតវត្ថុតាងរួមមាន៖ -ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១៨លេខតួម៉ាស៊ីន5157967ពាក់ស្លាកលេខភ្នំពេញ1HN-7466(មធ្យោបាយជិះធ្វេីសកម្មភាព)។ -កូនសោរម៉ូតូចំនួន២៥គ្រាប់ -តួណឺវីសចំនួន០២ដេីម -មួកសុវត្ថិភាពចំនួន០២ សូមជម្រាបជូនថាមុលហេតុឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២…