ជនសង័្សយម្នាក់ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបន្ទាប់ពីយកពូថៅកាប់ជនរងគ្រោះរហូតដល់ស្លាប់បាត់បង់ជីវិត

បាត់ដំបងៈ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២២ វេលាម៉ោង១១និង៣០នាទីនៅចំណុចក្រុម ១៩ភូមិអូរស្រឡៅ ឃុំវត្តតាមិមស្រុកសង្កែ ខេត្តបាត់ដំបង មានករណីឃាតកម្មគិតទុកជាមុន( កាប់ដោយពូថៅ)មួយបានកើតឡើង ដែល ករ ណីនេះបង្កដោយជនសង្ស័យឈ្មោះ មាស ហុក ភេទប្រុស អាយុ៤៨ ឆ្នាំមានទីលំនៅក្រុម១៩ ភូមិអូរស្រឡៅ…

បុគ្គលិក​អង្គការ​អប់រំ​ផ្លូវចិត្ត​ម្នាក់ ត្រូវ​បាន​ជនល្មើស​កាប់​នឹង​ពូថៅ​ស្លាប់ នៅនឹងកន្លែង

បាត់ដំបង ៖ បុគ្គលិក​អង្គការ​អប់រំ​ផ្លូវចិត្ត​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង ខណៈ​ដែល​កំពុង​ចុះ​ធ្វើការ​នៅតាម​ភូមិ ហើយ​ត្រូវ​ជនល្មើស​ម្នាក់​ដែល​មាន​ចិត្តចង្អៀត​ចង្អល់​ទាញ​ពូថៅ​កាប់​ឡើង​សុសសាច់​។   ករណី​ឃាតកម្ម​គិតទុក​ជាមុន​នេះ បាន​កើត​ឡើង​នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២២ វេលា​ម៉ោង​១១ និង ៣០​នាទី នៅ​ចំណុច​ក្រុម​១៩ ភូមិ​អូរ​ស្រឡៅ ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ខេត្តបាត់ដំបង ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ…

នគរបាលក្រុងបាត់ដំបង បង្រ្កាបករណីហិង្សាដោយអាវុធមួយករណី ឃាត់ខ្លួនអ្នកប្រព្រឹត្តទាំងសងខាងចំនួន០៦នាក់

បាត់ដំបងៈ កាលពីថ្ងៃ អង្គារ ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៣ និង០០នាទី មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយប្រើអាវុធមួយបានកើតឡើងនៅចំណុចក្រុមទី០៥ ភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ដែលករណីនេះបង្កដោយជនសង្ស័យចំនួន០២ក្រុមមាន…

ឃាត់ខ្លួនជនសង័្សយម្នាក់ ករណីលួចទ្រព្យសម្បត្តិអ្នកដទៃ

បាត់ដំបងៈ នៅថ្ងៃ អង្គារ ១៤រោចខែមាឃ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ០៧ និង ៣០ និងនាទី អនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង…

ជនសង្ស័យម្នាក់ធ្វើសកម្មភាព លួចទូរស័ព្ទមិនបានសម្រេច និងទាញកាំបិតកាប់ម្ចាស់បណ្តាលឲ្យរងរបួសធ្ងន់

បាត់ដំបងៈ​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០៥និង៣០នាទី​ អនុវត្តយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង ​និង​យោបល់លោកវរសេនីយ៍ឯក​…

រថយន្តដឹកដំឡូងមីបើករេចង្កូតធ្លាក់ផ្លូវបែកកង់បាក់ភ្លៅនៅផ្លូវជាតិលេខ៥៦A

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាកហ៊ីណូសណ្តោងរ៉ឺម៉កដឹកដំឡូងមីក្រៀមសង្ស័យអ្នកបើកបរងងុយដេកបានរេចង្កូតធ្លាក់ចូលលូបណ្តាលឲ្យបែកកង់បាក់ភ្លៅនិងសន្ទះរ៉ឺម៉កខាងឆ្វេងផ្នែកខាងក្រោយថ្បង្កឲ្យកកស្ទះចរាចរណ៍រយៈពេលពេញ០១ថ្ងៃ។ ហេតុការណ៍បង្កគ្រោះថ្នាក់ដោយខ្លួនឯងនេះបានកើតឡើងនៅវេលាម៉ោង០៥ព្រឹក ថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥៦Aមុខស្ថានីយ៍ប្រេងឥន្ទនៈស្រីគាង ក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ នគរបាលបានឲ្យដឹងថារថយន្តដែលបង្កគ្រោះថ្នាក់ដោយខ្លួនឯងម៉ាកហ៊ីណូពណ៌សសណ្តោងរ៉ឺម៉កពណ៌សដឹកដំឡូងមីក្រៀមពាក់ស្លាកលេខព្រះសីហនុ4A.4052បើកដោយឈ្មោះសីហាភេទប្រុសអាយុប្រហែល២៨ឆ្នាំនៅខេត្តកណ្តាល។ក្រោយកើតហេតុបានគេចខ្លួនឡើងជិះរថយន្ត០១គ្រឿងទៀតទៅបាត់ទុកតែព្រូឡានឈ្មោះថឹងតុលាភេទប្រុសអាយុ២៤ឆ្នាំនៅភូមិថ្មីឃុំថ្លាតភូមិថ្មីស្រុកអន្លង់វែងខេត្តឧត្តរមនាជ័យឲ្យនៅចាំរថយន្ត។ នគរបាលបានឲ្យដឹងទៀតថាតាមការឲ្យដឹងពីឈ្មោះថឹងតុលាជាព្រូឡានមុនពេលកើតហេតុរថយន្តបង្កគ្រោះថ្នាក់នេះបានដឹកដំឡូងមីក្រៀមពីស្រុកអន្លង់វែងខេត្តឧត្តរមានជ័យទៅលក់នៅស្រុកសំពៅលូនខេត្តបាត់ដំបង។ នគរបាលបានបញ្ជាក់បន្ថែមថា៖រថយន្តបានធ្វើដំណោះរពីទិសខាងជើងទៅខាងត្បូងពេលមកដល់ចំណុចកើតហេតុសង្ស័យអ្នកបើកបររថយន្តងងុយដេកមួយភាំងធ្វើឲ្យរថយន្តបានរេចង្កូតទៅខាងឆ្វេងដៃបុកបង្គោលព្រំផ្លូវបាក់១ដើមប៉ះបង្គោលដែកអំពូលបំភ្លឺផ្លូវបែកអំពូល១ហើយបានកង់រ៉ឺកម៉កខាងក្រោយធ្លាក់ចូលគម្របលូបាក់អស់០១ផ្ទាំងបណ្តាលឲ្យបែកកង់រថយន្តរ៉ឺកម៉កខាងក្រោយផ្នែកខាងឆ្វេងអស់០២បាក់ភ្លៅនិងសន្ទះមិនអាចទៅមុខរួចហើយក៏មិនបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃនោះដែរ។ ពាក់ព័ន្ធករណីនេះសមត្ថកិច្ចតម្រូវឲ្យម្ចាស់រថយន្តធ្វើការជួសជុលទ្រព្យសម្បត្តិរដ្ឋដែលខូចខាតឡើងវិញ៕  

ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូ

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២៣និង១០នាទី នៅតាមចំណុចផ្លូវជាតិលេខ៥៩ ក្រុមទី០៦ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មាន ករណីលួចមានស្ថានទម្ងន់ទោស(លួចម៉ូតូ)ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណលួចយកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ125ពណ៌ខ្មៅលេខម៉ាស៊ីន6219183គ្មានស្លាកលេខជារបស់ជនរងគ្រោះឈ្មោះហ៊ី សុភា ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង…

សមត្ថកិ្ចឃាត់ខ្លួនជនសង្ស័យ២នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសាធាតុញៀន

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា​ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯកឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំនៅថ្ងៃថ្ងៃព្រហស្បតិ៍៨រោចខែមាឃឆ្នាំឆ្លូវត្រីស័កព.ស២៥៦៥ត្រូវនឹងទី២៤ខែកុម្ភៈឆ្នាំ២០២២វេលាម៉ោង០៩:០០នាទីនៅចំណុចភូមិបាក់ព្រាឃុំព្រៃចាស់ស្រុកឯកភ្នំខេត្តបាត់ដំបងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងផ្នែកសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំបានចុះប្រតិបត្តិការបង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសាធាតុញៀន១ករណីក្នុងបទល្មើសជាក់ស្តែងឃាត់ខ្លួនជនសង្ស័យ២នាក់។ ជនសង្ស័យមានឈ្មោះអ៊ុនថុលភេទប្រុសអាយុ៥២ឆ្នាំមានទីលំនៅភូមិបាក់ព្រាឃុំព្រៃចាស់ស្រុកឯកភ្នំខេត្តបាត់ដំបងនិងឈ្មោះចាបភឿភេទស្រីអាយុ៤៩ឆ្នាំមានទីលំនៅភូមិបាក់ព្រាឃុំព្រៃចាស់ស្រុកឯកភ្នំខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន១ថង់ទម្ងន់០៩,៤៧ក្រាម(ទាំងសំបក)។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តបាត់ដំបងដើម្បីអនុវត្តបន្តតាមនីតិវិធី៕  

កម្លាំងនគរបាលពីរស្រុករួមគ្នា បង្រ្កាបល្បែងភ្នាល់ជល់មាន់មួយករណី ឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន១១នាក់ អប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព

បាត់ដំបងៈ កាលពីថ្ងៃ ព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៥និង៤០នាទី នៅចំណុចព្រំប្រទល់ស្រុកបាណន់ និងស្រុកសង្កែ ស្ថិតក្នុងភូមិសាស្ត្រ ភូមិស្តៅ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង អនុវត្តជាប្រចាំនូវយោបល់ដឹកនាំ…

អ្នកគាំទ្រស្រឡាំងកាំង ប្រទះឃើញ Angelina Jolie កំពុងជិះតុកតុកនៅក្រុងភ្នំពេញ យ៉ាងសាមញ្ញបំផុត

(ភ្នំពេញ)៖ តាមរយៈវីដេអូខ្លីមួយ ប្រជាជនខ្មែរមួយរូបបានថតកំពូលតារាភាពយន្ត Angelina Jolie និងអ្នកស្រី អ៊ឹង លឿ ង ដែលជាអ្នកនិពន្ធរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» កំពុងធ្វើដំណើរតាមរ៉ឺម៉កកង់បីឥណ្ឌាយ៉ាងសាមញ្ញបំផុត។ គណនីហ្វេសបុកមួយឈ្មោះ Rick Kh បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងរំភើបចិត្តជាទីបំផុត ដោយបានឃើញកំពូលតារាសញ្ជាតិអាមេរិករូបនេះដោយចៃដន្យ។ វីដេអូខ្លីមួយនេះក៏ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុកនៅកម្ពុជា ធ្វើការចែករំលែកជាបន្តបន្ទាប់…