មុខសញ្ញាចរាចរប្រាក់ដុល្លារក្លែងក្លាយ និងពាក់ព័ន្ធករណីលួចចំនួន ២នាក់ ត្រូវនគរបាលឃាត់ខ្លួន
បាត់ដំបងៈ កាលពីថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំឆ្លូវត្រី ស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៨និង៣០នាទី ចំណុចភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្ដបាត់ដំបង មានករណីបទដាក់ឲ្យធ្វើចរាចរណ៍រូបិយវត្ថុ និងរូបិយប័ណ្ណក្លែងក្លាយ និងករណីប៉ុនប៉ងលួច(ម៉ូតូ) មួយបានកើតឡើងបង្កដោយជនសង្ស័យចំនួ…