កម្លាំងអន្តរាគមន៍ចុះល្បាតពេលយប់បង្រ្កាប និងឃាត់ខ្លួនក្មេងទំនើងចំនួន ៣នាក់ ក្នុងដៃមានកាន់ខ្សែក្រវ៉ាត់បម្រុងធ្វើសកម្មភាពវាយទៅលើអ្នកដទៃ

ពោធិ៍សាត់ៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា កាលពីថ្ងៃអង្គារ៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២២និង៥០នាទី កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ចុះល្បាតពេលយប់បង្រ្កាប និងឃាត់ខ្លួនក្មេងទំនើងចំនួន ០៣នាក់ នៅចំណុចភ្លើងស្តុបបំបែកលាច ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។…

បុរសម្នាក់បើករថយន្តតាកូម៉ា រេចង្កូតបុកស្រ្តីវ័យចំណាស់ម្នាក់កំពុងដើរ បណ្តាលឲ្យរងរបួសជាទម្ងន់

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២​ វេលាម៉ោង​១៣និង៣៥នាទី ​មានរកណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តរេចង្កូតបុកស្រ្តីកំពុងដើរចំពីក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ នៅលើផ្លូវជាតិ៥៥ ត្រង់ចំណុចគីឡូម៉ែត្រ លេខ១០៩-១១០ មុខការ៉ាស់សាំងស្រ៊ុន​ រតនៈ ស្ថិតក្នុងភូមិប្រម៉ោយ​ ឃុំប្រម៉ោយ​ ស្រុកវាលវែង​…

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីផឹកស្រាស្រវឹងទំនាស់ពាក្យសម្ដី ធ្វើសកម្មភាពកាប់ទៅលើបុរស ៣នាក់ បណ្ដាលឲ្យរងរបួសធ្ងន់

ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ២កើតខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ នាវេលាម៉ោង ២២និង៤៣នាទី មានករណីហិង្សារដោយចេតនា បុរសម្នាក់បានយកកាំបិតកញ្ចែតកាប់ទៅលើបុរសចំនួន ០៣នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ ហេតុការណ៍នេះ កើតឡើងនៅចំណុចអូរមីនតោន ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង…

អាសូរណាស់! គេចរថយន្ត ជ្រុលទៅបុកក្បាលសួនច្បារ រួចខ្ទាតចូលក្រោមរថយន្តកិនស្លាប់ម្នាក់មួយរំពេច

ភ្នំពេញៈ អាសូរណាស់យុវជនម្នាក់ ត្រូវបានរថយន្តដឹកខ្សាច់កិនចំដងខ្លួនបែកធ្លាយពោះវៀនស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសស្រាល ខណៈពេលដែលជិះម៉ូតូ ១គ្រឿង គេចពីរថយន្តដែលបើកថយចេញពីឃ្លាំង ហើយជ្រុលទៅបុកក្បាលសួនច្បារពុះចែកទ្រូងផ្លូវ ខ្ទាតផ្លោងរួចត្រូវរថយន្តកិនតែម្តង។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ៨និង៤០នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២២ ស្ថិតតាមបណ្តោយផ្លូវហាណូយ ក្នុងភូមិត្រពាំងរាំងថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ…

ឆាតទូរស័ព្ទទៅក្មេងស្រីជាសង្សារ ឲ្យមកលេងខ្លួននៅបន្ទប់ជួល រួចចាប់នាងរំលោភ បន្ទាប់មកឲ្យមិត្តភក្តិរំលោភបន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួន៣នាក់

បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យចំនួន០៣នាក់ ក្នុងចំណោម០៤នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ លើក្មេងស្រីអាយ១៥ឆ្នាំម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនីតិវិធី ។ លោកវរសេនីយ៍ឯក ឡាយ គឹមលួន…

ករណីហិង្សាក្នុងគ្រួសារ! កូនកាប់ឪពុក១ពូថៅ ត្រូវចំកំភួនដៃខាងឆ្វេង បណ្ដាលឲ្យរងរបួសជាទម្ងន់

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃអង្គារ៍១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហាឆ្នាំ២០២២វេលាម៉ោង៦និង៣៥នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ បានចុះបង្ក្រាបករណីហិង្សាក្នុងគ្រួសារ កូនយកពូថៅកាប់មកលើឪពុកចំនួន០១ពូថៅចំត្រង់កំភួនដៃខាងឆ្វេងបណ្ដាលឲ្យរងរបួសធ្ងន់ ហេតុការណ៍នេះកើតឡើងនៅចំណុចត្របែកខ្ទូង ស្ថិតនៅភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។…

អាសូរណាស់! ចុះបេះផ្លែឈូកទាំងខ្លួនមានជំងឺប្រចាំកាយ បណ្ដាលឲ្យលង់ស្លាប់

ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃចន្ទទី២២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១១និង៣០នាទី មានករណីបុរសមានជម្ងឺប្រចាំកាយម្នាក់ បានចុះទៅបេះផ្លែឈូកក្នុងបួរស្រែ បណ្ដាលឲ្យលង់ទឹកស្លាប់ ហេតុការណ៍នេះកើតឡើងនៅចំណុចបួរស្រែរបស់ឈ្មោះ ម៉ា វណ្ណា ភេទស្រី ស្ថិតនៅភូមិទួលសំរោង ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។ យោងតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកបាកាន…

ដាំបាយចង្រ្កានហ្គាសក្នុងតូបលក់អីវ៉ាន់ បណ្តាលឲ្យឆាបជាមួយសាំង បង្កជាអគ្គិភ័យឆេះរងរបួស២នាក់

ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា តូបលក់អីវ៉ាន់ចាប់ហួយ មួយកន្លែងត្រូវ អគ្គិភ័យឆាបឆេះ បណ្តាលអោយមានមនុស្ស០២នាក់រងរបួស ករណីកើតឡើងនៅចំណុចភូមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៩និង០៧នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ។ យោងតាមរបាយការណ៍ របស់លោកវរសេនីយ៍ទោ សុខ…

ក្មេងទំនើង ៣នាក់ ត្រូវឃាត់ខ្លួន ករណីដេញកាប់គ្នានៅលើផ្លូវកៅស៊ូ និងគប់ដុំថ្មចំសមត្ថកិច្ច

ពោធិ៍សាត់ៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍៦រោច ខែស្រាពណ៍ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១៨ ខែសីហាឆ្នាំ២០២២ វេលាម៉ោង២៣និង២៥នាទីយប់ មានករណីក្មេងទំនើងចំនួន ០៣នាក់ បានធ្វើសកម្មភាពដេញកាប់គ្នានៅលើផ្លូវកៅស៊ូត្រង់ចំណុចភូមិស្តុកខ្លា ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។ របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា ប៉ុស្តិ៍បានទទួលព័ត៌មានពីលោកមេភូមិខ្វាវតាមរយៈទូរស័ព្ទដៃ ថាមានក្មេងទំនើងមួយក្រុមមានគ្នាចំនួន ០៣នាក់ បានធ្វើសកម្មភាពដេញកាប់គ្នា…

បង្រ្កាបមុខសញ្ញាជនសង្ស័យចំនួន០៤នាក់ ក្នុងចំណោមបក្ខពួក០៦នាក់ ករណីកាប់រថយន្តយកទ្រព្យសម្បត្តិ

ពោធិ៍សាត់ៈ យោងតាមផេក អធិការដ្ឋាននគរបាលស្រុកក្រគរ បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៧ និង ២៥នាទី រហូតដល់ម៉ោង១៧និង០០នាទី ដោយមានមតិចង្អុលការ​ និងណែនាំពីលោក​ឧត្តមសឹនីយ៍ទោ​ ស​ ថេង​ ស្នងការនគរបាលខេត្តពោធិ៍សាត់​ បានដាក់បទបញ្ជាដល់លោក​វរសេនីយ៍ទោ​ មោក​ ភារម្យ​ អធិការនគរបាលស្រុក​ក្រគរ​បានដឹកនាំ​…