ខំស្ទុះទៅជួយកូនត្រូវជនសង្ស័យស្រវឹងស្រា យកកាំបិតប៉័ងតោកាប់ បណ្ដាលឲ្យរងរបួស
ពោធិ៍សាត់ៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា បុរសម្នាក់សមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ ធ្វើការបង្ក្រាបចាប់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពបង្កហឹង្សាដោយចេតនា ដោយយកកាំបិតតាំងតោ កាប់ទៅលើជនរងគ្រោះជាម្ចាស់ផ្ទះ បណ្តាលឲ្យរងរបួសស្រាល ករណីនេះកើតឡើងនៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ២០និង៤០នាទី ថ្ងៃអង្គារ៍ ៤រោច ខែស្រាពណ៍ ឆ្នាំខាល…