កម្លាំងសមត្ថកិច្ចពីរខេត្ត ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើឃាតកម្ម

សៀមរាបៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា យោងតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅល្ងាចថ្ងៃចន្ទ ៨រោចខែមិគសិរ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១…

ផឹកស៊ីស្រវឹងរៀងខ្លួនឌឺដងដាក់គ្នា កាប់បីកាំបិតបណ្តាលឲ្យស្លាប់ម្នាក់

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា បុរសម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង ក្រោយផឹកស៊ីទាស់ពាក្យសម្តីឌឺដងគ្នា ករណីនេះកើតឡើងនៅចំណុច មុខវត្តទួលរគាំង ស្ថិតក្នុងភូមិទួលរគាំង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង២១និង១០នាទី ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២១ ។…

ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីធ្វើសកម្មភាពលួចម៉ូតូ

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យពីរនាក់ ត្រូវសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបាកាន សហការជាមួយជំនាញនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ឃាត់ខ្លួនពាក់ព័ន្ធករណីចោរកម្មលួចម៉ូតូ នៅឃុំខ្នារទទឹង ។ លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានប្រាប់ឲ្យដឹងថា…

កម្លាំងសមត្ថកិច្ចនគរបាលពីរខេត្តរួមគ្នា បង្រ្កាបមុខសញ្ញាជនសង្ស័យ០២នាក់ ករណីលួចកាច់សោយកម៉ូតូ

បាត់ដំបងៈ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១០និង០០ នាទី នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិ អណ្តូងត្រាច ឃុំ កំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម…

យុវជនម្នាក់រងរបួសធ្ងន់បន្ទាប់ពីរថយន្តបុករួចបើកគេចបាត់

ពោធិ៍សាត់ៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០១និង៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកជាមួយម៉ូតូបណ្ដាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ នៅចំណុចរោងដំរី ស្ថិតនៅភូមិត្រាំសេះ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្ត០១គ្រឿង បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីត្បូងទៅជើងលុះដល់កន្លែងកើតហេតុខាងលើបានបុកយ៉ាងពេញទំហឹងជាមួយនិងម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ សេរីឆ្នាំ២០១៥ (ឡើងតែមឆ្នាំ២០២១) ពណ៌ខ្មៅ…

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគំរាមសម្លាប់ម្តាយ និងបំផ្លាញទ្រព្យសម្បត្តិ

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ ផល សំណាង ត្រូវសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ ឃាត់ខ្លួនដោយករណី គំរាមគំហែង នឹងធ្វើអោយខូចខាតទ្រព្យសម្បត្តិ ដោយចេតនា នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី២២ ខែធ្នូ…

មន្រ្តីជំនាញរកឃើញនិងដកហូត ទំនិញមិនអនុលោមជាង ៦តោនត្រូវបានធ្វើការដុតកម្ទេចចោល

ភ្នំពេញៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តពោធិ៍សាត់ និងរាជធានីភ្នំពេញ សហការជាមួយមន្រ្តី នៃនាយកដ្ឋានមន្ទីរពិសោធន៍ រួមជាមួយរថយន្តចល័ត ផ្នែកម្ហូបអាហារ បានចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទ ដែលដាក់លក់នៅលើបណ្ដាទីផ្សារ ឃ្លាំងស្ដុកនិងចែកចាយអំបិលដើម្បីស្វែករក…

កម្លាំងសមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចមេគោនិងកូនគោ

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១វេលាម៉ោង ០១ និង ៣០ នាទី កម្លាំងសមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចមេគោនិងកូនគោ នៅចំណុចទួលតាពុធ ស្ថិតនៅភូមិព្រៃផ្ដៅ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់…

ជនសង្ស័យម្នាក់ត្រូវបានចាប់ឃាត់ខ្លួន ករណីជិះម៉ូតូបុកកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ បណ្តាលឲ្យរងរបួសធ្ងន់ ២នាក់

ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែធ្នូឆ្នាំ២០២១ វេលាម៉ោង ៥និង០៣នាទីល្ងាច កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកបាកានបានចុះស្រាវជ្រាវរកជនសង្ស័យដែលបង្កគ្រោះថ្នាក់ចរាចរណ៍ដោយបានជិះម៉ូតូបុកកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ ដែលកំពុងជិះម៉ូតូចុះប្រតិបត្តិការបង្ក្រាបគ្រឿងញៀន នៅចំណុចប្រឡាយធំផ្លូវមាន់ ស្ថិតក្នុងភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះ ស្រកបាកាន។ កាលពីយប់ថ្ងៃទី២០ខែធ្នូឆ្នាំ២០២១ វេលាម៉ោង៩និង១០នាទី បណ្តាលឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះចំនួន០២នាក់រងរបួសធ្ងន់៖ ១- លោកអនុសេនីយ៍ឯក យូ សាម៉េត ភេទប្រុស…

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សប្រុសស្រីចំនួន០៣នាក់ រងរបួសធ្ងន់

ពោធិ៍សាត់ៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​៦​និង​៤៥​នាទី​ ល្ងាច​មាន​ករណី​ គ្រោះថ្នាក់​ ចរាចរណ៍​ម៉ូតូ​បុក​ម៉ូតូ ​(​ផ្លូវ​បំរាម​បិទ​ មិន​ឲ្យ​ធ្វើ​ចរាចរណ៍​)​ បណ្ដាល​ឲ្យ​មនុស្ស​រង​របួសធ្ងន់​ចំនួន​០៣​នាក់​ ស្រីម្នាក់ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ចន្លោះ​គីឡូម៉ែត្រ​លេខ​ ១៥៥-១៥៦​ ស្ថិត​នៅ​ ភូមិ​ប៉​ប៉ិត​…