ត្រឹមតែពីរថ្ងៃ ក្នុងខែមករានេះ! នៅទូទាំងប្រទេសទទួលបាន ភ្ញៀវទេសចរជាង ២១ម៉ឺននាក់

ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញពីស្ថិតិភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ដោយទទួលបានភ្ញៀវទេសចរ សរុបចំនួន ២១៤,៦៣៣នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ២០២,៧០៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១១,៩២៩នាក់។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា គោលដៅទេសចរណ៍…

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងរបួសធ្ងន់ស្រាល០២នាក់នៅស្រុកបាកាន

ពោធិ៍សាត់ៈ យោងតាមផេករបស់ការរិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសពីរនាក់រងរបួសធ្ងន់ស្រាល ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនឹងម៉ូតូ ករណីនេះកើតឡើងលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០៤–២០៥ នៅចំណុចមុខសាលាបឋមសិក្សាសម្ដេចឪសម្ដេចម៉ែ ស្ថិតក្នុង ភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១២និង២៥នាទី នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ។…

បុរសម្នាក់អួតខ្លួនថាជាគ្រូពេទ្យ ហើយទំនាក់ទំនងតាមរយៈទូរស័ព្ទ បោកប្រាស់រំលោភទំនុកចិត្តគេយកម៉ូតូច្រើនខេត្ត ទីបំផុតត្រូវជាប់អន្ទាក់សមត្ថកិច្ច

បាត់ដំបងៈ នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅចំណុចរង្វង់មូល រូបសំណាកមនុស្សជិះសេះ ស្ថិតក្នុងភូមិ ព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តន៍ តាម យោបល់ដឹកនាំ…

រថយន្តកាម៉ារីឆ្លាមមួយគ្រឿងបើកបុកម៉ូតូ បណ្តាលឲ្យប្តីប្រពន្ធពីរនាក់ស្លាប់បាត់បង់ជីវិត

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនរងគ្រោះពីរនាក់ ប្តីប្រពន្ធ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនិងម៉ូតូបើកបរច្រាសទិសគ្នា ករណីនេះកើតឡើង នៅចំណុចម្តុំខាងលិចស្ពានអន្លង់គុយ ចម្ងាយប្រហែល ១០០ម៉ែត្រ ស្ថិតនៅក្នុងភូមិប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១១និង៤៧នាទី ព្រឹកថ្ងៃទី១៨…

ទំនាស់ពាក្យសំដីគ្នា ជនសង្ស័យម្នាក់យកកាំបិតផ្គាក់កាប់ បណ្តាលឲ្យត្រូវក្បាលបែករងរបួសធ្ងន់ម្នាក់

ពោធិ៍សាត់ៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១២និង៥០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ បានសហការជាមួយកម្លាំងប្រជាការពារ ចុះបង្ក្រាបករណីហិង្សាដោយចេតនា ដែលបង្កឡើងដោយឈ្មោះ ធី សុវណ្ណ ( ហៅ ដា ) ភេទប្រុស អាយុ…

រថយន្ត​កង​វិស្វកម្ម​ចំនួន​០២​គ្រឿង ​ឆ្លង​ចរន្ត​ភ្លើង​បង្ក​ជា​អគ្គិភ័យកើតឡើង បណ្តាលឲ្យ​ឆាបឆេះរងការខូចខាត​

​បាត់ដំបងៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​០៧​ ខែមករា​ ឆ្នាំ​ ២០២១​ វេលា​ម៉ោង​០២​និង​៣០​នាទី​រំលង​អធ្រាត្រ​ ត្រង់​ចំណុច​វត្ត​ភូមិ​បឹង​ក្រឡ​ ឃុំ​បឹង​ប្រាំ​ ស្រុក​ប​វេ​ល​ មាន​ករណី​អគ្គិ​ភ័យ​ឆេះ​រថយន្ត​របស់​កង​វិស្វកម្ម​ចំនួន​ ០២​គ្រឿង ​។​ ​លោក​វរសេនីយ៍ឯក​ សុខ​ សា​រិ​ន​ អធិការ​នគរបាល​ស្រុក​ប​វេ​ល​ បាន​រាយការណ៍​អោយ​ដឹង​ថា​…

យ៉ាងហោចណាស់ មានមនុស្សចំនួន ៥នាក់ រងរបួសធ្ងន់ស្រាល ករណីម៉ូតូ ២គ្រឿងបុកគ្នា នៅស្រុកភ្នំក្រវាញ

ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ពី​ថ្ងៃ​ទី​០៣​ខែមករា​ ឆ្នាំ​២០២២​ វេលា​ម៉ោង ​៦​និង​៤៥​នាទី​ល្ងាច​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ ​២​គ្រឿង​ប៉ះទង្គិច​គ្នា​ បណ្ដាល​ឲ្យ​មនុស្ស​០១​នាក់​រង​របួសធ្ងន់​ និង​០៤​នាក់​រង​របួសស្រាល​ នៅ​លើ​កំណាត់​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ ស្ថិត​នៅ​ភូមិ​វាល​ ឃុំ​សំរោង​ ស្រុក​ភ្នំក្រវាញ ​ខេត្តពោធិ៍សាត់​ ។​ ​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​ម៉ូតូ​០១​គ្រឿង​ម៉ាក​វ៉េវ​អាល់​ហ្វា​ ពណ៌​ក្រហម​ គ្មាន​ស្លាក​លេខ​…

ពិតជាឈាមស្រែកស្បែកហៅមែន! កម្លាំងសមត្ថកិច្ចបង្រ្កាបជនបង្កហិង្សា បណ្តាលឲ្យបុរសម្នាក់ស្លាប់

ពោធិ៍សាត់ៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២១និង១០នាទី នៅចំណុចមុខវត្តទួលរគាំង ស្ថិតក្នុងភូមិទួលរគាំង ឃុំអូរតាប៉ោង ស្រុកបាកាន មានករណី ហិង្សាដោយចេតនា បណ្តាលឲ្យបុរសម្នាក់ស្លាប់ មូលហេតុមកពីផឹកស៊ីទាស់ពាក្យសម្តីគ្នា ហើយជនសង្ស័យបានរត់គេចខ្លួនក្រោយធ្វើសកម្មភាព ។ លោកវរសេនីយ៍ឯក នាង…

ខឹងគេបង្អាប់ថា! ”ការយូរហើយ​អត់​មាន​កូននឹងគេ​ពិតជា​អត់​កំណើត​មែន” ទាញកាំបិតដេញកាប់បណ្ដាល​ឲ្យស្លាប់​ភ្លាមៗ

បុរសម្នាក់ត្រូវបានជនដៃដល់ដែលជាអ្នកអង្គុយផឹកស៊ីជាមួយគ្នា ដេញកាប់សម្លាប់បណ្ដាល​ឲ្យស្លាប់​ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីផឹកស៊ីជាមួយគ្នាហើយនិយាយបង្អាប់ថា ការយូរហើយ​អត់​មាន​កូននឹងគេ​ពិតជា​អត់​កំណើត​មែន។ករណីនេះ បានកើតឡើងកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នៅ​ភូមិ​ទូល​រគាំង ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន ខេត្តពោធិ៍សាត់​។​ សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់មានឈ្មោះ ញ៉ម អាន ភេទ​ប្រុស​ អាយុ៣៧ឆ្នាំ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ វ៉ាំង សុខហេង…

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បណ្តាលឲ្យយុវសិស្សម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៧​ ខែធ្នូឆ្នាំ២០២១​ វេលាម៉ោង ៥​និង៥៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលបង្កឡើងដោយម៉ូតូ និងរថយន្តអូសខ្សែកាបកាត់ទទឹងផ្លូវទាញគ្នា នៅលើផ្លូវជាតិលេខ១០ ក្នុងភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បណ្តាលឲ្យយុវសិស្សម្នាក់ស្លាប់ នៅកន្លែងភ្លាមតែម្តងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាក អឹមស្លេះ ពណ៌ខ្មៅ…